ភាគ:៣០

240 5 0
                                    


« អរ...បែបនឹងចឹងឬ? មេត្តសូមលោកឈប់គិតអ្វីចេញមកឆ្កួតៗទៀតទៅខ្ញុំនិងលោកប្រធានគ្មានអ្វីទៅពាក់ព័ន្ធគ្នាអាចឲ្យលោកមកចាប់ខ្លួនខ្ញុំនេះឡើយ»អ៉ីនណាក្រោកឈរអស់កម្ពស់សម្លក់វ៉ាន់ឌីនចង់ជករុះគ្រាប់ភ្នែកចេញមកហើយនាងស្អប់អើយសែនស្អប់មនុស្សដូចជាគេម្នាក់នេះណាស់មិនដឹងថានាងជានរណាមកពីណាឲ្យប្រកដផងមកចាប់បែបនឹង? នាងបានប្រាប់ហើយវាមិនពាក់ព័ន្ធរវាងគ្នានិងគ្នាឯណា? គេល្ងង់ឬធ្វើល្ងង់ឲ្យប្រកដដែរទៅ?
« បន្តិចទៀតនាងអាចជាដឹងមិនខានថានាងនេះសំខាន់សម្រាប់គេឬមួយក៏អត់? » វ៉ាន់ឌីននៅមិនព្រមឈប់ចេះតែតបតឆ្លើយឆ្លងនិងនាងតូចអ៉ីនណាដដែលព្រោះអីគម្រោងរបស់គេមានច្រើនណាស់រឿងអ្វីដែលគេត្រូវមកជឿនាងបានទៅ? មនុស្សដែលនាយចង់ដឹងច្បាស់គឺជាយ៉ុនហ្គីឯណោះវិញទេមិនមែននាង។ អ៉ីនណាបានតែចងចិញ្ចើមហាក់មិនយល់ពីចិត្តគុះនិតគេទាល់តែសោះមកគិតអ្វីឡប់ៗគ្មានបានប្រយោជន៍ទៀតហើយ? នេះវាកាន់តែទៅរណ្ដៅជ្រៅហើយ។
ផាំងៗៗ.....!
   សម្លេងកាំភ្លើងជាច្រើនគ្រាប់បានពន្លឺនៅខាងក្រោយខ្នងវ៉ាន់ឌីនក្រោមស្នាដៃរបស់មនុស្សម្នាក់ដែលគេរងចាំមកជាយូរឥឡូវក៏មកដល់ដូចបំណងគេហើយ។ រាងក្រាស់ដើរយ៉ាងសង្ហារចូលមកខាងក្នុងឲ្យកាន់តែជិតជាមួយបុរសម្នាក់ទៀតទឹកមុខឡើងស្មើធេងសម្លក់សម្លឹងវ៉ាន់ឌីនមិនដាក់ភ្នែកឬព្រិចភ្នែកទៅណាឡើយ។
« អូរ...លោកមីន យ៉ុនហ្គីហេតុអ្វីក៏ឆាប់ក្ដៅយ៉ាងនេះដែរទៅ? » គេអោបដៃឈរមើលទៅយ៉ុនហ្គីកាន់កាំភ្លើងជាប់នោងដៃមិនញញើតខ្លាចទោះបីជាខ្លួនគេមកទីនេះម្នាក់ឯងក៏ដោយ។
« វាទើសក្បាលស្អីឯង? ឆាប់ដោះលែងនាងភ្លាម» យ៉ុនហ្គី ប្រើកែវភ្នែកមុតស្រួចប្រាប់វ៉ាន់ឌីនឲ្យប្រញាប់ដោះលែងមនុស្សរបស់ខ្លួនគេមិនបានពេញចិត្តឡើយដែលមានអ្នកមកជ្រៀតជ្រែកសូម្បីតែរឿងផ្ទាល់ខ្លួនរបស់គេនោះ។ ម៉្យាងរឿងគំនុំចង់សងសឹកគ្នាក៏មិនត្រូវយកអ្នកណាមកធ្វើជានុយដែរ។
