ភាគ:៩៣

104 2 0
                                    


     ម៉ោង១១យប់...!
   យប់ណាស់ទៅហើយដែរអ្នកផ្សេងៗទៀតពួកគាត់បានត្រឡប់ទៅផ្ទះវិញរីឯយ៉ុងគីគឺនាងនៅគេងទីនេះដោយឥឡូវនេះនាងកំពុងតែអង្គុយមើលទូរទស្សន៍ធ្វើមិនដឹង។ ប៉ុន្តែអារម្មណ៍គ្មានចូលគ្នាថាមើលទូរទស្សន៍សោះនៅគិតសូញសាញពេញក្នុងអារម្មណ៍វាស្មុគស្មាញនាងដោះស្រាយសមីការទៅទៀត។
« ខ្ញុំកើតអី? ម្ដេចក៏ឆាប់ម៉ួម៉ៅយ៉ាងនេះដែរទៅ? » អស់ពីគិតរឿងមួយក៏គិតពីរឿងរ៉ាវខ្លួនឯងម្ដងថាហេតុអ្វីនាងចូលចិត្តភ្លឹកៗដល់ម្លឹង? ហើយក៏ឆាប់ក្ដៅក្រហាយខឹងក្រោធទាំងមិនដឹងខ្លួននេះមកពីអ្វីឲ្យប្រាកដដែរទៅ? នាងមិនទាន់ច្បាស់ពីអារម្មណ៍ទាំងនេះសោះ។
« ចាក់អ៎េ...នេះឯងអង្គុយអណ្ដែតអណ្ដូងដល់ណាហើយម្ដេចក៏មុខមិនរីកយ៉ាងហ្នឹង? មិនសប្បាយរឿងអ្វី? » អ៉ីនណាមកពីក្រោយខ្នងនាងថែមទាំងចាក់ក្រឡេកទៀតឡើងយ៉ុងគីលួសព្រលឹងមិនស្ទើបើនាងចេញមកពន្ញាក់ដល់ម្លឹងៗ។
« ខ្ញុំមានកើតអីគឺអង្គុយមើលទូរទស្សន៍និងឯងអត់ឃើញ? » យ៉ុងគីសើចបន្លប់លេងសើចជាមួយអ៉ីនណាហាក់ដូចជាគ្មានរឿងអ្វីកើតឡើងមកមែនទោះបីជានាងសើចក្ដីកែវភ្នែកនាងនៅដដែលសោកសៅមិនបាត់វាបានបង្ហាញមកឲ្យអ៉ីនណាជាមិត្តនេះបានឃើញច្បាស់ៗពេញៗភ្នែកដោយមិនអចហាមបាន។
« បើឯងមិនមានអីខ្ញុំសប្បាយចិត្តហើយកុំឲ្យតែមានរឿងហើយលាក់បាំងនឹងខ្ញុំនោះទៅបានហើយដឹងឬនៅ ? » នាងតូចចាប់កាន់ដៃយ៉ុងគីអង្អែលថ្នមៗមិនដេញដោលសួរនាំឲ្យតែនាងមានអារម្មណ៍អត់ល្អប៉ុណ្ណោះទោះដឹងថាយ៉ុងគីមានលាក់ក្នុងចិត្តក៏អ៉ីនណាមិនអាចសួរនាំបង្ខិតបង្ខំឲ្យនាងឆ្លើយមកដូចគ្នាអញ្ចឹងមានតែតាមដំណើរ។
« អូខេៗខ្ញុំដឹងឯងកុំព្រួយបារម្ភពេកទៅមើលធ្វើមើលតែខ្ញុំធ្លាប់លាក់បាំងរឿងអ្វីសំខាន់ដល់ឯងណាស់ »
« អត់ទេ! តែឥឡូវនេះខ្ញុំសុំទៅចូលគេងមុនហើយព្រោះអីងងុយគេងណាស់អត់បាននៅកំដរឯងយូរឡើយ » អ៉ីនណាស្ងាបអស់ជាច្រើន
ដងបានដាច់ចិត្តប្រាប់មកចូលគេងមុននាងថាមកកំដរយ៉ុងគីតើដល់ពេលនេះនាងងុយណាស់នៅកំដរមិនបានហ៎េសុំទៅមុនហើយ។
« អ៊ឹម...រាត្រីសួស្ដី » យ៉ុងគីងក់ក្បាលដាក់នាងតូចរួចនាងក៏បានក្រោកអស់កម្ពស់សំដៅមករកកាំជណ្ដើរដើរឡើងទៅជាន់ខាងលើជាបន្ទប់របស់ខ្លួននោះទៅបាត់មិនរងចាំយូរ។ យ៉ុងគីអង្គុយទាំងទឹកមុខស្រងោតស្រងាត់សម្បើមណាស់មិនរីករាយទេតើនាងគិតបែបណា? នាងយល់យ៉ាងបែបណាវិញ? គំនិតនាងគិតទៅដល់អ្វីឲ្យប្រាកដ? ចិត្តនិងនេះដូងនាងទៅតាមហ៊ូសុកម្នាក់នោះ?
