__ងាកមកកាន់ទីក្រុងសេអ៊ូលនៅឯវិមានត្រកូលមីន វិញម្ដង។
រាងតូចស្ដើងអង្គុយលើទោងក្រោមដើមស្វាយធំមួយដើមក្នុងសួនច្បារក្រោយផ្ទះ យ៉ាងអណ្ដែតអណ្ដូង។រយ:ពេល៥ខែមកនេះ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ក្លាយជាប្ដីប្រពន្ធស្របច្បាប់មក ពួកគេហាក់ដូចជាមិនសូវមានពេលវេលាអោយគ្នាសោះឡើយ។" បងទេពអប្សរ កំពុងគិតអ្វីមែនទេ..?" ក្មេងតូចហ្គូស ដើរលបៗពីក្រោយខ្នងនាយតូច បម្រុងនឹងធ្វើការពង្អាក់អារម្មណ៍បងប្រុសស្អាត របស់គេ តែក៏ត្រូវបង្អាក់នឹងសួរនាំវិញ ក្រោយពីឃើញទឹកមុខស្រងូតស្រងាត់របស់អ្នកម្ខាងទៀត។
ជីមីន ដកដង្ហើមធំងាកក្រោយបន្តិចឃើញថាជាហ្គូសក៏ញញឹមឡើងថើរៗ សឹមយកដៃទៅទាញក្មេងអោយមកអង្គុយជិតខ្លួន។
" បងអត់មានបានគិតអ្វីទេ! ចុះឯង មិនទៅសាលាទេអ្ហេះ? "
" ថ្ងៃនេះជាថ្ងៃអាទិត្យណា៎បងប្រុសស្អាត" លឺហ្គូស និយាយដូច្នោះ ធ្វើឱ្យរាងតូចភ្ញាក់ព្រឺត នេះថ្ងៃអាទិត្យមែនទេ?គេចាំថាយ៉ុនហ្គីបានសន្យានឹងនាំគេទៅដើរលេងនៅល្ងាចរសៀលនេះឯង។
" អាវ បងភ្លេច ហិ " គេលើកដៃអេះករតិចៗ មិននឹកស្មានថាខ្លួនឯងរស់នៅទីនេះទាំងមិនដឹងថាជាថ្ងៃអ្វីឡើយ បន្តនៅពីរមួយថ្ងៃទៅមួយថ្ងៃ ហាក់ដូចជាស្រងេះស្រងោចណាស់ ស្វាមីរវល់ធ្វើការរហូតដល់យប់ៗជ្រៅ ទើបត្រលប់ចូលផ្ទះ រកតែពេលវេលាផ្ទាល់ខ្លួនជាមួយប្រពន្ធសឹងមិនបាន។
ល្ងាចរសៀល
រាងតូចច្រឡឹងតែងខ្លួនស្អាតបាតទាំងស្នាមញញឹមអង្គុយរង់ចាំស្វាមីដែលបានសន្យាថានាំគេទៅដើរលេងខាងក្រៅបានម្ដង ។
7:30pm..
....ដោយការរង់ចាំចេះបន្តរពីមួយម៉ោងទៅមួយម៉ោង ខលមិនលើក ទាក់ទងទៅមិនបាន រាងតូចបានត្រឹមតែអង្គុយរង់ចាំម្នាក់ឯង មិនយូរប៉ុន្មានទឹកភ្នែកក៏ស្រក់ចុះ រហឹមតិចៗតាមភ្នែកមូលក្រឡង់..!" អ្ហឹក អ្ហឹក " សម្រឹបទួញសោកបំលឺឡើងក្នុងដើមករ ខណៈថ្ងៃណាក៏ដូចថ្ងៃណា ទង្វើយ៉ុនហ្គីកាន់តែប្លែកពីមួយថ្ងៃទៅមួយថ្ងៃ សោះកក្រោះ មិនសូវមានពេលអោយគេនោះឡើយ គេយំ យំព្រោះមិនដឹងថាត្រូវធ្វើអ្វីបន្តទៅមុខ តើទំនាក់ទំនងនឹងទៅជាយ៉ាងណា បើពីមួយថ្ងៃទៅមួយថ្ងៃគេលង់នឹងប្រុសម្នាក់នោះកាន់តែជ្រៅទៅហើយ?
YOU ARE READING
បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់♡︎🔥
Short Storyផាក ជីមីន ក្មេងប្រុសក្រអឺតក្រទម ក្បាលរឹង និយាយមិនស្ដាប់ មីន យ៉ុនហ្គី អាថ៌កំបាំង អំណាចហើយក៏ទន់ភ្លន់ តែសម្រាប់ ផាកជីមីន ម្នាក់ប៉ុណ្ណោះ💜🌸 [Yoonmin] សរសេរដោយ ចន លីអូ។