ភាគ:៦+៧

124 1 0
                                    


« មនុស្សដូចឯងគ្មានថ្ងៃស្គាល់អំពីក្ដីស្រលាញ់ឡើយដូច្នេះទោះយើងចងនិយាយច្រើនទៀតឯងនៅស្ដាប់មិនចូលត្រចៀកដដែល » យ៉ុនហ្គីញញឹមចុងមាត់រាងជ្រួញចិញ្ចើមដាក់គេផាំងៗនេះមកពីគេមិនទាន់ស្គាល់ស្រលាញ់អ្វីពីនរណាអញ្ចឹងហើយបានជាបែបហ្នឹងវាសមណាស់ត្រូវយ៉ុនហ្គីស្ដីឲ្យទៅបែបហ្នឹងអាចថាកាលពីមុនគេមិនចឹងតែឥឡូវនេះវាជាពេលវេលាបច្ចុប្បន្នមិនអាចរាប់បញ្ចូលគ្នារឿងទាំងអស់នេះឡើយ។
« មែនមកពីយើងមិនស្គាល់ដូចជាឯងបានជានិយាយទៅអ៊ីចឹងប៉ុន្ដែយើងចង់ប្រាប់ថាល្មមឈប់បានក៏ឈប់ទៅរឿងស្រលាញ់មនុស្សគ្មានបានការដូចជាហ្វាង អ៉ីនណាវាគ្មានលទ្ធផលល្អមកទេ » វ៉ាន់ឌីនយកដៃមកវៃស្មាយ៉ុនហ្គីតិចៗនិយាយមិនល្អពីអ៉ីនណាទាំងជ្រែងហ៊ោប៉ៅសប្បាយចិត្តណាស់។
« ហ៊ឹស...» យ៉ុនហ្គីក្រវាស់ដៃវ៉ាន់ឌីនចេញនឹងញញឹមចម្អកទៅវិញ÷
« អរគុណពាក្យព្រួយបារម្ភប៉ុន្ដែខ្ញុំជ្រើសរើសគឺមិនដែលខុសទេប្រាប់ចុះអ៉ីនណានាងជាមនុស្សមានតម្លៃខ្ពស់ណាស់នាងល្អដល់ថ្នាក់យកខ្លួន៉ងទៅប្រៀបធៀបជាមួយបានបើឯងហ៊ានតែនិយាយមើលងាយប្រពន្ធយើងកុំថាយើងមិនបានប្រាប់ » យ៉ុនហ្គីអោនមកខ្សឹបក្បែរត្រចៀកនូវប្រយោគចុងក្រោយរបស់ខ្លួននោះចេះតែមកមើលងាយប្រពន្ធគេនៅចំពោះមុខស្វាមីគេអញ្ចឹង? គេគ្មានខួរទេ?មិនយល់សោះថាមនុស្សដូចគេមានខួរគិតត្រឹមត្រូវឬមួយក៏អត់? អ្នកខ្លះអាចថាយ៉ុនហ្គីល្អគ្រប់ដប់ប៉ុន្ដែក្រឡេកមកចាប់អារម្មណ៍នឹងសម្ដីមុននេះចុះថាគេពិតជាស្រលាញ់ភរិយាពិតប្រាកដមែនមិនបានយកនាងមកលេងសើចកំដរអរម្មណ៍ឡើយជាពិសេសពេលលឺសម្ដីសត្រូវខ្លួនមើល ភរិយាសឹងតែទប់កំហឹងភាពខឹងក្រោធមិនចង់បានបើគេចេញមកឡេឡឺៗដូចឡានរលត់លេខយ៉ាងនេះបើមិនឲយអ្នកកំពុងស្ដាប់ក្ដៅក្រហាយយ៉ាងម៉េចបាន?
« ផាច់ៗៗ....!អូរ!! យ៉ាងហ្នឹងផង? ពិតជាមិនគួរឲ្យជឿ » វ៉ាន់ឌីនទះដៃដាក់ពីមុខយ៉ុនហ្គីជញ្ជក់មាត់លាន់ពាក្យឡើងមកហាក់ដូចជាមិនចង់ជឿនឹងត្រចៀកមិនគួរជឿសោះ..ហ៉ើយ...!
