ភាគ:២៥

226 0 0
                                    


    យ៉ុនហ្គីទឹកមុខគេឡើងស្ងួតក្រោយពីបានដឹងថានាងក្លាយទៅជាបែបនេះដោយសារតែរូបគេម្នាក់គត់ប៉ុណ្ណោះឯងដែលនាំនាងទៅញាំការ៉េមនោះ។
« បើនាងប្រតិកម្មជាមួយការ៉េមហេតុអ្វីមិនប្រាប់ខ្ញុំឲ្យដឹងផងទៅ? បើខ្ញុំដឹងខ្ញុំនឹងមិននាំចូលទៅញាំវាទេនេះសំណាងហើយដែលខ្ញុំយកវាមកពេទ្យទាន់បើទុកនៅយូរទៅវានិងក្លាយទៅជាបែបណា? » គ្រាន់តែឃើញអ៉ីនណាដឹងខ្លួនមកភ្លាមយ៉ុនហ្គីបានស្ដីបន្ទោសនាងដោយមានចិត្តព្រួយបារម្ភពីនាងខ្លាំងជាជាងការបន្ទោសនេះទៅទៀតប៉ុន្តែនាយមិនចេះផ្អែមល្អែមតាំងពីដើមមកទៅហើយដូច្នេះទោះជាគេព្រួយពីនាងយ៉ាងណាក៏នាងមើលមិនដឹងពីទំហំក្ដីព្រួយបារម្ភរបស់នាងដែលមានចំពោះនាងនោះដែរ អ៉ីនណាបានតែអោនមុខចុះងក់ក្បាលតិចៗនាងមិនមាត់កអ្វីគ្រប់យ៉ាងទោះយ៉ុនហ្គីស្ដីបន្ទោសនាងយ៉ាងណាក៏ដោយចុះ។
« ខ្ញុំមិនបានដឹងទេ» នាងតូចប្រាប់គេថានាងពិតជាមិនដឹងថាខ្លួនឯងមានប្រតិកម្មជាមួយការ៉េមខុសប្លែកពីមនុស្សគ្រប់គ្នាទាល់តែសោះវាពិតជាចម្លែកខ្លាំងមែនទែននាងជាមនុស្សម្នាក់ដែលខុសពីគ្រប់គ្នាគេផ្សេងអាចប្រតិកម្មជាគ្រឿងសមុទ្រចំណែកនាងវិញមកប្រតិកម្មនិងការ៉េមវាបានប្លែក? នាងមិនយល់សោះថាខ្លួនអាចក្លាយទៅជាបែបនឹង។
« នេះនាងចំមែនហើយ» យ៉ុនហ្គីគ្មានពាក្យមកបន្ទោសនាងទៀតបើចេញចម្លើយមកដូច្នេះអីវិន? វាមិនគួរឲ្យចង់ជឿ? គេខ្លាចតែនាងកើតអ្វីធ្ងន់ធ្ងរទេព្រោះបានលឺលោកគ្រូពេទ្យគាត់និយាយថានាងឆាប់មានប្រតិកម្មណាស់ជាមួយការ៉េមវាវូលជាតិលឿនថែមទៀតផងនាងអាចបញ្ហាធ្ងន់ធ្ងរប្រសិនមកពេទ្យមិនទាន់ឬអាចដល់ការបាត់បង់ជីវិតមួយមួយប៉ប្រិចភ្នែកបានផង។
« បើខ្ញុំដឹងក៏ខ្ញុំមិនចូលដូចគ្នាដោយសារតែខ្ញុំមិននេះហើយម៉្យាងខ្ញុំខានបានញាំវាតាំងពីនៅតូចៗមកម្លេះអ្នកផ្ទះគាត់ហាមប្រាមរហូតខ្ញុំក៏ចេះតែស្ដាប់គាត់ខ្ញុំមិនដឹងឡើយថាខ្ញុំមានប្រតិកម្មជាមួយវា»
