ភាគ:១២

273 3 0
                                    


     តាមផ្លូវ....!
   នាងល្អិតម្នាក់នេះនៅតែខឹងចិត្តនៅតែខឹងជាមួយកាយវិការយ៉ុនហ្គីមិនទាន់បាត់ទៅណាទេនិយាយពិតមែននាងស្អប់ណាស់ប្រុសណាដូចជាគេម្នាក់ហ្នឹងនាងអត់ចូលចិត្តអីបន្តិច។
« មនុស្សប្រុសស្អីគេទេចេញមកខុសគេខុសឯងរហូតខ្ញុំចង់ដឹងណាស់ថាមនុស្សស្រីបែបណាដែលបានលោកមកធ្វើជាស្វាមី? មនុស្សអីគ្មានភាពផ្អែមល្អែមអីបន្តិចសោះកក្រោះគម្រោះគម្រើយគ្រប់ពេលវេលាទាំងអស់» នាងតូចអង្គុយរអ៊ូនៅក្នុងឡានតាក់ស៊ីមិនបាត់ទៅណានាងអង្គុយងាកចុះងាកឡើងមើលនេះមើលនោះមិនដាក់ភ្នែកអារម្មណ៍មិននៅខ្លួនប៉ុន្មានទេនិយាយមែននាងក្ដៅក្រហល់ក្រហាយក្នុងទ្រូងណាស់។
    ចំពេលដែលមិនសប្បាយចិត្តផងនោះក៏មានអ្នកខលចូលមកដែរនាងក៏ចុចទទួល÷
« អាឡូឯងខលមកខ្ញុំរកអ្វីឬ? » អ៉ីនណាលើកនិយាយទាំងមុខមិនបានរីកស្គុះស្គាយដូចជាពេលនិយាយជាមួយនាងម្ដងៗឡើយ។
( ឯងកើតអីតាមស្ដាប់សម្លេងដូចមិនរីករាយទេមនបញ្ហាអីឬ? ) គីម យ៉ុងគីត្រូវជាមិត្តភក្តិនាងនោះខលមកដល់ភ្លាមក៏សួរនាំទៅបើលឺសម្លេងមិត្តហាក់មិនសូវស្រួល។
« ខ្ញុំមានបញ្ហាជាមួយការងារសម្ពាធត្រូវគេចេញនិងហើយ» អ៉ីនណារអ៊ូដាក់មិត្តទាំងសម្លេងកំសត់ណាស់។
(ឯងចូលធ្វើការងារហើយ? ចុះម៉េចបានត្រូវគេដេញចេញ? )
« មានរឿងតិចតួចនិងណា»
( អូខេបើអញ្ចឹងមកកំដរខ្ញុំនៅក្លឹបបន្តិចមកណាខ្ញុំកើតទុក្ខណាស់)
« ឥឡូវនេះ? » នាងតូចឡើងស្លេស្លឺអស់រលីងហើយបើនៅសុខៗនេះអ្នកម្នាងមិត្តម្នាក់នេះមកកើតទុក្ខស្អីទៀតហើយក៏មិនដឹងដែរ។
( ត្រូវហើយ)
« ចឹងក៏បានដែរ» អ៉ីនណាបានប្រាប់យ៉ុងគីរួចមកក៏មិនភ្លេចប្រាប់ពូតាក់ស៊ីដូចគ្នាឲ្យគាត់បើកជូននាងទៅក្លឹបទាំងមិនទាន់យប់ស្រួលបួលផងមិត្តនាងចូលក្លឹបបាត់ទៅហើយវាដូចមិនសមទាល់តែសោះហើយនិយាយពិតប្រាកដមែនទៅវាគួរឲ្យហួសចិត្តបំផុតសម្រាប់នាងផ្ទាល់ដូចនេះ។
« ឯងមកមានឃើញថានាងទេ? » ក្រោយពីបាននិយាយការងារជាមួយគ្នារួចមកយ៉ុនហ្គីបានសួរនាយខេជាកូនចៅនោះភ្លេត។
« បាទគឺឃើញឥឡូវនាងបានឡើងឡានចេញទៅបាត់ហើយ» នាយខេញញឹមដាក់ចៅហ្វាយនាយប្រាប់តាមដែលគេមើលឃើញនឹងបាននិយាយគ្នាជាមួយនាងប៉ុណ្ណោះ។
« នាងទៅណា? » ណ៎ក...មើលគេសួរចុះធ្វើមើលតែនាយខេនេះមានញាណអាចស្មានដឹងពីនាងឬ? គេនៅឈរមួយកន្លែងមិនទាន់បានសួរនាំនាងច្រើនទៀតផង។
« ខ្ញុំមិនដឹងទេទានព្រោះមិនបានស៊ើបសួរនាងផងបើចៅហ្វាយចង់ដឹងចាំខ្ញុំទៅតាមនាងឲ្យនិងរាយការណ៍ប្រាប់តាមក្រោយ» នាយខេមានអីដាក់មកបាំងកណ្ដាលមុខរបស់យ៉ុនហ្គីឥឡូវនេះបានសម្ដីណាស់និយាយដាក់ចៅហ្វាយនាយលែងដឹងអ្នកណាមេអ្នកកូនចៅអស់រលីងហើយសង្ស័យថាទុកឲ្យនៅមានជីវិតលែងកើតហើយតើនេះ។
