«ខ្ញុំចង់ទៅផ្ទះវិញ!!!» ចប់ប្រយោគកាយតូចបែរក្រោយដើរទៅវិញភ្លែត មិនចាំស្ដាប់អ្នកម្ខាងទៀតទាល់តែសោះឡើយ។
«ហ្ហឺយ!!!» យ៉ុនហ្គីដកដង្ហើមធំមួយខ្សាក មុននឹងដើរទៅតាមរាងតូចដែលចេញទៅអំបាលមិញនេះ។
«ប្រុសចង្រៃ...ខ្ញុំនឹងមិនស្ដីរកលោកឯងដាច់ខាត មានសិទ្ធិស្អីមកបន្ទោសខ្ញុំ?ចំជាឡប់សតិពិតមែន!!»ជីមីន ដើរយោងជើងសឹងមិនរួច រីឯមាត់វិញជេរប្រទិចរាងក្រាស់មិនចេះតិចតាមចិត្តដែរខឹង។
«ជីមីន.. ស្ដាប់បងសិន មិនបានទេឬ?» នាយក្រាស់ស្ទុះមកចាប់ដៃតូចជាប់ ឃាត់មិនអោយដើរបន្តទៅមុខ.. ដឹងថារាងតូចម្នាក់នេះអត់ហេតុផលប៉ុណ្ណារតែនាយនៅតែមានះចង់អោយគេមកស្ដាប់ខ្លួននិយាយ។
«លែងខ្ញុំ! ខ្ញុំមិនស្ដាប់អ្វីទាំងអស់» ជីមីន
«ផាកជីមីន!!!មានហេតុផលបន្តិចបានទេ?» លើកនេះនាយមិនបានលួងដូចរាល់ដងឡើយ ជាមនុស្សណាមានសាច់មានឈាម ភាពអត់ធ្មត់ក៏មានដែនកំណត់ដូចគ្នា ដ្បិតតែស្រលាញ់ តែក៏មិនចង់អោយគេក្លាយជាមនុស្សរឹងមានះបែបនេះដែរ។
« ហុឹក..បើលោកទ្រាំមិនបានទេ ក៏ដោះលែងខ្ញុំទៅ មានសិទ្ធិស្អីមកស្រែកដាក់ខ្ញុំ ហុឹកហុឹក» កាយតូចគ្រវៀសដៃចេញ ពោលបំលឺទាំងទឹកភ្នែករលីងរលោងស្រក់បណ្ដេញគ្នាចុះមក.. ខណៈដែលមាឌក្រាស់កំពុងតែគាំងអណ្ដាត នេះនាយកំពុងតែធ្វើស្អី ហេតុអីក៏ស្រែកដាក់មនុស្សដែលខ្លួនស្រលាញ់បែបនេះ?
«ប-បងសុំទោស បងគ្មានចេតនាទេ» យ៉ុនហ្គីឈោងទៅស្រវាចាប់ដៃរាងតូចសារថ្មី ដោយក្ដីថ្នាក់ថ្នម តែវាមិនបានដូចចិត្តឡើយ÷
«ហុឹក..កុំប៉ះខ្ញុំ!! ដកដៃស្មោគគ្រោករបស់លោកចេញទៅ»ជីមីនវាសដៃចេញម្ដងទៀត។ ជាហេតុនាំអោយដៃមាំធ្លាក់ចុះមួយរំពេច..
«ហុឹម មិនអីទេ! »យ៉ុនហ្គីងក់ក្បាលតិចៗ មិនយល់ថានាយគិតអ្វីឡើយ ធម្មតានាយត្រជាក់ណាស់។
មកដល់ចំណតឡាន យ៉ុនហ្គីមិនបានត្រលប់ទៅវិមានវិញជាមួយរាងតូចឡើយ ជាក់ស្តែង នាយបែរជាទាក់ទងទៅហានស៊ូអោយមកទទួលរាងតូចទៅវិមានមុនបាត់ទៅ។
YOU ARE READING
បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់♡︎🔥
Cerita Pendekផាក ជីមីន ក្មេងប្រុសក្រអឺតក្រទម ក្បាលរឹង និយាយមិនស្ដាប់ មីន យ៉ុនហ្គី អាថ៌កំបាំង អំណាចហើយក៏ទន់ភ្លន់ តែសម្រាប់ ផាកជីមីន ម្នាក់ប៉ុណ្ណោះ💜🌸 [Yoonmin] សរសេរដោយ ចន លីអូ។