« ទៅនាងសម្រាកទៅពេទ្យថានាងខ្សោយគេងឲ្យបានគ្រប់គ្រាន់ចុះហើយបន្តិចទៀតមានអ្នកមើលថែនាងហើយ» យ៉ុនហ្គីក្រោកឈរអស់កម្ពស់និយាយប្រាប់អ៉ីនណាកំពុងតែភ្នែកបើកភ្នែកសម្លឹងមើលគេម៉ក់ៗដូចជាកូនឆ្មាមួយគួរឲ្យស្រលាញ់ខ្លាំងណាស់នាយសម្លឹងទៅនាងវិញយ៉ាងលង់មួយពេល។
« អ្នកណាគេ? ឬមួយជាអ្នកម៉ាក់ខ្ញុំ? » ពេលមានអាសន្នដូចនេះមនុស្សដែលនាងនឹកឃើញដល់មុនគេជាអ្នកម៉ាក់របស់នាងនេះហើយព្រោះគាត់តែងតែមើលថែគ្រប់ពេលវេលាដែលនាងមិនស្រួលខ្លួននៅប្រការមួយណានោះឯង។
« ត្រូវហើយខ្ញុំបានខលទៅប្រាប់គាត់ឲ្យមកមើលនាង» យ៉ុនហ្គីបានគិតគូររួចអស់ហើយមុននាយនិយាយពាក្យទាំងនេះទៅបើគេរវល់នភខាងក្រៅក៏នាយត្រូវយកអ្នកដែលទុកចិត្តឬជាអ្នកផ្ទះរបស់នាងឲ្យមកមើលមិនខានឥឡូវនេះក៏មែន។
« អរ..ខ្ញុំអរគុណលោកប្រធានខ្លាំងណាស់ដែលមិនទុកខ្ញុំចោល» អ៉ីនណាអរគុណយ៉ុនហ្គីដោយទឹកមុខស្រទន់ដាក់នាយកម្លោះយ៉ាងគួរឲ្យខ្នាញ់បំផុតគេទ្រាំមិនចង់បានទេពេលឃើញកាយវិការប្រហារបេះដូងម្ដងៗរបស់នាងតូចល្អិត។
« ខ្ញុំមិនអាក្រក់ដល់ម្លឹងទេដែលឃើញជិតស្លាប់ហើយមិនជួយនោះ» នាងខំអរគុណគេអស់ពីទំហំចិត្តប៉ុន្ដែមើលសម្ដីគេឆ្លើយមកវិញចុះនាងគ្រឺតខ្លាំងណាស់ប្រុសស្អីក៏សម្ដីអាក្រក់គ្មានគូរប្រៀបយ៉ាងនេះ? នាងមិនដឹងថាកាលពីមុននាងសាងកម្មពៀរអ្វីខ្លះទេបាននាងមកត្រូវជួបមនុស្សមាត់អាក្រក់ដូចជាបុរសម្នាក់នេះតែយ៉ាងណាក៏គេមិនអាក្រក់ដូចជាមាត់កំពុងតែនិយាយនេះដែរ..ហិហិ..។
« ឆឺស...ចាត់ទុកថាខ្ញុំមិនឈ្លោះជាមួយព្រោះលោកបានជួយជីវិតខ្ញុំទៅចុះបើមិនចឹងទេខ្ញុំមិនបណ្ដោយឲ្យលោកមកនិយាយអ្វីក៏បានដាក់ខ្ញុំនោះទេ» អ៉ីនណាខាំមាត់ស្អប់ណាស់ប្រុសស្អីទ៎េសមាត់ជាងលាមកទៅទៀតនាងសែនស្អប់គេដល់កហើយមិនគួរណានាងមកពាក់ព័ន្ធជាមួយគេសោះវាគួរឲ្យខឹងជាទីបំផុត។

❤ភរិយាសាតាន❤ ( ចប់ ) Where stories live. Discover now