ភាគទី20 : ខ្ញុំស្រលាញ់លោក!

848 78 3
                                    

"បើកបេះដូងមួយនេះសម្រាប់បងបានទេ!" នាយសង្ហា ឈោងទៅចាប់ដៃតូចមកផ្អឹបនឹងទ្រូងហាប់ណែន ពោលយ៉ាងស្រទន់ ដ្បិតអារម្មណ៍ដែលស្រលាញ់ហាក់ជ្រាលជ្រៅកប់ដល់បាតមហាសមុទ្រទៅហើយ នាយចង់អោប ចង់ថ្នាក់ថ្នម ចង់ក្បែរ ចង់ការពារ ក្មេងម្នាក់នេះពេញមួយជីវិត។

"......" ជីមីនបើកភ្នែកភ្លឹះៗមិនព្រមឆ្លើយនឹងសំណួរ អស់មួយសន្ទុះក៏ធ្វើឱ្យយ៉ុនហ្គីដឹងច្បាស់ពីចម្លើយ ដែលរាងតូចមានអោយខ្លួន ទើបរហ័សព្យាយាមបង្វែរសាច់រឿងអោយប្រែក្លាយមកជាធម្មតាវិញ÷

" ពួកយើងទៅវិញទៅ " នាយក្រាស់ហារចប់ រួចក៏បម្រុងនឹងដើរចេញទៅ ព្រោះតែបេះដូងនាយនៅពេលនេះវាបានខ្ទិចខ្ទាំ រកពាក្យអ្វីថ្លែងពុំចេញឡើយ។

"......"
" ខ្ញុំ... ខ្ញុំស្រលាញ់លោក.. " រាងតូចបិតភ្នែកដៃក្ដាប់ជាយអាវខ្លួនឯងជាប់
មុននឹងបំលឺសម្លេងខ្លាំងៗ ល្មមអាចលឺដល់ត្រចៀកអ្នកម្ខាងទៀតដែលបម្រុងនឹងចាកចេញទៅមុននេះ អោយបង្អាក់ដំណើរមកវិញភ្លាមៗ÷

" អូន....អូននិយាយពិតទេ? " រាងមាំបកក្រោយស្ទុះចូលមករកប្រាណតូចទាំងរំភើបញាប់ញ័រជាខ្លាំង បេះដូងសឹងតែលោតផ្ទុះចេញមកខាងក្រៅទៅហើយ។

" អុឹម " គេងក់ក្បាលបញ្ចាក់ថាប្រាកដណាស់។យ៉ុនហ្គីហាក់ធ្វើខ្លួនមិនត្រូវ ក៏ហក់មកអោបរាងកាយតូចជាប់ផ្អឹបនឹងទ្រូង ដំណក់ទឹកថ្លាជ្រាបតាមកន្ទុយភ្នែកតិចៗព្រោះតែមិននឹកស្មានថាមានថ្ងៃនេះឡើយ។

" អរគុណ! អរគុណណាស់!! អរគុណដែលអូនឈប់ស្អប់ខ្ពើមបង " រាងក្រាស់បំលឺសម្លេងញ័រៗ ជីមីនក៏ញញឹមឡើង ទទួលយក ហេតុអ្វីត្រូវបំផ្លាញ់បេះដូងមនុស្សម្នាក់ដោយសារតែអតីតកាលមួយនោះ ហេតុអ្វីត្រូវស្អប់គេទាំងដែលគេក៏មិនបានធ្វើអ្វីខុសសោះ។

" សុំទោស..." រាងតូចស្រដីស្រាលៗ ហាកទទួលដឹងថាអ្នកម្ខាងទៀតលួចសម្រក់ទឹកភ្នែកព្រោះតែពាក្យស្រលាញ់របស់គេ។ គេមិនគួរណា យកកំហឹងមកបាំងមុខអស់រយ:ពេលដប់ឆ្នាំមកនេះនោះទេ ។

ម្ដាយគេស្លាប់ព្រោះឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ កំឡុងពេលធ្វើដំណើរទៅកម្មវិធីខួបកំណើរបស់កូនប្រុសច្បងត្រកូលមីន គឺ មីនយ៉ុនហ្គីជីមីនក៏បាននៅក្នុងហេតុការណ៍នោះដែរទើបធ្វើអោយគេជាប់ដិតដាមអារម្មណ៍ភ័យខ្លាច វិបត្តិផ្លូវចិត្តរហូតមកដល់សព្វថ្ងៃ ពេលនោះថែមទាំងមិនបានគិតវែងឆ្ងាយឡើយ ដឹងត្រឹមតែបន្ទោសមកពីយ៉ុនហ្គីតែម្នាក់គត់  បើម៉ាក់គេមិនមកកម្មវិធីនេះទេ គាត់ក៏មិនត្រូវស្លាប់ឡើយ គេស្អប់ ស្អប់ថ្ងៃកំណើតរបស់យ៉ុនហ្គី

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់♡︎🔥Where stories live. Discover now