ភាគ:១៦

292 2 0
                                    


    សណ្ឋាគារផ្កាយប្រាំ...!
   អ៉ីនណាត្រូវបានយ៉ុនហ្គីនាំមកដល់សណ្ឋាគារទាំងត្រដាបត្រដួសបំផុតនាងធ្វើទុករករឿងនាយកម្លោះខាងនោះមិនបាត់មួយវិនាទីទេពេលគេបីមកដល់បន្ទប់គក់ផងក្ដិចផងក៏នាយសុខចិត្តទ្រាំទម្រាំតែមកដល់កន្លែង។
« អឹស...នាង...» យ៉ុនហ្គីបោះឲ្យអ៉ីនណានៅលើគ្រែទាំងមិនថ្នមដៃនេះនាយឈឺឡើងសុះសាច់ហើយបើនៅទ្រាំទៀតហាក់មិនកើតទាល់តែសោះ។
« ហ៊ឹម...មិនចេះថ្នមដៃទេយ៉ាងម៉េចនឹង? » នាងស្រែកទាំងននាលខ្លួនពេលលើគ្រែមិញនេះចង់បាក់ចង្កេះទៅហើយក្រោយពីគេដាក់នាងមួយទំហឹងទៅលើគ្រែរួចមកគេមិនអាណិតនាងដែលស្រវឹងនេះសោះឬ? អូយ...ឈឺចាប់ខ្លាំងណាស់និយាយពិតមែន!
« ថ្នមជាមួយនាងមិនកើតទេ» យ៉ុនហ្គីច្រត់ចង្កេះសម្លក់មុខអ្នកដេកននាលពេញគ្រែមិនដាក់ភ្នែកនាយសែនគ្រឺតខ្នាញ់សម្ដីនាងម្ដងៗណាស់ចង់តែចាប់ក្រញិចឲ្យណាណីឲ្យអស់ចិត្តខ្នាញ់ចរិតកូនក្មេងនេះមែនទែនមិនដឹងជាកាលណានាងឈប់ធ្វើចរិតអញ្ចឹងសោះ។
« ហ៊ឹម...គេងទាំងបែបនេះហើយ» យ៉ុនហ្គីមិនបានធ្វើអ្វីនាងទៀតបានយកភួយមកដណ្ដប់លើខ្លួនប្រាណអ៉ីនណារួចមកគេចាកចេញពីបន្ទប់នេះទុកឲ្យនាងគេងសម្រាកម្នាក់ឯងចុះគេសុខចិត្តចេញ។
     ព្រឹកព្រលឹមស្រាងៗដែរសិរីសួស្ដីក៏ចូលមកដល់ថ្ងៃថ្មីពេលវេលាថ្មីម្ដងទៀតហើយមនុស្សគ្រប់គ្នាក៏បានរូតរះក្រោកពីគេងរៀងៗខ្លួន។ ចំពោះនាងតូចអ៉ីនណាក៏កម្រើកខ្លួនភ្ញាក់ពីដំណេកហើយយកដៃមកញីភ្នែកឡើងក្រហមក្បាលវិញវារឹតតែឈឺខ្ទោកៗទៅដោយសារតែយប់មិញផឹកច្រើនពេកភ្ញាក់មកដឹងតែបែបនេះ។
«ខ្ញុំនៅណាអញ្ចេះ? ហើយយ៉ុងគីនាងនៅឯណា? ក្រែងពេលមុននោះខ្ញុំទៅបន្ទប់ទឹកហី? ចំណែកយ៉ុងគីនាងនៅអង្គុយផឹកម្នាក់ឯង? អូយ....ឈឺក្បាលណាស់មិនដឹងស្អីទៅជាស្អីទេ» អ៉ីនណាពោលចប់បានបើកភួយលើរាងកាយខ្លួនឯងវាគ្មានអ្វីទាំងអស់សម្លៀកបំពាក់នាងស្លៀកកាលពីយប់មិញក៏នៅដដែលមិនបានប្ដូរទៅណាទេ។ នាងចុះពីលើគ្រែដើរយឺតៗចូលមកបន្ទប់ទឹកដើម្បីលុបមុខឲ្យវាស្វាងពីស្រវឹងបានខ្លះៗ។
   5នាទីក្រោយបានចេញមកវិញនាងយកកាបូបស្ពាយរបស់ខ្លួនដើរចាកចេញពីបន្ទប់មួយនេះមកខាងក្រៅបាត់។
