កន្លងទៅជាច្រើនថ្ងៃដែរអុីហ្វាមរស់នៅក្នុងភូមិគ្រឹះជុងហ្គុក។ប៉ុន្តែរជុងហ្គុកគេមិនដែលរវល់និងនាងទេទៅក្រុមហ៊ុនជាមួយថេយ៉ុងមកវិញក៏នៅក្បែរថេយ៉ុងគ្រប់ពេល។
+ព្រឹកថ្មី
ព្រឹកថ្ងៃថ្មីមនុស្សគ្រប់គ្នាងើបធ្វើការងារអស់ហើយនៅឡើងតែជុងហ្គុកនិងថេយ៉ុងមិនទាន់ភ្ញាក់ទៀត។
<<ហុឹម!!>>សម្លេងក្រហុឹមក្នុងបំពង់.ក.របស់ថេយ៉ុងភ្ញាក់ឡើងក៏ព្រោះតែពន្លឺព្រះអាទិត្យជះមករំខាននាង។
<<ជុង..នេះម៉ោងប៉ុន្មានហើយ?>>ថេយ៉ុងនាងប្រុងងើបអង្គុយតែក៏មានដៃរបស់ជុងហ្គុកអោបនាងជាប់ទើបនាងហៅជុងហ្គុក។
<<ជុងភ្ញាក់ឡើងនេះបងមិនទៅធ្វើការទេឬ?>>
<<ហុឹម..កុំរំខានបងអូនគេងវិញទៅ>>នាយឆ្លើយតបជាមួយនាងទាំងសម្លេងងុលៗតែមិនបើកភ្នែកទេ។
<<ចុះការងារបងនោះ?>>
<<បងសម្រាកមួយសប្តាហ៍ទុកអោយអាប៊ីនមើលចុះ>>
<<សម្រាកយូម្លេះ?បងទៅណាឬ?>>
<<អូនគេងវិញសិនទៅណា..ថ្ងៃបន្តិចបងនាំអូនទៅលេងប៉ាអូន>>
<<ទៅលេងលោកពុក?ទៅធ្វើអី?>>នាងរាងចម្លែកចិត្តដែរនេះនាងមកធ្វើការលុយផ្ញើរអោយលោកពុករាល់ខែតើហើយទៅធ្វើអី?។
<<បងនាំប៉ាម៉ាក់ទៅនិយាយរឿងរៀបការ>>
<<ជុង!!>>
<<បងមិនចង់ចាំទេថេយ៍នេះអូនមានកូន3ខែហើយណាបងមិនចង់អោយគេនិយាយពីអូនទេ>>នាយនៅនិយាយឆ្លើយឆ្លងជាមួយថេយ៉ុងតែភ្នែកនាយមិនបានបើកទេ។
<<តែពោះអូនវារីកធំបន្តិចហើយចុះទម្រាំរកថ្ងៃត្រូវរៀបការនោះក៏វាយូដែរណាជុង..បើបងស្រឡាញ់អូនមែនចង់រៀបការជាមួយអូនមែននោះចាំអូនសម្រាលកូនសិនបានទេ>>មែនហើយអារៀបការស្លៀករ៉ូបទៅឃើញពោះពីងប៉ោងនេះគេនិយាយដើមលើសអាមានកូនមុនរៀបការទៅទៀត។
<<ហុឹម..បងតាមតែអូនទេតែយ៉ាងណាក៏បងនាំអូនទៅលេងប៉ាម៉ាក់អូនដែរណាប្រាប់រឿងគ្រប់យ៉ាងទៅគាត់កុំអោយចុងក្រោយមានបញ្ហារលើអូន>>
YOU ARE READING
រឿង 🍀👑ក្រមុំឆ្នាស់ប៉ះពោះម៉ាយកូនមួយ👑🍀
Randomទោះជាមានរឿងអ្វីកើតឡើងក៏ដោយទោះមានគេមកបំបែកទោះជាមានអ្នកជ្រែកក៏ពួកគេនៅតែជឿជាក់លើគ្នាដែរ។