កន្លងទៅជាច្រើនថ្ងៃដែថេហ្យុងមិនស្តីជាមួយជុងហ្គុក។ហើយជុងហ្គុកគេពិតជាពិបាកចិត្តខ្លាំងណាស់ទោះខំនិយាយយ៉ាងណាក៏ថេហ្យុងគេចមុខពីនាយរហូត។
"អាឡូពុក"
*កូនយ៉ាងមិចហើយប៉ុន្មានថ្ងៃមុនឮក្មួយមីនcallមកថាកូនមិនស្រួលខ្លួនតែពុករវល់ពេកមិនបានcallទៅកូនទេ*
"កូនធូស្បើយហើយពុកកុំបារម្ភអី"
*អឹម..អញ្ចឹងប៉ុណ្ណឹងសិនចុះកូនពុកនាំម៉ែទៅផ្សារសិន..ខំញុាំផងឮទេ*
"ច៎ាពុកសុខសប្បាយ"ទូរស័ព្ទក៏បានផ្តាច់ថេហ្យុងក៏ចូលទៅខាងក្នុងវិញ។
"ម៉ាក់ៗកូនចង់ទៅលេងកោះ"ជុងហ្គីចុះពីខាងលើឃើញម៉ាក់ក៏ស្រែកប្រាប់យ៉ាងលាន់។
"ទៅលេងកោះ?"ថេហ្យុង
"បាតម៉ាក់ៗកូនចង់ទៅលេងកោះ"
"ម៉ាក់មិនស្គាល់កោះសម្រាប់ដើរលេងទេកូន"
"ម៉ាក់សួរប៉ាទៅព្រោះប៉ាមានកោះមួយដែរ"
"អឺ.."ថេហ្យុងអេះអុញមិនចង់ទៅនិយាយជាមួយនាយទេ។
"ណាម៉ាក់ណា.."ជុងហ្គីឃើញម៉ាក់អេះអុញខ្លួនក៏ចាប់ដៃម៉ាក់អង្រួន។
"Ok👌🏻អញ្ចឹងទៅក្រុមហ៊ុនជាមួយម៉ាក់"
"យ៉េក!!!"ឮហើយសប្បាយចិត្តណាស់ជុងហ្គីលោតផងអីផងព្រោះបានទៅលេងកោះ។
ក្រុមហ៊ុនចន:
"អាឡូប៉ា"
*អឺជុងហ្គុកប្រាប់ម៉ាក់ឯងផងណាប៉ាទៅកូរ៉េយប់នេះហើយ*
"ប៉ាបញ្ចប់កិច្ចការហើយមែនទេ?"
*អឹម..មែនហើយប៉ាថានៅលេងជប៉ុនបីបួនថ្ងៃសិនតែចិត្តនេះវានៅជាប់ម៉ាក់ឯង*
"ហុឹសៗបាតប៉ាចាំខ្ញុំប្រាប់ម៉ាក់អញ្ចឹងកូនសុំបង្ហើយការងារសិន"
*អឹមៗ*
"ហើយបើសិននាងនឹកខ្ញុំដូចខ្ញុំនឹកនាងមិនដឹងជាល្អយ៉ាងណាទេ..នាងធ្វើអោយខ្ញុំភ្លេចគេបានតែនាងបែរជាទុលខ្ញុំចោល"
YOU ARE READING
រឿង 🍀👑ក្រមុំឆ្នាស់ប៉ះពោះម៉ាយកូនមួយ👑🍀
Randomទោះជាមានរឿងអ្វីកើតឡើងក៏ដោយទោះមានគេមកបំបែកទោះជាមានអ្នកជ្រែកក៏ពួកគេនៅតែជឿជាក់លើគ្នាដែរ។