« ឯងនិយាយមកបានៅថាភរិយាយើងនៅឯណា? ៉
ឯងយកនាងទៅណា! ឆាប់ឆ្លើយមក » យ៉ុនហ្គីចាប់ក្របួចកអាវវ៉ាន់ឌីនមិនទាន់វាយទេនាយនៅគិតពីសម្ដីអ៉ីនណាទាំងអស់បើថាគេមិនទាន់វាយយើងទេសូមកុំវាយគេមុនអីវាមិនល្អឡើយ។
« អូននៅទីនេះយ៉ុនហ្គី » អ៉ីនណាចេញមកពីកន្លែងពួនមើលសកម្មភាពពួកគេទាំងពីរអស់មួយសន្ទុះបន្ទា
ប់មកបាននាងនិយាយមកដែរដើម្បីឲ្យយ៉ុនហ្គីបានឃើញខ្លួន។ អ៉ីនណារត់សំដៅមករកយ៉ុនហ្គីដោយស្នាមញញឹមចំណែកវ៉ាន់ឌីនមិនរងចាំយូរបានទាញកំភ្លើងតម្រង់មកអ៉ីនណាយ៉ាងលឿនចំណែកយ៉ុនហ្គីបានឃើញភ្លាមក៏បានរត់មករកប្រពន្ធ។
ផាំង....!
   លោកស្វាមីរត់មកយ៉ាងលឿនដើម្បីរងគ្រាប់កាំភ្លើងជំនួសភរិយាបណ្ដូលចិត្តអ៉ីនណាមិនចាំដូចគ្នានាងបានយកកាំភ្លើងដែលនៅជាប់ខ្លួនទៅបាញ់ចំកណ្ដាលថ្ងសឲ្យគេួសព្រូសទៅលើដីភ្លាមៗដោយមិនចាំបាចើធ្វើអ្វីច្រើន។ ក្រោយមកនាងបានអោបយ៉ុនហ្គីជាប់គ្រាប់នេះបានបាញ់ចំដៃខាងឆ្វេងរបស់យ៉ុនហ្គីបណ្ដាលឲ្យឈាមហូរស្រក់មកជាបន្តបន្ទាប់គ្នា។
« បង...បងយ៉ុននេះឈាមហូរមកច្រើនណាស់ » នាងស្ទាបប៉ះទៅអាវគេនៅខាងហ្នឹងវាក៏ជ្រាបឈាមប្តឡាក់បាត់ហើយឯដៃនាងតូចក៏ចាប់កាន់ដៃអ្នកកម្លោះស្វាមី។
« អ៉ីនណា ..អូនមិនអីទេឬ? »
« អត់អីទេអូនអត់មានកើតអ្វីទេចុះបងយ៉ាងម៉េចហើយ? ចាំអូនជូនបងនៅមន្ទីរពេទ្យ»
« អ៊ឹមបងសប្បាយចិត្តណាស់..អឹស...ចុះគេម្នាក់នោះមិញនេះអូន...»
« មិញនេះអូនបានបាញ់គេឥឡូវគេស្លាប់បាត់ឬក៏នៅទេអូនមិនដឹង » អ៉ីនណាក្ដាប់ដៃយ៉ុនហ្គីជាប់មិនប្រលែងនាងឡើងក្រវីក្បាលតតាក់មិនអាចនោះទេដែលនាងអាចបាញ់សម្លាប់គេបាននោះវាមិនពិត។
« អ៉ីនណាស្ងប់អរម្មណ៍កុំភ័យអីវាគ្មានរឿងអ្វីកើតទេ »
« អូនខ្លាច » នាងពិតជាខ្លាចណាស់ថាគេជាស្លាប់ដែរែមួយក៏យ៉ាងណា? នាងគ្មានបំណង! វាគ្រាន់តែជាកំហឹងមួយពេលសូមកុំឲ្យដូចការគិតរបស់នាងអីសុំអង្វរនាងមិនចង់ជាបើឈ្មោះជាឃាតករសម្លាប់មនុស្សទេនាងចាប់ផ្ដើមខ្លាចការសម្លាប់ហើយ។

❤ភរិយាសាតាន❤ ( ចប់ ) Where stories live. Discover now