ភាគ:៩៧

108 0 0
                                    


    នាយវ៉ុនដែលឈរមើលមកពីចម្ងាយនោះកែវភ្នែកពោរពេញទៅដោយការស្អប់ខ្ពើមវ៉ាង វ៉ាន់ឌីនយ៉ាងខ្លាំងគេមិនអាចចូលទៅជ្រៀតជ្រែងការសន្ទនានោះបានទេមិនថាពេលនេះអ៉ីនណានិងមិត្តមានគ្រោះថ្នាក់ក៏ដោយក៏នាយវ៉ុនត្រូវធ្វើខ្លួនដូចមិនឃើញនិងមិនដឹងមិនលឺទាំងអស់។ វ៉ាន់ឌីនងាកមកបានឃើញនាយវ៉ុនគេបែរជាញញឹមក្របួចមាត់ដាក់គេមកវិញគេបញ្ចេញស្នាមញញឹមមកដូចជាអ្នកឈ្នះអញ្ចឹង។
« ត្រូវតែខលប្រាប់ចៅហ្វាយហើយបើមិនអញ្ចឹងមានរឿងកាន់តែធំជាងនេះឃាតមិនទាន់ហើយ » នាយវ៉ុនដើរចូលមកខាងក្នុងជិតខ្លួនវិញបានរើយកទូរស័ព្ទប៉ុន្ដែរកមិនឃើញសោះ។
« នេះខ្ញុំទុកទូរស័ព្ទឯណា? » នាយវ៉ុនរកនឹកមួយសន្ទុះក៏នឹកឃើញថាទូរស័ព្ទខ្លួនត្រូវអ៉ីនណាយកមកទុកលើតុខាងក្រៅឯណេះគេដើរញាប់ស្អេកមកយកទូរស័ព្ទនិងចូលទៅខាងក្នុងវិញ។
« ចៅហ្វាយពេលនេះមានរឿងហើយទាន » គ្រាន់តែយ៉ុនហ្គីលើកភ្លាមនាយវ៉ុនប្រាប់ទៅកាន់យ៉ុនហ្គីហាក់មានរឿងកើតឡើងមកពិតប្រាកដមែនណាស់។
( មានរឿងអ្វីចំពោះអ៉ីនណា? ឯងឆាប់និយាយមកអាវ៉ុន ) យ៉ុនហ្គីឡើងភ័យបេះដូងចង់លតចេញមកខាងក្រៅបាត់ហើយគ្រាន់តែលឺត្រឹមសម្ដីប៉ុណ្ណងគេអង្គុយបើកឡានទាំងមិនស្ងប់ចិត្ត។
« គឺវ៉ាង វ៉ាន់ឌីនកំពុងតែនៅហាងរបស់អ្នកនាងយ៉ុងគីហើយលោកស្រីក៏នៅទីនេះដូចគ្នាដែរចៅហ្វាយ » នាយវ៉ុននិយាយមកកានយ៉ុនហ្គីទាំងចេញមកអើតមើលលោកស្រីខ្លួននិងគេចខ្លួនចូលវិញមិនអាវឲ្យអ៉ីនណាមានចម្ងល់ជាមួយកាយវិការរបស់ខ្លួនឡើយ។
( ឯងប្រាប់ទីតាំងមកថាហាងយ៉ុងគីនៅឯណា? ហើយឯងត្រូវតាមមើលសកម្មភាពពួកគេឲ្យជាប់កុំឲ្យដាច់ពីកន្ទុយភ្នែកឲ្យសោះបើមានរឿងអីចំពោះប្រពន្ធយើងឯងងាប់មិនខាន) យ៉ុនហ្គីស្រដីយ៉ាងភ័យនោះរួចហើយក៏បិទទូរស័ព្ទបើកឡានជាន់ហ្គាំងយ៉ាងលឿនខ្មាញ់តាមកន្លែងដែលនាយវ៉ុនប្រាប់ថានៅឯណានោះភ្លាមគេជាន់ទាំងមិនខ្វាយខ្វល់ពីឡានដែលបើកលើផ្លូវជាមួយគ្នានេះទាល់តែសោះគេបើកឲ្យតែដល់គោលដៅប៉ុណ្ណោះ។
