ភាគទី24 : ឬមួយអូនមានអ្នកថ្មី?

876 80 3
                                    

#បច្ចុប្បន្ន
យ៉ុនហ្គី ផ្ចង់អារម្មណ៍អស់មួយសន្ទុះ ទម្រាំដាច់ចិត្តបើកទ្វារឡានចុះទៅរករាងតូចដែលឈរដង្ហក់យំសសឹកនៅចិញ្ចើមផ្លូវ។

ផឹប!!
មិនបង្អង់យូរនាយស្ទុះចូលទៅក្រសោបកាយតូចមកក្នុងរង្វង់ដៃភ្លាមៗ។ ជីមីនមិនតបតរ សង្ងំយំក្នុងប្រអប់ទ្រូងអ្នកម្ខាងទៀត ដោយអារម្មណ៍អាក់អន់ចិត្តមិនស្ទើរឡើយ។

" ឈប់យំទៅ បងមិនចង់ឃើញទឹកភ្នែករបស់អូនទេ " នាយសង្ហា លើកដៃជូតទឹកថ្លាយង់ ចេញពីរង្វង់ភ្នែក របស់មនុស្សជាទីស្រលាញ់។ ខណៈបេះដូងកំពុងតែឈឺ ខឹងខ្លួនឯងដែលអសមត្ថភាពមិនអាចផ្ដល់ក្ដីសុខជូនប្រពន្ធបាន។

" អ្ហឺមៗ " នាយតូចងក់ក្បាលទាំងចុងច្រមុះក្រហមងាំង ងាយនឹងយំ បុិនង៉ក់ងរ ប្រចណ្ឌខុសរឿង តែគេក៏ជាមនុស្សឆាប់បាត់ឆាប់ភ្លេច ដោយសារពាក្យសម្ដីរបស់យ៉ុនហ្គីផងដែរ។

" ទៅវិញទៅ! " ឃើញថាម្ដុំនេះរៀងស្ងាត់ខុសប្លែកពីធម្មតាដូច្នេះ រាងក្រាស់ក៏អូសដៃភរិយាឡើងឡានតែម្ដងទៅ។

" យ៉ុន..." សម្លេងតូចៗចោតហៅរាងក្រាស់តិចៗ បន្ទាប់ពីឃើញអ្នកជាប្ដីបម្រុងបន្តរដំណើរទៅមុខទៀត។

" ហុឹម? "

" ពួកយើងកុំទៅសណ្ឋាគារអី គ..គឺអូនចង់ទៅផ្ទះវិញ ពួកយើងអាចចម្អិន
អាហារញុាំជាមួយគ្នាល្អទេ?" រាងល្អិតផ្ងើយក្បាល បើកភ្នែកម៉ក់ៗ ដំបូងឡើយគិតថានឹងបានទៅលេងសួនកម្សាន្តបានម្ដង តែពេលនេះយប់ណាស់ហើយ គេចង់មានពេលវេលានៅផ្ទះជាមួយយ៉ុនហ្គីច្រើនជាង។

" បងតាមអូនគ្រប់យ៉ាងស្រាប់ហើយ " ចប់ប្រយោគ នាយសង្ហា រហ័សបត់ឡានទៅវិញភ្លាម សុខចិត្ដCancelចោលការកក់ជាន់ខាងលើនៅសណ្ឋាគារលំដាប់ផ្កាយដើម្បីតម្រូវតាមចិត្ដប្រពន្ធ។

#វិមានMin
" មកហើយៗ " មីននី អោនទៅស្រង់ក្លិនអាហារដ៏ឈ្ងុយឈ្ងប់ ជាស្នាដៃរបស់អ្នកជាប្ដីផ្ទាល់បែបនេះ កាន់តែធ្វើអោយទឹកមុខរាងតូចញញឹមស្រស់ជាទីបំផុត។

" បងខំបញ្ចេញអស់ពីស្នាដៃហើយ មិនអោយរង្វាន់ប្ដីទេឬ!!" នាយសង្ហាលោ៎ថ្ពាល់ទៅអោយរាងតូចភ្លាមៗ ខណៈដៃកំពុងកាន់វែកឆាហាក់បីដូចជាចុងភៅជំនាញ។

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់♡︎🔥Where stories live. Discover now