ស្អប់ខ្ពើម? ពាក្យស្អប់មួយម៉ាត់ចេញពីបបូរមាត់របស់ក្មេងប្រុសម្នាក់នោះ វាហាក់ជ្រាលជ្រៅចាក់ឬសដល់បាតមហាសមុទ្រទៅហើយ.. តែសម្រាប់បុរសម្នាក់ដែលទទួលបានពាក្យមួយឃ្លានេះ បែរជាយល់ថាវាជាគួរអោយស្រលាញ់បំផុតទៅវិញ ហេតុអ្វី? ព្រោះតែគេខានបានជួបមុខនិយាយគ្នាជាមួយក្មេងប្រុសម្នាក់នោះអស់រយៈពេល១០ឆ្នាំមកហើយ។
តឹប ~ តឹប
សម្រឹបជើងស្រាលស្ងើក បោះជំហានយ៉ាងស្វាហាប់ ចេញពីយន្ដហោះផ្ទាល់ខ្លួនត្រកូលផាក កំលោះតូចស្ដើង គ្រងសម្លៀកបំពាក់ស៊ីវីល័យរឹបរាងចង្កេះមួយក្ដាប់ ដើរយ៉ាងមានទំនុកចិត្ត រឹតតែបង្ហាញអោយឃើញពីវង់ភក្ដ្រដ៏ស្រស់ត្រកាលដូចជាមនុស្សស្រី សាច់សរម៉ដ្ឋរលោង សរសៃសក់តូចឆ្មាលរលាស់ផាយផាត់ អមដោយបបូរមាត់ក្រពុំរំលេចនូវភាពសុិចសុីពីកំណើត !ផាក ជីមីន វ័យ21ឆ្នាំ ជាកូនប្រុសតែម្នាក់គត់របស់ត្រកូលសេដ្ឋី ផាក សេហ៊ុន មានចរឹកកាចឆ្នាស់ឆ្នើម ក្រអឺតក្រទមមិនស្គាល់ខ្ពស់ទាប បានបញ្ចប់ការសិក្សាមកពីបរទេសផ្នែកdesignerល្បីឈ្មោះ សព្វថ្ងៃគ្មានការងារធ្វើដេកសុីចាយលុយឪពុកជាប្រចាំ អូទេ!! មិនមែនឡើយ ជាលុយរបស់មនុស្សម្នាក់ដែលនាយមិនដែលសូម្បីតែដឹងសោះទៅវិញទេ!?
" អ្នកប្រុសតូច " អង់រក្ស ស្លៀកឈុតខ្មៅបួនប្រាំនាក់ ឈរចាំរួចជាស្រេចក្នុងការស្វាគមន៍មនុស្សពិសេសរបស់ចៅហ្វាយខ្លួនត្រលប់មកកាន់ទឹកដីកំណើតវិញ។
រាងតូចច្រលឹងសំលឹងលើក្រោមដោយចម្ងល់ នេះត្រឹមតែ១០ឆ្នាំសោះលោកប៉ា updateដ៏ថ្នាក់ជួលអង់រក្សមកការពារផងឬ? ទាំងដែលដើមឡើយគាត់ជាមនុស្សកំពូលគំរិះខ្លាំងណាស់តែអ្នកបម្រើមិនហ៊ានចំណាយលុយជួលមកផងមិនប្លែកទេដែរគាត់មានឈ្មោះជាសេដ្ឋី។
" ហុឹម?លោកប៉ាបញ្ជារពួកលោកមកមែនទេ?" កាយតូចនឹកមិនអស់ចិត្ត ក៏សួរឡើង ទៅកាន់មនុស្សប៉ុន្មាននាក់ដែលនៅចំពោះមុខ ។" អត់នោះទេបាទ៎! " ពួកគេឆ្លើយស្រុះគ្នា មិនហ៊ានសូម្បីតែងើយក្បាលមើលមុខកំលោះតូចម្នាក់នេះផង។ ដឹងច្បាស់ថាចៅហ្វាយពួកគេកាចប៉ុណ្ណា បើហ៊ានធ្វើរាងតូចស្ដើងម្នាក់នេះមិនពេញចិត្ត ទៅវិញប្រាកដជាសុីគ្រាប់សំណរមិនខានឡើយ។
YOU ARE READING
បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់♡︎🔥
Kurzgeschichtenផាក ជីមីន ក្មេងប្រុសក្រអឺតក្រទម ក្បាលរឹង និយាយមិនស្ដាប់ មីន យ៉ុនហ្គី អាថ៌កំបាំង អំណាចហើយក៏ទន់ភ្លន់ តែសម្រាប់ ផាកជីមីន ម្នាក់ប៉ុណ្ណោះ💜🌸 [Yoonmin] សរសេរដោយ ចន លីអូ។