ភាគ:៤៩+៥០

172 3 0
                                    


«ទេ...មិនមែនជាលោកខ្ញុំមិនជឿ » យ៉ុងគីនៅគ្រវីក្បាលជាប់មិនឈប់ទៅណាវាអាចទៅជាបែបនេះបានយ៉ាងម៉េចនាងមិនជឿ!
« អ៊ីចឹងនាងបានឃើញមុខរបស់ប្រុសម្នាក់នោះទេ?»មកដល់ត្រង់ចំណុចមួយនេះវាក៏ពិបាកបរិយាយមកខ្លាំងណាស់វាពិតជាត្រឹមត្រូវដូចដែលគេពោលមកណាស់តែថាឲ្យនាងឆ្លើយប្រាប់ទៅគេវិញយ៉ាងម៉េច ? វាគួរឲ្យអាម៉ាសមុខបំផុតទៅហើយតើហេតុអ្វីឲ្យនាងមកជួបរឿងមួយនេះ? ម្ដេចក៏ជាគេ? នាងឆ្ងល់ត្រង់ចំណុចមួយនេះណាស់! យ៉ុងគីរកចម្លើយមកមិនបានក្រៅពីនៅសម្រក់ទឹកភ្នែកមើលមុខគេទាំងក្រៀមក្រំ។
« លោកសប្បាយចិត្តណាស់មែនទេដែលបានមកបញ្ឈឺខ្ញុំបែបនេះ? ខ្ញុំសួរថាសប្បាយចិត្តណាស់មែនទេ? អ្ហឹក...»បើគេដឹងហើយនៅមកសួរបញ្ជាក់ធ្វើអ្វី? គេចង់ឲ្យនាងឈឺចិត្តខ្លាំងជាងនេះ? គេមិនយល់ពីអារម្មណ៍មនុស្សស្រីទេ? ពួកគេមិនដែលចង់ឲ្យមានរឿងមួយនេះកើរឡើងមកឡើយ! សូមយល់ពីនាងបន្តិចមក!
« អាចថាបែបនេះក៏បានណាមួយខ្ញុំមិនចេះលាក់អារម្មណ៍ខ្លួនឯងស្រាប់តាំងពីដើមមកបើខ្ញុំនិយាយម៉េចវាតែងតែបែបហ្នឹងនាងគួរយល់ឲ្យហើយទៅ» ហ៎ាស? ថាម៉េចឲ្យនាងយល់? អូរ ..គេលេបថ្នាំខុសទេដឹង? វាខុសត្រង់កន្លែងមួយណា?នាងគ្មានត្រូវជាស្អីនិងគេផងឲ្យនាងយល់? នេះកាន់តែនិយាតម៨នចេះស្ដាប់ភាសាមនុស្សទៅហើយតើ! នាងវាចាមកមួយៗត្រឹមត្រូវល្អណាស់តែមើលទៅគេស្ដាប់មិនចូលត្រចៀកជាមួយនាងអីបន្តិចឡើយនាងឈឺចិត្តស្អិតទ្រូងដល់ថ្នាក់ស្រែកមកខាងក្រៅមិនរួចគេមើលវាមិនឃើញទៀតខ្វាយខ្វល់ពីចិត្តនាងខ្លះមកបានទេ? ក្រែងគេជាគ្រូពេទ្យឬ? ម្ដេចមិនគិតផង?
«ខ្ញុំមិនចង់យល់អ្វីពីលោកទាំងអស់! លោកជាមនុស្សគ្មានហេតុផលបំផុតលោកជាគ្រូពេទ្យអត់បានការជាមនុស្សគួរឲ្យស្អប់ឃើញមុខហើយគួរឲ្យខ្ពើមខ្ញុំជ្រេញមុខលោកឯងណាស់ឃើញមុខពេលណាហើយនាំឲ្យខ្ញុំអបមង្គលជាមួយលោកជាក់មិនខានទេខ្ញុំសែនស្អប់គៗស្អប់លោកជាទីបំផុតរកអ្វីមកគណនាមិនត្រូវ » យ៉ុងគីមិនទន់ជ្រាយនាងមិនត្រូវយំបន្តទៀតទេនាងត្រូវមានចិត្តក្លាហានតស៊ូប្រកែកតវ៉ាជាមួយមនុស្សហ៊ូសុកមួយនេះគេជាមនុស្សគួរឲ្យស្អប់ជាទីបំផុតនាងរកអ្វីមកប្រៀបផ្ទឹមរៀបរាប់ថាស្អប់មួយនេះសឹងមិនបានឡើយ។
« ហ៊ឹស...អ៎ុប...» ហ៊ូសុកមិននិយាយច្រើនចាប់ទាញមុខនាងមកថើបបឺតជញ្ជក់ម្ដងទៀតដោយលើកបេះគេថើបនាងខ្លាំងៗមិនខ្ចីដកមាត់ទាល់តែសោះទោះបីជាយ៉ុងគីព្យាយាមរុញច្រានបែបណាគេនៅដដែលទឹកភ្នែកហូរកាត់កន្ទុយភ្នែកខឹងស្អប់គេផងអាណិតខ្លួនឯងខ្លោចចិត្តមិនគួរណាសោះអាចឲ្យគេមកបំពាននាងតាមដងផ្លូវសាធារណ:ជាលើកទីពីរទេនាងខឹងឡើងចង់ផ្ទុះសាច់ទៀតក៏គេនៅមិនទាន់ដឹងទៀត។
« ផាច់ៗៗ...គម្រក់ស្មោគគ្រោកបំផុតហើយខ្ញុំមិនចង់ឃើញមុខលោកទៀតទេអាក្រក់រកលេខដាក់គ្មានជាមនុស្សដែលខ្ញុំមិនផ្សងជួបសោះលោកឯងនេះវាឃោឃៅបំផុត » យ៉ុងគីទះកំភ្លៀងហ៊ូសុកអស់ជាច្រើនដែរទៅហើយនាងខឹងឡើងញ័រសាច់តតាក់នាងខ២ងគេដល់ថ្នាក់យំចង់ទន់ខ្លួននាងអត់ចង់មានទិដ្ឋភាពមួយនេះកើតឡើងមកលើខ្លួននាងមែនទែនវាឈឺចាប់ពិបាកពណ៌នាណាស់។
« ក្រែងបានសុខស្រួលពេលនោះដោយសារអាគម្រក់មួយនេះហី? ឆាប់ភ្លេចលឿនម្លេះ? អរ...នាងមកលេងចរិតដាក់ខ្ញុំដើម្បីធ្វើដូចកាលពីយប់មួយនោះ? » ហ៊ូសុកនៅទន្ទេញពាក្យមួយនេះមិនបាត់ទៅណាទាល់តែសោះគេញញឹមឌឺដងផ្ចាញ់ផ្ចាល់យ៉ុងគីមិនឈប់គេមិនដឹងធ្វើមិនដឹងឲ្យពិតដែរទៅ? នាងចង់តែស្រែកយំឲ្យបែកផែនដីមួយនេះនាងទ្រាំមិនបាននាងឈឺចាប់គេមានដងលឺដែរឬទេ?

❤ភរិយាសាតាន❤ ( ចប់ ) Where stories live. Discover now