« ឯងកុំហំពេកអាខេតិចស៊ីមួយគ្រាប់ចំកណ្ដាលក្បាលអត់ដឹងខ្លួនទៅបើថាឯងមិនដឹងទេក៏ឆ្លើយមិនដឹងទៅចាំបាច់អីនៅនិយាយច្រើនអត់ប្រយោជន៍ទៀត? » យ៉ុនហ្គីសម្លក់មុខថ្មែរចង់ស៊ីសាច់ហុតឈាននាយខេបានទាំងមូលទៅហើយតើនៀកវាមិនដែលអាណាកូនចៅសម្ញើងរឹកខ្លាំងជាងមេម្លេះទេ។
« អ្អា៎...ខ្ញុំសុំទោសផងចៅហ្វាយមិញនេះជ្រុលមាត់តិចតែចៅហ្វាយខ្ញុំមានរឿងសួរតិចណាទាន» នាយខេក៏ចាប់នឹកឃើញពាក្យសម្ដីរបស់អ៉ីនណាប្រាប់ទៅកាន់គេនេះភ្លាមៗមិនរងចាំយូរក៏រៀបចង់សួរចៅហ្វាយនាយ។
« មានអីកីសួរមកទាន់យលងនៅទំនេរគ្មានការងារច្រើនត្រូវឈឺក្បាលជាមួយគ្នានោះ» យ៉ុនហ្គីបើកដៃឲ្យនាយខេសួរម៉ាសប្បាយដៃចុះមិនថាគេមានអារម្មណ៍អត់សូវល្អក៏បាននាយខេម្នាក់មកនិយាយលេងសើចឲ្យគេធូរស្បើយក្នុងចិត្តផង។
« ចៅហ្វាយបានឲ្យអ្នកនាងរ៉ូកាមកបង្ហាត់បង្រៀនការងារដល់លេខាថ្មីថ្មោងរបស់ចៅហ្វាយឬ? » នាយខេដាក់ចូលប្រធានបទយកមិនបាននៅអូសក្រឡាសាំឡើយជាមួយចៅហ្វាយនាយគ្រាន់តែគេចង់រកភាពត្រឹមត្រូវមួយមកឲ្យអ៉ីនណាប៉ុណ្ណោះឯង។
« អឺត្រូវហើយឯងមានបញ្ហាអីជាមួយរឿងនេះ? » យ៉ុនហ្គីឆ្លើយថាមែនមិនបានកុហកមកពីណាទាំងអស់គឺនាយឆ្លើយដោយប្រកដប្រជាចិត្តបំផុតដាក់នាយខេ។
« ហ៉ើយ...ចៅហ្វាយធ្វើមើលតែមិនស្គាល់ពីចរិតរបស់រ៉ូកាណាស់ការពិតទៅនាងមិនបានមកបង្ហាត់បង្រៀនអ្វីដល់អ៉ីនណាសូម្បីតែបន្តិចនេះខ្ញុំជាអ្នកបង្រៀនការងារនាងខ្លួនឯងទេបាទហើយខ្ញុំមិនបានប្រាប់នាងពីច្បាប់ទម្លាប់អីនៅទីនេះដែរដោយសារខ្ញុំគិតថាចៅហ្វាយប្រាកដជាប្រាប់នាងដោយខ្លួនឯងហើយវាតែប៉ុណ្ណឹងឯងណាចៅហ្វាយសូមចៅហ្វាយកុំដេញនាងចេញអីនាងគឺជាមនុស្សពូកែណាស់ពន្យល់អីក៏ឆាប់ចាប់បានទាំងអស់ចៅហ្វាយមើលតែឯកសារប៉ុន្មានសន្លឹកដែលសំខាន់ៗនោះទៅនាងទេជាអ្នកធ្វើវាដោយគ្មានអ្នកណាមកបន្យល់ច្បាស់លាស់មកកាន់នាងផងក៏នាងអាចធ្វើវាបានដែរ» នាយខេរៀបរាប់មកយ៉ាងវែងអន្លាយដូចជាផ្លូវមួយមកកាន់នាយជាចៅហ្វាយនោះឲ្យបាមលឺពេញៗត្រចៀកដោយផ្ទាល់ពីនាយជាកូនចៅម្នាក់នេះនាយខេនិយាយមកតាមការមើលឃើញតាមដែលគេបានបង្រៀននាងត្រឹមរយ:ពេលដ៏ខ្លីបំផុតនោះនាងអាចចាប់វាបានគឺល្អប្រសើរទៅហើយវាមិនគួរណាដែលចៅហ្វាយគេត្រូវដេញនាងចេញទៅបែបមេះសោះគួរឲ្យស្ដាយបុគ្គលិកល្អៗដូចជានាងមែនទែន។ ដោយនៅមិនអស់ចិត្តនាយខេបានដើរមកយកឯកសារសំខាន់ៗប៉ុន្មានសន្លឹកមកឲ្យយ៉ុនហ្គីដោយសារតែនៅលើនោះនាយខេក៏ឃើញមានរបស់សំខាន់នៅលាយឡំគ្នាជាមួយឯកសារផ្សេងៗទៀតផងប៉ុណ្ណឹងហើយបើយ៉ុនហ្គីមិនស្ដាយបុគ្គលិកល្អៗបែបនេះទៀតនាយខេមិនដឹងគួរនិយាយអ្វីបន្តឡើយ។

❤ភរិយាសាតាន❤ ( ចប់ ) Where stories live. Discover now