« អ្អា៎...នេះនៅថាមិនខឹងទៀតទើបវាចម្លែកណាស់» យ៉ុនហ្គីឈរសើចនេះគេកើតរោគឆ្កួតកែលែងឡើងហើយតើមែនទេ? គេមិនបានឆ្លើយអ្វីជាមួយផង? នាយនិយាយបែបនេះសោះគេចេញមកវិញបែបនោះអញ្ចឹង?
« ឯងកុំមកសាំញាំជាមួយយើង» នាយគ្រហឹមដូចជាខ្លារខិនដាក់វ៉ាន់ឌីននិយាយស្រួលៗជាមួយលែងចង់ស្ដាប់អស់ហើយតើមែនទេ? វាកាន់តែមែនទែនទៅហើយតើនេះ?
« នាងប្រហែលជាមនុស្សស្រីសំខាន់សម្រាប់ឯងណាស់ហើយបានជាមកជួយនាងលឿនយ៉ាងនេះ? » វ៉ាន់ឌីនមាត់មិនចេះនៅស្ងៀមគឺថាវាចាមកមិនចេះដាច់ពាក្យការសន្ទនាមានតហូតតទៅតែម្ដងគេមើលមុខអ៉ីនណារួចងាកមកមើលយ៉ុនហ្គីម្ដង។
« មិនសំខាន់» បេះដូងអ៉ីនណាដូចជាមានអ្វីកខ្វេះឆ្កេះឆ្កាលអញ្ចឹងក្រោយពីបានលឺសម្ដីដ៏ចុកចាប់ប៉ុន្មានម៉ាត់ចេញពីក្រអូមមាត់របស់រាងក្រាស់នាងអស់កម្លាំងរលីងទៅហើយមុនដំបូងពេលឃើញគេមកដល់នាងរំភើបណាស់ប៉ុន្ដែចុងក្រោយចម្លើយដែលនាងចង់បានវាមិនដូចបំណងទាល់តែសោះនាងសង្ឃឹមខ្ពស់ពេកហើយដែលយល់ថាគេចាត់ទុកនាងសំខាន់។
«តែនាងជាបុគ្គលិករបស់យើងដូច្នេះយើងមិនអាចឲ្យឯងធ្វើអ្វីនាងបានទេ» យ៉ុនហ្គីបន្តមកមួយប្រយោគទៀតប៉ុន្ដែសម្រាប់អ៉ីនណាលែងរំជើបរំជួលនិងគេទៀតហើយវាអស់អារម្មណ៍រលីងគ្មានសល់នាងមិនមើលមុខគេថែមទាំងងាកមុខចេញទៅថែមទៀតបេះដូងនាងបានប្រេះខ្ទេចខ្ទាំគ្មានសល់អ្វីបន្តិចឡើយ។
« បុគ្គលិក?» វ៉ាន់ឌីនដើរមកជិតអ៉ីនណានិយាយខ្សឹបៗបន្ទរពីពាក្យរបស់យ៉ុនហ្គីបាននិយាយមុននេះភ្លាមៗគេចង់មកបញ្ឈឺនាងត្រឹមពាក្យមួយនេះទៀតហើយឬ? នាងមិនចង់ទទួលស្ដាប់លឺវាឡើយ។
« ពិតប្រាកដណាស់ខ្ញុំប្រាប់លោកហើយថាខ្ញុំនេះត្រឹមជាបុគ្គលិកធម្មតាៗប៉ុណ្ណោះដូចនេះលោកឈប់យល់ច្រឡំទៀតទៅម៉្យាងក្រែងលោកថាស្រលាញ់ខ្ញុំនោះ? ឥឡូវនេះជឿបានឬនៅថាខ្ញុំមិនមានអ្នកណាទេលោកអាចតបការស្រលាញ់ខ្ញុំវិញដែរឬទេ? »

❤ភរិយាសាតាន❤ ( ចប់ ) Where stories live. Discover now