ភាគទី5:"ខ្ញុំស្អប់គ្រប់យ៉ាងដែលជារបស់លោក មីន យ៉ុនហ្គី!

1K 67 1
                                    

«ស្អែក ខ្ញុំត្រូវទៅpartyជាមួយមិត្ដភក្តិ
ចាស់ៗ ខ្ចីឡានលោកសិនបានទេ??»ជីមីន បើកភ្នែកភ្លឹះៗ មើលទៅយ៉ុនហ្គីដោយក្ដីអង្វរករ សូម្បីតែជើងគេកំពុងឈឺពេលនេះគេមិនទាំងចាប់អារម្មណ៍ផង..

«.......» ស្ងាត់មិនលឺសម្លេងតបតរ រាងក្រាស់នៅតែបន្តការញុាំអាហារជាធម្មតា ហាក់ដូចជាមិនបានលឺការនិយាយរបស់ជីមីនសោះអញ្ចឹង។

«មីន យ៉ុនហ្គី??» រាងតូចចាប់ច្រឡោតតូងឡើង នៅពេលដែលមិនលឺសម្លេងតបពីយ៉ុនហ្គី។

« ហុឹម? ជើងនៅឈឺនៅឡើយទេ អូនចង់ទៅណា?» រាងក្រាស់សម្លឹងមើលទៅអ្នកម្ខាងទៀតទាំងហួសចិត្ដ តែដើរយោងខ្លួនមិនរួចផង នៅហ៊ានហារមាត់ចង់ខ្ចីឡានថែមទៀត?!

«អា៎...មែនហើយ ភ្លេចអោយឈឹង.» នាយតូចភ្ញាក់ព្រឺត បំលឺក្នុងចិត្ដម្នាក់ឯង ពិតជាចង់តែបោកក្បាលអោយស្លាប់ទេ ហេតុអ្វីបានជាមកឈឺចំពេលនេះ?!

«នៅជាមួយលោកឯង ចំជាស៊យខ្លាំងណាស់» នាយតូចពោលលឺៗ ទឹកមុខប្រែជាស្អុយប៉ែ មិនបានដើរលេងហើយនៅអាជើងនេះវាគ្រិចដើរមិនរួចទៀត។

«អូនញុាំអ្វី បានជាមាត់ពូកែដៀលបងម្លេះ?» មិនមែននាយបញ្ជួសទេ តែវាពិតមែន នៅជាមួយជីមីនលើកណា នាយស្ពឹកមុខមិនតិចនោះទេ មួយម៉ាត់ចាក់ដល់ក្រអៅបេះដូង
នេះកុំតែជាផាកជីមីនទេ បើអ្នកផ្សេងវិញប្រហែលងាប់គ្មានដីកប់មិនខានឡើយ។

«សុីបាយហ្នឹងហើយ...ចេះសួរទៅកើត!»

នាយកំលោះសើចក្នុងបំពង់ករបន្តិច ក្រោយពីលឺចំលើយតបរបស់រាងតូច ក្មេងអីឆ្នាស់ ប៉ះមិនបាន ទាំងដែលដើមឡើយគេមិនមែនបែបនឹងឡើយ គេប្រែប្រួលក៏ដោយសារតែទទួលយកការបាត់បង់អ្នកម៉ាក់មិនបាន ទើបក្លាយជាក្មេងដែលមិនស្ដាប់សម្ដីអ្នកណាសោះឡើយ។

  កន្លងទៅអស់មួយសន្ទុះធំ ការញុាំអារហារប្រព្រឹត្តទៅយ៉ាងរលូន ក្រោមសំនៀងកាំបិតរបស់ជីមីនហារស្ដីមួយម៉ាត់ៗ សឹងតែធ្វើអោយអ្នកម្ខាងទៀតទ្រាំមិនបាន ចង់តែចាប់បឺតអោយស្លេកមុខម្ដងទេ។

បន្ទប់

ផឹប!!

«បានហើយ ឆាប់ចេញទៅ» គ្រាន់តែយ៉ុនហ្គីបីយកមកដល់បន្ទប់ភ្លាម បបូរមាត់ឆ្នាស់ឆ្នើមហារដេញម្ចាស់ផ្ទះគេអោយចេញបាត់ទៅហើយ។

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់♡︎🔥Where stories live. Discover now