ភាគទី12 : គេតាមឯងច្រើនឆ្នាំមកហើយ!ទម្រាំមានថ្ងៃនេះ!

878 80 1
                                    

មកដល់វិមានវិញ យ៉ុនហ្គីបីរាងតូចស្ដើងក្នុងរង្វង់ដៃទាំងទឹកមុខស្មើរធេង សម្ដៅទៅកាន់បន្ទប់សម្រាក មុននឹងទាក់ទងហៅលោកដុកទ័រប្រចាំមកទីនេះ។

«គេយ៉ាងម៉េចហើយ?» រាងក្រាស់ចោតសួរទៅលោកដុកទ័រវ៉ាងភ្លាមៗបន្ទាប់ពីធ្វើការពិនិត្យរាងតូចរួចរាល់។

«អ្នកប្រុសតូចមិនអីនោះទេ ប៉ុន្តែសុខភាពផ្លូវចិត្តរបស់គាត់អាចនឹងធ្ងន់ធ្ងរប្រសិនបើមិនទទួលការពិគ្រោះជាមួយពេទ្យចិត្ដសាស្រ្ត!!» លោកដុកទ័រវ៉ាងធ្វើការអោនគំនាប ពន្យល់យ៉ាងក្បោះក្បាយពីស្ថានភាពរបស់កាយតូចដែលសន្លប់ស្ដូកនៅលើគ្រែ។

«ហុឹម ខ្ញុំដឹងហើយ! » យ៉ុនហ្គីងក់ក្បាល មិនមែនគេមិនដឹងថារាងតូចម្នាក់នេះធ្លាប់ឆ្លងកាត់អ្វីមកខ្លះនោះទេ សូម្បីតែរឿងរ៉ាវដែលគេស្អប់នាយក៏ពាក់ព័ន្ធនឹងការស្លាប់របស់ម្ដាយគេផងដែរ។ ដូច្នេះហើយ ទើបនាយតែងតែបញ្ជូនមនុស្សទៅការពារជីមីនដោយសម្ងាត់នៅឯប្រទេសបារាំង។

ក្រោយពេលដែលលោកដុកទ័រចេញទៅបាត់ រាងក្រាស់ក៏បើកទ្វារចូលមកមើលកាយតូចបន្តិច កែវភ្នែកដែលបង្ហាញនូវក្ដីស្រឡាញ់ជ្រាលជ្រៅ វាហាក់បីដូចជាកំពុងសម្លឹងមកកាន់រាងតូចម្នាក់នេះយ៉ាងពេញលេញ។

«បងមិនដឹងឡើយ ថាពេលណាទើបអូនឈប់លិចលង់ក្នុងអតីតកាលទាំងអស់នោះ? ពេលណាទើបអូនឈប់ស្អប់បង?» សម្លេងស្រទន់ដែលកម្រនឹងនិយាយទៅកាន់អ្នកណាម្នាក់បានបំលឺឡើងទាំងសោកសៅបង្កប់នូវអារម្មណ៍ឈឺចាប់ក្នុងទ្រូង ÷

«ត្រូវហើយ បងជាមនុស្សអាត្មានិយម ព្រោះអ្វីដឹងទេ? បងខ្លាច ខ្លាចនឹងបាត់បង់ក្មេងប្រុសម្នាក់ដែលបងតែងតែធុញទ្រាន់កាលពីក្មេងនោះម្ដងទៀត»យ៉ុនហ្គីស្រដីតិចៗ លើកដៃទៅអង្អែលក្បាលអ្នកម្ខាងទៀត ដោយក្ដីស្រឡាញ់ មិនចង់បាត់បង់។

វិប្បដិសារីបំផុត នៅពេលដែលអ្នកមិនអាចការពារមនុស្សដែលខ្លួនឯងស្រលាញ់បាន។

ព្រឹកស្អែក

ហ្អឺម!!
រាងតូចក្រហឹមដើមករចាប់បើកត្របកភ្នែកឡើងមក រំពៃមើលជុំវិញបន្ទប់ ឃើញថាជាបន្ទប់ខ្លួនឯវិមានយ៉ុនហ្គីក៏រហ័សងើបមកភ្លាម។

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់♡︎🔥Where stories live. Discover now