    ក្នុងបន្ទប់...!
   អ៉ីនណាមកដល់មុខបន្ទប់ក៏បើកទ្វាចូលមកនាងឡើងចង់ភ្ញាក់បើនៅសុខៗនាងបានឃើញលោកប្ដីសង្ហារនោះអង្គុយលើគ្រែគេងនាងត្រដាងដៃញញឹមដាក់នាងតូចយ៉ាងស្រស់បស់តែម្ដងអត់ដឹងថាគេចូលមកតាំងពីស្មានណាសោះហើយ។
« បងចូលមកបន្ទប់គេងរបស់អូនធ្វើអី?យប់ស្មាននេះទៅហើយ? » អ៉ីនណាចូលមកអង្គុយជិតទាំងមុខញញឹមញញែមដាក់គេទាំងមិនគតអ្វីច្រើន
សោះលោកប្ដីកំពូលមនល្បិចម្នាក់នោះក៏លូកដៃមកអោបចង្កេះភរិយាជាប់មិនលេងទៅណាទឹកមុខនិយាយពីថាឡើងលេចល្បិចកើមកទៀត។
« នេះប្ដីចូលបន្ទប់ប្រពន្ធមិនបានឬ? មួយទៀតប្ដីប្រពន្ធគេបានត្រូវគេងជាមួយគ្នាឬហេតុអ្វីអូននិយាយអ៊ីចឹងមកកាន់បង? » យ៉ុនហ្គីឡើងអន់ចិត្តបើប្រពន្ធនិយាយយ៉ាងដូច្នេះគូរឲ្យតូចចិត្តមែនមនុស្ស
គ្រប់គ្នាឲ្យតែជាភរិយាស្វាមីដឹងតែគេងបន្ទប់រួមគ្នាខុសអ្វីតែខ្លួនគេនិងអ៉ីនណាបែរជាគេងបន្ទប់ផ្សេងគ្នាទៅវិញ។
« តែអូនមិនព្រម »
« ម្ដេចក៏មិនព្រម? »
« អូនមិនទាន់ត្រៀមខ្លួនជាម្ដាយរបស់គេបានជាអូនត្រូវធ្វើបែបហ្នឹងបងយល់ហើយឬមួយក៏នៅ?  » អ៉ីនណាមិនមែនចង់បែងចែកអ្វីជាមួយយ៉ុនហ្គីច្រើនទេប៉ុន្ដែធ្វើម្ដេចទៅនាងនៅក្មេងនាងមិនអាចធ្វើខ្លួនឲ្យសមជាម្ដាយគេបាននៅឡើយផងនោះ! អ៊ីចឹងហើយក៏មិនទាន់ព្រមផ្សំដំណេកអ្វីជាមួយយ៉ុនហ្គីឬឲ្យគេប៉ះពាល់ខ្លួនប្រាណផ្ដេសផ្ដាសទេ។
« ហើយកាលណាបានអូនត្រៀមខ្លួនហើយ? » យ៉ុនហ្គីឡើងមុខស្អុយនេះគេត្រូវអត់លិឍបន្តទៀតហើយឬ? ហ៉ើយ...ជីវិតមួយនេះពិតជាកំសត់ពិតប្រាកដមែនបានប្រពន្ធមួយនេះសម្រាប់គេមានតែទ្រាំហើយទ្រាំទៀតមិនអាចចាប់បង្ខំប្រពន្ធព្រោះតែរឿងមួយនេះទេ។
« អត់ដឹងទេ »
«ចឹងអូនគេងទៅបងទៅបន្ទប់វិញហើយ » យ៉ុនហ្គីថាចប់បានដើរចេញពីបន្ទប់អ៉ីនណាមិននិយាយច្រើនលេងសើចជាមួយនាងទាល់តែសោះយប់នេះសង្ស័យថាតូចចិត្តហើយតែបើមិនតូចចិត្តក៏មិនកើតបើនាងមិនព្រមជាមួយគេហើយគេក៏ស្របតាមនាងវិញហ៉ើយ...ជីវិតគូវាគឺបែបនេះឯង។
« អូនសុំទោសណាយ៉ុនហ្គីតែវាពិតជាមិនទាន់ដល់ពេលមែន » អ៉ីនណាសុំទោសយ៉ុនហ្គីពីក្រោយខ្នងតិចៗគេពិតជាល្អពេកហើយសម្រាប់នាងតែមើលមកនាងចុះចូលចិត្តធ្វើឲ្យតែគេអន់ចិត្តជាមួយមិនបាត់រហូតមកដល់ឥឡូវនាងហាក់មិនសមជាប្រពននធគេសោះនាងមិនល្អស្មើគេសូម្បីតែចុងក្រចកគេល្អល្អឡើងនាងរកពាក្យមកសរសើរមិនបាន។

❤ភរិយាសាតាន❤ ( ចប់ ) Where stories live. Discover now