ភាគ:៥៣

125 1 0
                                    


   នាងល្អិតអាចញញឹមមកបានដោយគ្មានការព្រួយបារម្ភច្រើនបន្តទៀតហើយដោយសារតែនៅមានវិធីជាច្រើនទៀតដែលនាងអាចធ្វើវាទៅបាន។ ដូចជាពេលនេះមានកន្លែងត្រូវយកយ៉ុនហ្គីទៅហើយនាងនឹងលែងសូវមានការព្រួយបារម្ភពីនាយបន្តទៀត។
« ល្អណាស់បើអញ្ចឹងលោកប្រញាប់បើកឡានទៅមន្ទីរពេទ្យទៅព្រោះឡានពណ៌ខ្មៅនោះតាមពីក្រោយពួកយើងមិនទាន់បាត់ទៅណាឡើយ »អ៉ីនណាមើលមកខាងក្រោយឃើញអ្នកម្ខាងទៀតនោះតាមមិនដាច់ដានទេនាងមានតែបន្ថើនឲ្យនាយខេជាន់ហ្គាំងឲ្យលឿនតាមដែលអាចធ្វើវាទៅបាន។
« បាទអ្នកនាង » នាយខេទទួលបញ្ជាបានហើយល្បឿនក៏ចេះតែលឿនទៅៗដោយសារតែផ្លូវមួយនេះមិនសូវជាមានឡានម៉ូតូបើកកាត់ច្រើនផងនោះវាមិនអីទេក្នុងការបើកបរលឿននោះ។ នាយខេបើកឡើងអ្នកតាមពីខាងក្រោយតាមលែងទាន់ឡើងដាច់ពីកន្ទុយភ្នែកតែម្ដងហើយគេចំជាពូកែបើកឡានមែនឡើងអ្នកអង្គុយក្នុងឡានពីរនាក់ទៀតភ័យបុកពោះមិនស្ទោះឡើយទោះបីជានាងប្រាប់គេឲ្យបើកលឿនយ៉ាងណាក៏នាងភ័យខ្លាចឡើងស្លេកបបូរមាត់អស់នេះបានហៅថាលឿនរបស់គេមែនហើយនៀក។
« អឹស...ខ្ញុំចង់ពុលហើយ » ទម្រាំមកដល់មន្ទីរពេទ្យនេះអ៉ីនណាឡើងវេទនាជាងគេជាងគេនាងចងក្អួតផងនៀកបើគេលេងតែបែបហ្នឹងពីរបីដងទៀតដឹងតែនាងលែងរស់ទៀតមិនខាននាងសុំខ្លាចនាយខេហើយ។
« ហ៎ាសហ៎ា....» ប្រុសៗពីរនាក់នោះឈរច្រត់ចង្កេះសើចដាក់នាងយ៉ាងសប្បាយវាគួរឲ្យអស់សំណើចខ្លាំងណាស់នេះមកពីកំហុសរបស់នាងផងបើចោទទៅនាយខេក៏មិនកើតដែរនៀក។
« នេះ...នេះពួកលោកទៅសើចស្រួលទៀតមិនឃើញថាខ្ញុំបិះស្លាប់បិះរស់ទេឬ? នេះតើខ្ញុំត្រូវស្លាប់ក្រោមការបើកឡានដ៏លឿនរបស់លោកឬខេ? » អ៉ីនណាច្រត់ចង្កេះសម្លក់មុខពួកគេម្ដងម្នាក់ៗយ៉ាងគួរឲ្យគ្រឺតខ្នាញ់ទៅវិញគ្មានកន្លែងណាដែលមើលទៅឃើញថានាងខឹងមកលើពួកគេសោះ។ វាដូចមិនសមនាងឯណេះវេទនាសឹងស្លាប់ពួកគេគិតតែពីឈរសើចវាសមគួរតាំងពីកាលណាមកដែរទៅ? មិនយល់អីបន្តិចឡើយថាមកពីអ្វីឲ្យប្រាកដ? មិនគិតមកជួយមើលនាងផងទេ? ពិតជាគួរឲ្យក្ដៅក្រហាយមែនទែនតែម្ដងរកលេខមកដាក់គ្មាន។
« បាទសុំទោសផងអ្នកនាង! តែមិនមែនមកពីខ្ញុំឯណាអ្នកនាងជាអ្នកបញ្ជាមកខ្លួនឯងអ៊ីចឹងខ្ញុំជាអ្នកបញ្ជាចង្កូតឡានមានតែស្របតាមហើយដោយមិនបានប្រកែកតវ៉ាអ្វីជាមួយនិងអ្នកនាងទេដូច្នេះសូមអ្នកនាងឈប់ខឹងជាមួយពួកខ្ញុំទៀតទៅបាទ » នាយខេនិយាយមកយ៉ាងវែងអន្លាយខ្លាចថាអ៉ីនណាមិនដឹងពីហេតុផលពួកគេទាំងអំបាលនោះអូរ..វាត្រឹមត្រូហើយមានខុសមកពីណាផង? ពួកគេធ្វើត្រឹមត្រូវតាមបញ្ជាដោយមិនអាចឃាត់ទៅបានទៀតផងដែរ។
« ហ៉ើយ...តាមនឹងទៅចឹងខ្ញុំមានបានខឹងឯណា? មិញនេះលលេងជាមួយពួកលោកប៉ុណ្ណោះឥឡូវនេះចូលទៅខាងក្នុងសិនទៅដើម្បីនិយាយគ្នាជាមួយលោកហ៊ូសុកចំពោះរឿងមួយនេះផង» អ៉ីនណាដេញពួកគេទៅដោយនាងចាំដើរទៅខាងក្រោយខ្នងទៅជាមួយដែរម៉្យាងទៀតភ្នែករបស់ងាករ៉េមើលទៅតែអ្នកតាមដានមកពីខាងក្រោយទេឃើញថាពេលនេះក៏ស្ងាត់បាត់ស្រមោលមើលលែងឃើញពីពួកគេទាំងនោះទៀតក៏ដោយយ៉ាងណាចិត្តនាងនៅមានការភ័យខ្លាចតិចតួច។
« អ្នកនាងមកបានឬនៅ? ឈរដល់កាលទៀតហ្នឹងក្រែងថាប្រញាប់នោះអី?» នាយវ៉ុនបើកទ្វាចេញមកស្រែកហៅអ៉ីនណាវិញព្រោះពួកគេចូលទៅហើយមិនទាន់ឃើញនាងតូចចូលទៅតាមទៀតដូចនេះមានតែត្រូវចេញមកតាមហៅបើមិនចឹងនាងនៅឈរអណ្ដែតអណ្ដូងមិនព្រមចូលមកខាងក្នុងទៀត។
« អ៊ឹម...» គេមកហៅប៉ុណ្ណឹងហើយនាងមិនមាត់ច្រើនគឺត្រឹមគ្រហឹមដើមកដើរចូលមក្នុងមន្ទីរដោយមាននាយវ៉ុបឈរគ្រវីក្បាលហួសចិត្តជាមួយកាយវិការនាងតូច។

❤ភរិយាសាតាន❤ ( ចប់ ) Where stories live. Discover now