« អត់ទោសអ្នកនាងខ្ញុំសុំសួរបន្តិចច៎ាស» មកដល់ជាន់ខាងក្រោមភ្លាមអ៉ីនណាឈាងចូលមកសួរបុគ្គលិកស្រីម្នាក់ដែលកាន់បញ្ជីឈ្មោះភ្ញៀវទាំងអស់នោះ។
« ច៎ាសបានខ្ញុំរីករាយនិងឆ្លើយប្រាប់អ្នកនាងជានិច្ច» បុគ្គលិកស្រីស្រដីស្របដោយស្នាមញញឹមដាក់អ៉ីនណា។
« គឺថានៅបន្ទប់២២៥មានអ្នកណាជាអ្នកកក់កាលពីយប់មិញនេះដែរទៅច៎ាស? » អ៉ីនណាមុននាងចេញមកក៏បានមើលលេខបន្ទប់ដែលខ្លួនបានចូលមកដល់នោងស្នាក់នៅពេញមួយយប់នេះ។
« ច៎ាសសូមចាំមួយភ្លេត» នាងនិយាយចប់ភ្លាមក៏បានឆែកកុំព្យទ័រមើលឈ្មោះភ្ញៀវដែលកក់បន្ទប់នោះតាមបំណងនាងតូច។
« អរ..ឈ្មោះថា មីន យ៉ុនហ្គីជាអ្នកកក់រួចក៏ចេញលុយរួចរាល់ហើយដែរច៎ាស» អ៉ីនណាគ្រាន់តែលឺប៉ុណ្ណឹងភ្ញាក់ក្រញ៉ាងដែលអតីតប្រធាននាងបានជូននាងមកសណ្ឋាគារវាចម្លែកខ្លាំងណាស់ត្រូវឬអត់? ប៉ុន្តែធ្វើម្ដេចទៅបើរឿងវាទៅជាចឹងហើយ? លោកប្រធាននាងគេគិតយ៉ាងណា? គេឃើញសភាពវេទនារបស់នាង? អូយ...គ្រាន់តែនឹកឃើញនាងខ្មាស់យ៉ុនហ្គីមុនទៅហើយ។
« ច៎ាសអរគុណច្រើនអ្នកនាង» ការញញឹមដាក់បុគ្គលិកលែងសូវសមទៅវិញនាងបានលាបុគ្គលិកនោះចាកចេញពីសណ្ឋាគារមកដល់ខាងក្រៅឈរសញ្ជឹងគិតអស់ពេលជាយូរបានដើរមកដល់លើផ្លូវបក់ដៃហៅឡានតាក់ស៊ីជិះទៅផ្ទះវិញ។
   ម្រាមដៃក្រាស់មីន យ៉ុនហ្គីអង្គុយបង្វិលកៅអីចុះឡើងនិងចុចបើកប៊ិកចុះឡើងៗដូចគ្នាគេបញ្ចេញស្នាមញញឹមសប្បាយរីករាយម្នាក់ឯងទាំងមិនទាន់មានអ្នកណានៅក្នុងអីហ្វីសជាមួយគេផងនោះ? យ៉ុនហ្គីដូចជាមានខ្មោចចូលមកខ្លាំងណាស់គេចេះញញឹមលែងសូវមុខងាប់ស្មើៗដូចកាលពីមុនទៅហើយ។ កាយវិការនាយឥឡូវនេះអ្នកណាក៏មើលមកឃើញចម្លែកប្លែកៗដូចតែគ្នាមិនថាអ្នកនៅខាងក្រៅឬបុគ្គលិកនៅក្នុងក្រុមហ៊ុន។
« នាងច្រម៉ក់នោះគួរឲ្យខ្នាញ់មុខឡើងខ្ចីញិចដូចកូនង៉ែតថ្ពាល់ប៉ោងៗគួរឲ្យចង់ខាំមែនទែនបើសិនជាពេលនេះនាងនៅទីនេះខ្ញុំចាប់ក្រញិចមិនខាន» យ៉ុនហ្គីអង្គុយសើចញញឹមម្នាក់ឯងនេះដោយសារនឹកឃើញដល់មុខរបស់នាងល្អិតអ៉ីនណារហូតកាលពីយប់ញញឹមបិទមាត់មិនជិតទេមុខគេដូចជាគ្រាប់ជីរីករហូត។
     ក្រាក....!
