ក្រុមហ៊ុន𝗠𝗠 𝗚𝗿𝗼𝘂𝗽
ងុឺត!!
ឡានទំនើបកំពុងឈប់ចតចំពីមុខក្រុមហ៊ុនផលិតស្រាទំពាំងបាយជូរធំជាងគេលំដាប់ប្រទេស។ ខណៈនោះ ជំហានជើងមាំបោះចំពីលើឡានមក ដោយមានក្មេងប្រុសរូបរាងតូចច្រលឹង តោងមកជាមួយផងដែរ។«ល..លោក?» រាងតូចស្រាប់តែលើកដៃតោងជាយអាវរាងក្រាស់ព្រមទាំងហៅអ្នកម្ខាងទៀតតិចៗ ហាក់ដូចជាមិនហ៊ានដើរចូលទៅខាងក្នុងសោះឡើយ។
«ខ្លាច?» លឺយ៉ុនហ្គីសួរដូច្នោះ ជីមីនក៏ងក់ក្បាលឡើង ក្រុមហ៊ុនខ្នាតធំម្លឹងៗ អ្នកណាទៅហ៊ានចូលទៅត្រូវដើរកាត់មុខបុគ្គលិកជាច្រើនថែមទៀត!?
«ក្មេងល្ងឺ បងជាប្រធានក្រុមហ៊ុនមួយទាំងមូល នៅខ្លាចទៀតហ្ហេស៎?» រាងក្រាស់ក្រវីក្បាលហួសចិត្ត រួចក៏អូសដៃរាងតូចចូលទៅ បង្អួតបុគ្គលិកគ្រប់គ្នាអោយងាកមកចាប់អារម្មណ៍រួមជាមួយការអោនគោរពទៅកាន់ចៅហ្វាយនាយ។ (ចង់បានប្ដីដែរ><)
-ការិយាល័យ
មកដល់ក្នុងបន្ទប់ការិយាល័យ គេបាននាំអោយកាយតូចអង្គុយចាំនៅលើសាឡុង មុននឹងស្រដីឡើង÷
«អូនចាំនៅទីនេះហើយ បងមានការប្រជុំមួយភ្លែតប៉ុណ្ណោះ..»
«អុឹម!!» ឃើញរាងតូចស្ដាប់បង្គាប់បែបនេះ គេញញឹមបន្តិច មុននឹងលើកដៃអង្អែលក្បាលអ្នកម្ខាងទៀត ដោយការភ្លេចខ្លួន!
«ដកដៃលោកឯង ចេញពីក្បាលរបស់ខ្ញុំ!!!»ជីមីនរហ័សងើយមកសម្លក់សម្លឹងមិនឈប់ ជាហេតុនាំអោយយ៉ុនហ្គីដកដៃចេញមកវិញយ៉ាងលឿន។
«បងទៅហើយ..» ចប់ប្រយោគ រាងក្រាស់ក៏រហ័សដើរចេញទៅ ។ ទុកអោយកាយតូច ងើបដើរមើលជុំវិញបន្ទប់ធ្វើការរបស់នាយតែម្នាក់ឯងយ៉ាងស្ងៀមស្ងាត់។
«ហុឹស រសនិយមអន់ មិនគួរណាជាមហាសេដ្ឋីសោះ»នាយតូចសើចបន្តិច មុននឹងចាប់លើកយករូបថតមួយមកមើល ទាំងងើយឆ្ងល់!!
«ម្ដេចក៏រូបនេះមកនៅនឹងគេទៅវិញ?» កាយតូចសម្លឹងទៅរូបថតនោះមិនដាក់ភ្នែក ហើយក៏គ្មានរូបអ្នកណា ក្រៅពីរាងតូចជីមីនកាលពីនៅបារាំងនោះដែរ។
«រោគចិត្ដ...» បន្ទាប់ពីសញ្ចឹងគិតមួយសន្ទុះក៏ថ្លូយពាក្យមួយម៉ាត់នេះមក ថែមទាំងផ្កាប់រូបថតនោះទុកបាត់ទៅ។
YOU ARE READING
បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់♡︎🔥
Short Storyផាក ជីមីន ក្មេងប្រុសក្រអឺតក្រទម ក្បាលរឹង និយាយមិនស្ដាប់ មីន យ៉ុនហ្គី អាថ៌កំបាំង អំណាចហើយក៏ទន់ភ្លន់ តែសម្រាប់ ផាកជីមីន ម្នាក់ប៉ុណ្ណោះ💜🌸 [Yoonmin] សរសេរដោយ ចន លីអូ។