ភាគ:៥៤

136 3 0
                                    


    បើចំពោះអ្នកតាមដានអ្នកទាំងបីនោះវិញកំពុងតែចតឡានឈប់ទុកមួយកន្លែងពួកគេស្លៀកពាក់បិទជិតស្ទើរតែទាំងអស់ហើយ។
« ប្រហែលជាពួកវាដឹងខ្លួនមុនក៏បើកឡានបំបាត់ដានចេញពីពួកយើងហើយ » នៅក្នុងក្រុមគ្នាប៉ុន្មាននាក់នេះបានវាចាឡើងមកមុនគេដោយមានអ្នកផ្សេងទៀតយល់ឃើញដូច្នេះដែរដោយហាមមិនបានថាវាពិតដូចអ្វីដែលពួកគេបានយល់ឃើញមកនេះឬមួយក៏អត់?
« អឺ...ខ្ញុំក៏គិតបែបហ្នឹងប្រសិនជាពួកវាមិនដឹងខ្លួនទាន់ពួកយើងច្បាស់ជាចាត់ការបានជាក់ជាពុំខាន » ម្នាក់ទៀតស្រដីមកហាក់បីដូចជាស្ដាយស្រណោះខ្លាំងណាស់បន្ទាប់ពីបានដឹងថាពួកគេទាំងនោះដឹងខ្លួនគេចវេសពីពួកគេវិញទាន់ពេលវេលា។
« ចុះពួកយើងប្រាប់ចៅហ្វាយបែបណា? បើការងារមួយនេះមិនបានសម្រេចផង? » ពេលនេះជាវេលាដើម្បីជួយគ្នារិះគិតវិធីបកស្រាយទៅកាន់ចៅហ្វាយដែលបានបញ្ជាពួកគេមកកំចាត់អ្នកនៅខាងក្នុងឡានទាំងបីនាក់នោះ។
« មានតែតាមហ្នឹងទៀតទៅ » និយាយមកដល់ត្រង់នេះម្នាក់ដែលបញ្ជាចង្កូតឡានក៏បញ្ឆេះឡានបើកចាកចេញពីកន្លែងចតមុននេះទៅកន្លែងរបស់ពួកគេវិញ។
   គ្រប់គ្នាបានមកជុំគ្នាអស់នៅបន្ទប់សម្រាកព្យាបាលរបស់មីន យ៉ុនហ្គីដោយម្នាក់ៗគិតតែពីមើលមកកាន់នាងល្អិតអ៉ីនណាមិនដាក់ភ្នែកទៅណាឡើងនាងងឿយឆ្ងល់ថាហេតុអ្វីក៏ពួកគេមើលមកនាងហាក់ដូចជាចម្លែកយ៉ាងនេះ?
« ម៉េចគ្រប់គ្នាមើលមកខ្ញុំ?មុខខ្ញុំមានប្រឡាក់អ្វី? » អ៉ីនណាមិនគិតច្រើនលើកដៃមកជូតមុខខ្លួនឯងមើលជាច្រើនដងថាវាមានប្រឡាក់អ្វីដែរទៅ? ហើយនាងក៏នៅមិនទាន់បានញាំអីផងវាអាចមានអីមកប្រឡាកឮបាន? គិតដល់ចឹងនាងដាក់ដៃចុះមកវិញមើលទៅពួកគេម្ដង។
« នាងមានអីចង់និយាយជាមួយខ្ញុំក៏ឲ្យលឿនមក » ហ៊ូសុកដាក់ដៃសូកក្នុងអាវពេទ្យរបស់ខ្លួនសួរនាងតូចអ៉ីនណាបើនាងនៅសូញសាញមិនព្រមនិយាយទៀតគេចេញទៅជាក់មិនខានដោយសារតែការងាររបស់នាយមានច្រើនបន្តទៀតខ្លាំងណាស់។
