រាងក្រាស់រុញរទេះកាយតូចពីក្រោយសម្ដៅចូលទៅក្នុងចំការទំពាំងបាយជូរធំល្វឹងល្វើយព្រមទាំងមានកម្មករជាច្រើន កំពុងតែធ្វើការបេះទំពាំងបាយជូរ ដូចគ្នា។
«លោក..»
«ហុឹម??» រាងក្រាស់បន្តដំណើរ យ៉ាងអង់អាចនៅចំពោះមុខកម្មករ ទាំងអស់នោះ សូម្បីតែជីមីនផ្ទាល់ក៏មានអារម្មណ៍ថាមិនទម្លាប់នឹងអត្តចរិកនាយបែបនេះដែរ។
«ធ្វើធម្មតាក៏បានដែរ ចាំបាច់ពាក់មុខយក្សបែបនេះធ្វើអី បំភ័យគេឯងអស់ហើយ មិនឃើញទេឬ!?»ពេលខ្លះក៏មិនយល់ពីខ្លួនឯងដែរ ហេតុអីចាំបាច់ខ្លាចនៅពេលឃើញប្រុសម្នាក់នេះធ្វើមុខរាបស្មើរគ្មានជាតិបែបនេះ ចំមែន!!!
«អូនភ័យ??»រាងសង្ហា ធ្វើមុខឡីងឡង់ សួរទៅអ្នកម្ខាងទៀត ដែលសម្លក់មកកាន់នាយ។
«អ្នកណាថា? ខ្ញុំនេះឬខ្លាចលោកឯង? ខ្ញុំនិយាយព្រោះយល់ដល់ចិត្តបងៗកម្មករប៉ុណ្ណោះ» នាយតូចនៅតែប្រកែកមិនព្រមទទួលស្គាល់ មនុស្សដូចគេមាត់រឹងយ៉ាងនេះម្ដេចនឹងអាចទទួលថាខ្លួនឯងរអាទៅ?!
យ៉ុនហ្គីមិនមាត់ ក៏បន្តរហូតមកដល់កន្លែងមួយរៀងស្ងាត់បន្តិច តែក៏សំបូរទៅផ្លែទំពាំងបាយជូរធ្លាក់ទាបៗប្រសាចៗល្មមអាចអោយជីមីនឈោងដៃបេះដល់។
«អូនអាចញុាំវាបានហើយ»
«ហ្ហឺមម ឆ្ងាញ់ បើធ្វើជាស្រាទំពាំងបាយជូរទៀត កាន់តែល្អ..» ជីមីន ស្រដីទាំងញញឹមឈោងបេះមួយផ្លែៗមកញាត់ក្នុងមាត់ ធម្មជាតិបែបនេះ ញុាំក៏មិនមានបញ្ហាអ្វីឡើយទើបនាយក្រាស់អនុញាតអោយរាងតូចញុាំដោយមិនលាងទឹកដូច្នេះ។
«ចង់ញុាំ?» នាយសម្ដៅទៅស្រាទំពាំងបាយជូរ ដែលជីមីននិយាយអំបាញ់មិញនេះ។
«លោកមានអ្ហេះ?» រាងតូចងាកឆ្វាច់ សួរទៅយ៉ុនហ្គីភ្លាមៗ តាំងពីមកនៅទីនេះគេមិនដែលដឹងថារាងក្រាស់ធ្វើការអ្វីឡើយស្មានតែជាម្ចាស់ចំការធម្មតាម្នាក់ប៉ុណ្ណោះ មិនបានដឹងឡើយថាជាម្ចាស់ក្រុមហ៊ុនផលិតស្រាទំពាំងបាយជូរដ៏ធំមួយលំដាប់ប្រទេសនោះទេ។
«អុឹមម អូនចាំទីនេះសិនហើយ បងទៅយកមកអោយ» នាយសង្ហាចប់ប្រយោគក៏រហ័សដើរត្រលប់ទៅវិញម្ដងទៀត។ ដោយឡែកកាយតូចនៅតែបន្តញាត់ទំពាំងបាយជូរចូលពេញក្រអូមមាត់ ហាក់ដូចជាមានសេចក្តីសុខខ្លាំងណាស់។
YOU ARE READING
បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់♡︎🔥
Historia Cortaផាក ជីមីន ក្មេងប្រុសក្រអឺតក្រទម ក្បាលរឹង និយាយមិនស្ដាប់ មីន យ៉ុនហ្គី អាថ៌កំបាំង អំណាចហើយក៏ទន់ភ្លន់ តែសម្រាប់ ផាកជីមីន ម្នាក់ប៉ុណ្ណោះ💜🌸 [Yoonmin] សរសេរដោយ ចន លីអូ។