   យ៉ុនហ្គីសម្លឹងមើលមកទ្វាដែលមានដៃមនុស្សម្នាក់បើកចូលមកគេខំតែអរសប្បាយចិត្តការឃើញមិនដូចការស្មានរបស់គេទេ។
« ចៅហ្វាយកំពុងតែរងចាំអ្នកណាចូលមកឬ? » នាយខេដែលបើកទ្វាចូលមកបានឃើញទឹកមុខយ៉ុនហ្គីទម្លាក់ចុះពីរីករាយមកស្មើធេងដូចខកបំណងអ្វីមួយណាស់បានជានាយខេចាប់បានស្រស់ៗ។
«គ្មានទេ» សម្ដីគ្មានជាតិហោះចេញពីមាត់នាយកម្លោះមីន យ៉ុនហ្គីដាក់កូនចៅជំនិតមុខវិញក៏ស្មើធេងគ្មានជាតិជូវអីបន្តិច។
« ចៅហ្វាយបញ្ហារបស់នៅពេលនេះមាមបញ្ហាហើយទាន» នាយខេប្រាប់យ៉ុនហ្គីពីរឿងកើតឡើងមកនោះយ៉ាងយកចិត្តទុកដាក់ព្រោះការងារពួកគេមិនមែនស្ថិតនៅលើការធ្វើជាអ្នកជំនួញត្រឹមត្រូវមួយមុខនេះឯណា? គេនៅមានការជួគដូរអាវុធទៀតគ្រាន់តែវាការជួញដូរត្រឹមត្រូវដែលទទួលស្គាល់ពីរដ្ឋបាលយ៉ាងត្រឹមត្រូវហើយវាមិនមែនទោសកំហុសអ្វីដល់នាយកម្លោះសូម្បីតែតិច។
« ល្អ...យើងនឹងទៅចាត់ការពួកវាទាំងនោះចង់មកក្រឡុកខួរយើងទៀតហើយ» នាយបញ្ចេញចង្កួមមកដូចនិងបិសាធដែលត្រៀមត្របាក់ចំណីដែលជិតមកដល់នោះណាស់នាយពោលយ៉ាងញញឹមគ្រលួចតែម្ដង។

« ចុះចៅហ្វាយថានិងធ្វើវាដោយរបៀបទាន? បើពេលនេះកូនចៅពួកវាបានមករុំព័ន្ធកន្លែងរបស់ពួកយើងបាត់ទៅហើយនោះចៅហ្វាយ? លើកនេះពួកវាបានបញ្ចូលកូនចៅឲ្យតាមដានគ្រប់កន្លែងទៀតផង» នាយខេពិតជាព្រួយបារម្ភពីសុវត្ថិភាពរបស់ចៅហ្វាយនាយណាស់បើយ៉ុនហ្គីទៅណាមកណមិនសូវយកកូនចៅទៅតាមការពាជាមួយសោះទោះបីជាដឹងហើយថាវាលំបាកដល់គេយ៉ាងណាក្ដីគេនៅតែមិនដឹងមិនខ្វាយខ្វល់ពីអាយុជីវិតរបស់ខ្លួនទៀត។
« ហៅគ្នាប្រជុំនៅជំរុំរបស់ពួកយើងពេលថហងៃឡើងនិងបើកប្រជុំដោយមិនអាវខកខានបានទេពួកវាត្រូវរៀបចំបញ្ឆោទពួកវាផងទៅកុំឲ្យជាន់ដានពួកយើងបានឲ្យសោះ» យ៉ុនហ្គីស្រដីយ៉ាងមុតមាំម៉ត់ចត់សម្ដីយកជាការបំផុតមិនចេះតែពោលលេងៗឲ្យតែរួចពីមាត់នោះឡើយពេលនេះការងារធំក៏ចូលមកដល់វាសប្បាយលេងបន្តទៀតណាស់។
« បាទខ្ញុំនិងហៅពួកគេទាំងនោះមកប្រជុំគ្រប់គ្នាទាន» នាយខេស្រដីមកមួយប្រយោគនេះរួចបានអោនគំនាបចាកចេញពីអូហ្វីសយ៉ុនហ្គីបាត់ទៅ។

❤ភរិយាសាតាន❤ ( ចប់ ) Where stories live. Discover now