«ហិហិជេរហើយថាមិនជេរទៀត ម្ចាស់តូច» ហានស៊ូអត់មាត់មិនបាន ក៏ផ្ទុះសំណើចចេញមក នាំអោយរាងតូចងាកមកសម្លក់ថ្លែរ÷
«បិតកញ្ចុបមាត់របស់លោកទៅ!!»ជីមីនហារស្ដីមួយប្រយោគៗចុកដល់កន្លើតនាយកំលោះហានស៊ូអោយស្ងាត់មាត់ភ្លាមមួយរំពេច។
«ហិសម្រេចថាលែងខ្ញុំបានហើយមែនទេ..»អស់ពីដៀលទៅហានស៊ូ ក៏បកមកពោលសម្ដីស្រទន់បន្ទន់ចិត្តរាងក្រាស់វិញម្ដង! មើលច៎ុះគេនៅក្មេងនោះទេតែជំនាញសម្ដែងដុងឡើងពេញខ្លួន ពិតជាមិនគួរអោយជឿថាកំលោះតូចឆ្នាស់ឆ្នើមដូចជីមីនអាចប្រែជាស្លូតភ្លាមៗបែបនេះ។
«អ្នកណាថា?» យ៉ុនហ្គីញញឹមចុងមាត់ ខិតមុខមកជិតបបូរមាត់ក្រហមរងៀលដូចកូនង៉ែតរបស់រាងតូចយ៉ាងច្រឡឺម។
«កុំ..អ្ហឹម » រកប្រកែកមិនទាន់ត្រូវអ្នកម្ខាងទៀតសង្រ្កប់បបូរមាត់ជាប់បាត់ទៅហើយ!!
«ហ្ហា..កណ្ដៀរសុីភ្នែកអាហានស៊ូអស់ហើយចៅហ្វាយ!»នាយជំនិតលើកដៃបាំងភ្នែកទាំងពីរ វាស្រស់ៗពេកហើយ អ្នកSingleអាជីពដូចនាយធ្វើចិត្ដមិនបានទេ សុំរត់ទៅសិនហើយ!!។
«អឹស!!» ទម្រាំតែព្រលែងមកវិញកាយតូចសឹងដង្ហក់ខ្យល់ មុខសររលោងក្លាយជាក្រហមងាំង ÷
«ហុឹក អាឆ្កួត ម្ដេចក៏ថើបយើងទៀតហើយ ហឹកហ្ហា មិនសុខចិត្តទេ..»ជីមីនកន្រ្ទាំជើង ចាប់ទឹកភ្នែកទឹកសំបោរឡើងវិញ ។ រួចក៏រត់ត្រុយទៅបាត់ រកតែយ៉ុនហ្គីហារមាត់ឃាត់មិនទាន់ មិនទាន់ធ្វើបាបអស់ចិត្តផង ចង់គេចទៅហើយ។
«ហឹស ចំមែន ក្មេងនេះ!» នាយសង្ហា សើចបន្តិច នឹកឃើញពីសកម្មភាពដូចកូនទារបស់ជីមីន ពិតជាគួរអោយខ្នាញ់ខ្លាំងណាស់។
#មួយសប្ដាហ៍ក្រោយមក
វាពេញមួយសប្តាហ៍ទៅហើយ ដែលរាងតូចជីមីន មករស់នៅក្នុងវិមានមួយនេះដោយមិនបានចេញទៅទាំងអស់ ក្រៅពីទៅចំការ ឌឺដងរករឿងឈ្លោះជាមួយយ៉ុនហ្គីគ្មានលោះមួយថ្ងៃ វាហាក់ដូចជាពេលនេះអញ្ចឹង÷«មីន យ៉ុនហ្គី!! លោកធ្វើខុសសន្យាហើយថានាំខ្ញុំទៅជួបលោកប៉ា តែពេលនេះគឺអត់ទេ?!» ជីមីនពោលសម្ដីក្ដែងៗ ដាក់រាងក្រាស់ដែលកំពុងធ្វើការ ពិនិត្យឯកសារក្រុមហ៊ុនមួយចំនួនក្នុងបន្ទប់ គេនៅតែតាមមករករឿងដល់ទីនេះថែមទៀត។
YOU ARE READING
បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់♡︎🔥
Truyện Ngắnផាក ជីមីន ក្មេងប្រុសក្រអឺតក្រទម ក្បាលរឹង និយាយមិនស្ដាប់ មីន យ៉ុនហ្គី អាថ៌កំបាំង អំណាចហើយក៏ទន់ភ្លន់ តែសម្រាប់ ផាកជីមីន ម្នាក់ប៉ុណ្ណោះ💜🌸 [Yoonmin] សរសេរដោយ ចន លីអូ។