« អ្នកទាំងពីរម្ដេចក៏ស្គាល់គ្នហើយហាក់ស្និទ្ធិស្នាលជាមួយគ្នាទៀត » នាយវ៉ុនចេញមកអង្គុយខាងក្រៅដែរលបមើលទៅពួកគេទាំងងឿយឆ្ងល់ថាហេតុអ្វីលោកស្រីគេបានស្គាល់គ្នានឹងនាយវ៉ាង វ៉ាន់ឌីននោះ? ឃើញចាប់ដៃគ្នាថែមទៀតនាយឡើងអង្គុយលែងស្ងៀមក្ដៅក្រហល់ក្រហាយជួសចៅហ្វាយនាយបើយ៉ុនហ្គីនៅក៏ទប់ចិត្តមិនបានបើឃើញទិដ្ឋភាពដែលមិនគួរឲ្យឃើញ។
« អ៉ីនណានោះជានរណាគេ? ជាបុគ្គលនៅទីនេះ? » ដោយហេតុពីរនាក់ទៀតមិនឃើញពីកែវភ្នែកនាយវ៉ុនមើលមកនោះវ៉ាន់ឌីនបានកេះដៃសួរអ៉ីនណាថានាយជានរណាគេ?
« អរ...គឺថាគេជា...ពិតមែនហើយគេជាបុគ្គលិកនៅទីនេះនឹងណា » អ៉ីនណាមិនហ៊ានប្រាប់ការពិតមកដល់វ៉ាន់ឌីនឡើយនាងបែរជានិយាយតាមដែលវ៉ាន់ឌីនគិតឃើញតាមនឹងទៅ។
«អរ...ដោយសារតែខ្ញុំឃើញគេសម្លឹងមើលខ្ញុំមិនដាក់ភ្នែកទើបសួរអ្នកនាង » វ៉ាន់ឌីនញាក់ចិញ្ចើមម្ខាងដាក់នាយវ៉ុនឡើងគេទ្រាំសឹងមិនចង់បាននិងមកញញឹមញញែមដាក់អ៉ីនណាហើយយ៉ុងគីវិញ។
« ហិហិ...ច៎ាសមកពីឃើញលោកសង្ហារនឹងហើយបានជាគេមើលមិនដាក់ភ្នែកនោះសង្ឃឹមថាលោកមិនប្រកាន់ » អ៉ីនណាសើចឡើងលេចភ្នែកដាក់គេយ៉ាងសប្បាយចិត្តទាំងដែលនាយវ៉ុនក្ដាប់ដៃណែនជាប់សឹងតែឈាមទ្រាំមិនបានចង់តែដាល់គេម្នាក់ហ្នឹងឲ្យបែកមាត់តើនៀក។ វ៉ាន់ឌីនត្រូវបានអ៉ីនណាសរសើរមិនដាច់អ៊ីចឹងកាន់តែមានអំនួតលើខ្លួនឯងកាន់តែខ្លាំងឡើងៗទៅ។
« អូយ...អ្នកនាងសរសើរពេកហើយខ្ញុំមិនសង្ហារពេកឯណា? » គេមិនហ៊ានទទួលយកពាក្យនាងនិយាយបែរជាក្បកមកវិញយ៉ុងគីនាងមិនសូវជាទុកចិត្តវ៉ាន់ឌីនម្នាក់នេះប៉ុន្មានទេព្រោះតែទឹកមុខគេមើលយូរៗទៅមិនគួរឲ្យទុកចិត្តសោះ។
« ហិហិ » អ៉ីនណាគ្មានពាក្យឆ្លើយមានតែញញឹមសើចដាក់គេធម្មតាៗ។
( ពិតជាគួរឲ្យសង្ស័យណាស់) យ៉ុងគីក្រឡេកទៅឃើញនាយវ៉ុនមើលមកកាន់វ៉ាន់ឌីនហើយនាងមើលទៅអ្នកកម្លោះអង្គុយក្បែរខ្លួននោះញញឹមញញែមសើចចុងមាត់ដាក់ទៅកាន់នាយវ៉ុនដែលនៅម្ខាងទៀតយ៉ាងគួរឲ្យសង្ស័យ។

❤ភរិយាសាតាន❤ ( ចប់ ) Where stories live. Discover now