« ជាខ្ញុំ? ចុះពួកគេ? » នាងចង្អុលមកខ្លួន៉ងនេះគិតជានាងទៀតហើយ? នាងជាអ្នកបញ្ចេញគំនិតមែនតែពួកគេពីរនាក់ទៀតមិននិយាយ? ទុកឲ្យនាងជាអ្នកនិយាយឬ?
« ក្រែងនាងជាអ្នកដឹកនាំនោះហេតុអ្វីត្រូវជាពួកញេនេះនិយាយមកវិញ? » ហ៊ូសុកដល់ជើងប្រុសៗគ្នាគេនោះដោយទុកឲ្យអ៉ីនណាកំព្រាតែម្នាក់ឯងទៅរួចដែរអូយមិនសុខចិត្តអ្វីបន្តិចទាល់តែសោះ។
« ខ្ញុំក៏ខ្ញុំដែរទៅចឹងហ៎! រឿងវាគឺអញ្ចេះខ្ញុំចង់យកលោកយ៉ុនហ្គីចេញពីមន្ទីរពេទ្យមួយនេះព្រោះមានគេតាមដានពួកខ្ញុំនេះខ្លាំងមែនទែនឡើងដកខ្លួនទៅណាសឹងមិនចង់បានដូចនេះសុវត្ថិភាពគេវាគឺសំខាន់ណាស់ខ្ញុំចង់ឲ្យលោកជួយខ្ញុំរឿងមួយនេះ » អ៉ីនណាដកដង្ហើមមួយឃូសឲ្យបាត់ភាពតានតឹងចូលមកវិញដោយភាពធូរស្បើយហើយនាងប្រាប់ទៅហ៊ូសុកហូរហែរដោយមិនទាក់សូម្បីតែមួយពាក្យបើមើលតាមក្រខ្សែភ្នែកមួយគូរនោះបញ្ជាក់មកច្បាស់លាស់ខ្លាំងណាស់ថានាងមានគោលជំហរនឹងនរហើយគ្មានអ្នកណាមកបំបាក់បង្គោលដ៏រឹងមាំមួយនោះបានឡើយ។
« នាងចង់ឲ្យខ្ញុំយ៉ាងម៉េច? បើមានអ្នកចង់សម្លាប់យ៉ុនហ្គីដល់ថ្នាក់នេះ? » ហ៊ូសុកគឺគេចាំតែជួយពីខាងក្រោយស្រាប់ហើយគ្រាន់តែនៅចង់ដឹងពីគោលបំណងដែលចង់ឲ្យគេធ្វើវាទៅប៉ុណ្ណោះនឹងឯង។ អ៉ីនណាមិនរងចាំយឺតយូរបានរៀបរាប់មកជាច្រើនប្រាប់អ្នកទាំងបីនៅទីនេះថានាងបានរៀបអ្វីខ្លះសម្រាប់ផែនការបោកបញ្ឆោតម្ដងបន្តិចៗរបស់នាងតូចអ៉ីនណា។ ដោយម្នាក់ៗនិយាយពីថាងក់ក្បាលឲ្យជាប់ចាំស្ដាប់អ៉ីនណាទាំងស្ងើចសរសើរនាងមិនចង់ដាច់ពីមាត់ដូចគ្នាថានាងឈ្លាសវៃខ្លាំង។
« បានខ្ញុំនិងជួយនាងនិងយ៉ុនហ្គីឲ្យដល់ទីបញ្ចប់នាងកុំព្រួយរឿងបន្ទាប់ទុកឲ្យខ្ញុំជាអ្ន្ដោះស្រាយទៅចុះនាងចាំតែទទួលផលលទ្ធផលពីខាងក្រោយទៅបានហើយ» ហ៊ូសុកញញឹមគេយល់ពីផែនការនាងដោយងាយស្រួលដូចបកចេកទុំគេអាចធ្វលវាដោយមិនមានការលំបាកច្រើនទៀតផងគេជំនាញណាស់រឿងមួយហ្នឹងដើម្បីបន្លំភ្នែកអ្នកផ្សេង។

❤ភរិយាសាតាន❤ ( ចប់ ) Where stories live. Discover now