ងុឺត!!
ឡានរាងក្រាស់ដែលបើកចេញពីក្រុមហ៊ុនអំបាញ់មិញនេះក៏ត្រូវឈប់នៅពីមុខផ្សារទំនើបទៅវិញ តាមសំណើរបស់ជីមីនដែលកំពុងង៉ក់ងរ រំអុកអោយនាយជូនមក។" ចៅហ្វាយ " ហានស៊ូហាក់ស្លីស្លឺមិនដឹងថាគួរតែទៅតាមការពារអ្នកជាចៅហ្វាយឬមួយក៏ទុកអោយពួកគេSweetតែពីរនាក់ដែរទេ!?
" ឯងចាំនៅទីនេះហើយ " យ៉ុនហ្គីងាកមកនិយាយជាមួយកូនចៅជំនិតបន្តិចសឹមបើកទ្វារឡានអោយកំលោះតូចដែលនៅម្ខាងទៀត។
" ហ្ហិបាទ!! ជូនពរអោយចៅហ្វាយញ៉ែម្ចាស់តូចបានសម្រេច" ហានស៊ូញឹមៗ មុនដាក់ខ្លួនអង្គុយក្នុងឡានវិញទាញទូរស័ព្ទមកចុចមើលរឿងភាគបន្ត!!
" ឆាប់ទៅ " ជីមីន ចុះមកភ្លាម រត់ត្រុយចូលទៅខាងក្នុងបាត់។រកតែរាងក្រាស់ឃាត់មិនទាន់..បានត្រឹមក្រវីក្បាលហួសចិត្តទាំងស្នាមញញឹមជាប់មាត់។
ចូលមកដល់ខាងក្នុង រាងតូចចូលដំបូងគេគ្មានអ្វីក្រៅពីហាងសម្លៀកបំពាក់ថ្មីៗBrandនោះទេ តាមចរឹករបស់គេកាលនៅបារាំង។
" លោកថាមួយនេះស្អាតដែរទេ? " អស់ពីរើសបានបន្តិចក៏ទាញបានមួយឈុត ជាម៉ូតដែលតារាម៉ូដែលជាច្រើនតែងប្រើស្ទាយបែបនេះ អាចថាវាកំពុងតែពេញនិយមខ្លាំងណាស់ទូទាំងសកល។
" អូនស្លៀកអ្វីក៏ស្អាតដែរ! " នាយសង្ហាបានចិត្ត ឃើញរាងតូចហាក់ដូចជាពេញចិត្តការដើរ Shoppingដូច្នេះធ្វើអោយនាយមិនពិបាកនឹងតាមយកចិត្ដឡើយ។
" ហុឹម..តែវាថ្លៃណាស់ មិនយកល្អជាង ណាលោកប៉ាក៏គំរិះទៀត " រាងតូចរអ៊ូរង៉ូវៗម្នាក់ឯង ផ្អៀងផ្អងមើលមិនយូរក៏រហ័សទុកវាវិញ ជាហេតុអោយយ៉ុនហ្គីជ្រួញចិញ្ចើមមិនយល់ភ្លាម ក្រែងថាស្រលាញ់អ្ហេះ?ហេតុអ្វីបានជាមិនយក?
" អូនមិនយកវាទេ?! "
" អត់ទេ ពួកយើងទៅមើលកន្លែងផ្សេងទៅ" ជីមីនថារួចក៏បម្រុងនឹងអូសដៃរាងក្រាស់ចេញទៅវិញទាំងមុខស្ងួត។ ត្រូវហើយដ្បិតតែមានឈ្មោះជាកូនសេដ្ឋី តែមិនប្រាកដថាត្រូវចំណាយលុយខ្ជះខ្ជាយមិនរកការងារធ្វើដែល?!
" ខ្ចប់វាទាំងអស់មក គ្រប់ពណ៌គ្រប់ស្ទាយ៍!! " រាងក្រាស់មិនទៅ ក៏ដើរមកនិយាយជាមួយបុគ្គលិកហាង ព្រមទាំងជាមួយឈុតអំបាញ់មិញនេះ។
YOU ARE READING
បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់♡︎🔥
Storie breviផាក ជីមីន ក្មេងប្រុសក្រអឺតក្រទម ក្បាលរឹង និយាយមិនស្ដាប់ មីន យ៉ុនហ្គី អាថ៌កំបាំង អំណាចហើយក៏ទន់ភ្លន់ តែសម្រាប់ ផាកជីមីន ម្នាក់ប៉ុណ្ណោះ💜🌸 [Yoonmin] សរសេរដោយ ចន លីអូ។