ភាគ:៤៥+៤៦

178 1 0
                                    


      ហ៊ូសុកធ្វើមុខទាំងមិនរីករាយដាក់ទៅកាន់ពួកគេពិតជាកោតសរសើរទឹកចិត្តដ៏ស្មោះសររបស់កូនចៅទាំងពីរនេះខ្លាំងមែនទែនពួកគេស្មោះស្ម័គ្រជាមួយចៅហ្វាយណាស់។
« កុំនិយាយអញ្ចឹងពួកឯងខ្លាំងនឹងអាចយកឈ្នះក្រុមពួកជនពាលបានខ្ញុំនៅសងពួកឯងជានិច្ច» ហ៊ូសុកក្រោកឈរអស់កម្ពស់គោះស្មាពួកគេម្ដងម្នាក់ៗគេតែងតែនៅខាងអ្នកចិត្តល្អជានិច្ច។
« ក្រាក...ខ្ញុំក៏ដូចគ្នាដែរ» នៅសុខៗមានអ្នកបើកទ្វាចូលមកបាននិយាយដូចជាហ៊ូសុកបានវាចានោះមកណាស់ឡើងម្នាក់ៗចំហរមាត់មើលមកកាន់នាងទាំងភ្នែកឡេងឡង់មើលមុខនាងឆ្លាស់ភ្នែកទៅមកៗ។
« អ៉ីន...អ៉ីនណានិងយ៉ុងគីមកទីនេះតាំងពីពេលណា? » ហ៊ូសុកសម្រួលអារម្មណ៍សួរពួកនាងទាំងពីរជាមិត្តភក្ដិនិងគ្នានោះដែលចូលមកនិយាយពាក្យទាំងអស់នេះឡើងមកអត់មិនបានក៏ពោលបន្លប់មកកាន់នាងតូចអ៉ីនណា។
« លោកហ៊ូសុកមិនបាច់មកនិយាយបន្លប់ទេខ្ញុំដឹងរឿងអស់ហើយគឺបានលឺអ្នកទាំងបីនិយាយគ្នានេះ» អ៉ីនណាសារភាពតាមត្រង់នាងគឺបានលបស្ដាប់ពួកគេនិយាយគ្នាមែនណាមួយនាងក៏ស្ដាប់លឺវាចៃដន្យដែរបានមិនទាន់ចូលមកដល់ខាងក្នុងនេះនាងដឹងរឿងខ្ទេចគ្នានសេសសល់ឡើយពីរនាក់យ៉ុងគីហើយម៉្យាងទៀតនាងក៏ដឹងថាយ៉ុនហ្គីមិនមែនជាម្ចាស់ក្រុមហ៊ុនតែមួយមុខគត់នោះឡើយវានៅមានរឿងជាច្រើនទៀតដែលនាងមិនទាន់អាចស្មានវាត្រូវមក។
«នេះនាងមកដល់យូរហើយ? »ហ៊ូសុកមិនសួរនាំច្រើនមានតែនិយាយដាក់នាងដោយធម្មតាៗទៅ។
« ត្រូវណាស់» យ៉ុងគីឆ្លើយជំនួសអ៉ីនណាឆ្លៀតធ្វើមុខឌឺដងដាក់ទៅកាន់នាយមិនឈប់បន្តទៀត។
« នាងកុំមកឆ្លើយខ្ញុំសួរអ៉ីនណាទេ»ហ៊ូសុកជញ្ជាក់មាត់មិនពេញចិត្តសូម្បីតែបន្តិចសោះជាមួយចរិតយ៉ុងគីនាងចេញមកខុសគេនោះខុសគេនិយាយស្រួលប្រួលមិនបានឬ?
« ថីចុះ? ខ្ញុំឆ្លើយជំនួសមិត្តខ្ញុំមិនបាន? » យ៉ុងគីដល់ពេលបញ្ចេញចង្កូមដាក់ហ៊ូសុកម្ដងហើយគឺនិយាយពីខាំគ្នាជាងឆ្កែឆ្កួតទៀតជួបមុខគ្នាពេលណាមិនចេះត្រូវរូវជាមួយគ្នាទាល់តែសោះហើយលោកអើយ។
« មិនបាននឹងហើយទើបខ្ញុំនិយាយទៅនាងមិនចេះស្ដាប់ភាសាមនុស្សនិយាយទៅទេ? »ហ៊ូសុកខាំថ្ពាមសម្លក់សម្លឹងមើលទៅកាន់យ៉ុងគីមិនដាក់ភ្នែកប្រសិនជាអាចគេចង់តែចាប់ហែកសាច់នាងស៊ីទាំងឆៅតើនៀកបើសិនជាអាចគេចង់បករដៅនាងឥ្យដឹងសរខ្មៅតែម្ដងកុំឲ្យតែចេះសម្ដីថ្លោសដាក់គេមិនឈប់ពេក។
« ចុះលោកនេះរាល់ថ្ងៃជាស្អីដែរទៅបាននិយាយពិបាកស្ដាប់ចូលគ្នាម្លេះ? » យ៉ុងគីញាក់ចិញ្ចើមព្រឺតៗដាក់ហ៊ូសុកគ្មានឲ្យចុះចាញ់គ្នាសូម្បីតែបន្តិចសោះឡើយ។
«យ៉ុងគីហ៎ាគ្នាសុំឯងទៅចុះណាឈប់បានហើយលឺនៅ? » អ៉ីនណាមើលយ៉ុងគីឲ្យនាងស្ងាត់មាត់ខ្លះនេះនៅមន្ទីរពេទ្យពួកគេឈ្លោះគ្នាមិនចេះរើសកន្លែងមួយណាឲ្យល្អសមប្រកបជាងនេះដែរទេឬក៏យ៉ាងណាដែរទៅនៀក?នាងពិបាកភ្នែកមើលខ្លាំងណាស់បើបែបនេះពេកទៅ។
« សុំទោស» យ៉ុងគីដឹងខ្លួនខុសក៏បានសុំទោសអ៉ីនណាជាមិត្តនោះយ៉ាងលឿនមិនគួរណានាងមិនចេះទប់កំហឹងខ្លួនឯងទាល់តែសោះខឹងជ្រុលពេកហើយ។
______
ភាគ:៤៦

❤ភរិយាសាតាន❤ ( ចប់ ) Where stories live. Discover now