"......." នាយកំលោះឈរទ្រឹងមើលទៅកាន់កាយតូចដែលកំពុងឈរយំ លួចបន្ទោសខ្លួនឯងមិនឈប់ ឬមកពីអាចិត្តប៉ងប្រាថ្នាខ្លាំងពេក ធ្វើអោយនាយនិយាយអ្វីមិនចេះគិតបែបនេះ?
( សុំទោស មិនអោយមានថ្ងៃក្រោយទេ!)អូនជាកែវភ្នែក អូនជាបេះដូង អូនជាអ្វីៗគ្រប់យ៉ាងទាំងអស់ តែសង្ឃឹមថាថ្ងៃណាមួយនាយនឹងមិនបោះបង់ក្មេងប្រុសដែលរងនូវវិបត្ដិផ្លូវចិត្តម្នាក់នេះទៅច៎ុះ។
" ហុឹកហុឹក "
រាងតូច នៅតែដង្ហក់កលទឹកភ្នែកចេញមកជ្រោកៗ ខណៈដែរយ៉ុនហ្គីខ្វះភាពក្លាហានក្នុងការចូលទៅលួងលោមគេ បានត្រឹមតែឈរមើលទ្រឹងស្ងៀមមួយកន្លែង តើអោយគេធ្វើដូចម្ដេច ធ្វើបែបណាទើបអ្នកចំពោះមុខព្រមបើកចិត្ត ទទួលយករូបនាយ?!
" សុំទោសប្រសិនបើនៅជាមួយបងធ្វើអោយអូនពិបាក! " នាយដកដង្ហើមធំមួយខ្សាក រួចក៏បន្តឡើងម្ដងទៀត÷
" អូនទៅច៎ុះ បងឈប់រារាំងបិតសិទ្ធអូនហើយ អូនអាចទៅធ្វើអ្វីដែលអូនចង់ធ្វើបានហើយ ពេលនេះ!" រាងក្រាស់ពោលសម្ដីទាំងមុខស្ងួត ដោយឡែកតែនាយតូចរហ័សងើយមុខមកមើលមុខនាយកំលោះភ្លែត នេះគេស្ដាប់ច្រលំមែនទេ?
" ដេញអ្ហេស៎? " រាងតូច បំលឺខ្លាំងៗ ទាំងហួសចិត្ដ វាប្លែកខ្លាំងណាស់ ព្រោះតែរាល់ដងយ៉ុនហ្គីមិនដែលនិយាយបែបនេះដាក់គេឡើយ។
" ឃាំងទុកក៏ខុស ឥលូវអោយទៅក៏ខុស ទៀត..ហុឹមម " ហានស៊ូ បន្ទាប់ពីឈរមើលអស់ជាយូរក៏លូកមាត់និយាយឡើងតិចៗ...
" បិតកញ្ចុបមាត់របស់លោកភ្លាមទៅ "រាងតូចស្រែកមួយវ៉ាស់ ធ្វើអោយអ្នកដែលត្រូវគេថាអោយនេះខ្ចឹបមាត់ដូចត្រូវគេចុកភ្លាមមួយរំពេច។
" ហុឹស បានខ្លួនខ្ញុំហើយ លោកចង់ដោះដៃហ្ហេស មីន យ៉ុនហ្គី?? "
" អ...អត់ទេ បងគ្រាន់តែ..... " រាងក្រាស់ហាក់រដាក់រដុបនិយាយអ្វីមិនចេញ បេះដូងចាប់ផ្តើមលោតដុកដាក់ រំភើបលាយភ័យ មិនយល់ថារាងតូចកំពុងតែចង់អោយគេទទួលខុសត្រូវឬ?
" គ្រាន់តែស្អី? ហ្ហឹក លោកចង់ទាត់ខ្ញុំចោលច្បាស់ណាស់ អាប្រុសចោលម្សៀត បានខ្លួនហើយដោះដៃ ហុឹកហុឹក " នាយតូចយំស្រែកខ្លាំងៗម្ដងទៀត សឹងតែអាចបែកវិមាននេះជាពីរជំរៀកទៅហើយ ជាហេតុអោយយ៉ុនហ្គីតាមអារម្មណ៍គេមិនទាន់ពិតមែន ម្ដងមិនចង់នៅ ម្ដងក៏ចង់នៅ ឥលូវមកថានាយដោះដៃថែមទៀត??
YOU ARE READING
បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់♡︎🔥
Kurzgeschichtenផាក ជីមីន ក្មេងប្រុសក្រអឺតក្រទម ក្បាលរឹង និយាយមិនស្ដាប់ មីន យ៉ុនហ្គី អាថ៌កំបាំង អំណាចហើយក៏ទន់ភ្លន់ តែសម្រាប់ ផាកជីមីន ម្នាក់ប៉ុណ្ណោះ💜🌸 [Yoonmin] សរសេរដោយ ចន លីអូ។