ភាគ:១០៣

117 2 0
                                    


    នាងតូចភ័យស្លន់ស្លោណាស់អត់ដឹងគួរចាកចេញពីក្នុងឡានមួយនេះយ៉ាងម៉េចទៅបានសោះបើនាងហ៊ានតែទៅដណ្ដើមចង្កូតឡានពីដៃអ្នកបើកនោះដឹងតែមានគ្រោះថ្នាក់ទាំងអស់គ្នាមិនបានប៉ុន្តែបើនាងមិនសម្រេចថាទៅចាប់អ្នកបើកឡាននោះទេដឹងតែត្រូវបានគេបញ្ជូលនាងទៅរកវ៉ាន់ធីនជាក់មិនខាន។
« ឆាប់ឈប់ឡានទៅឈប់ទៅ » អ៉ីនណាចូលខ្លួនមកខាងមុខដែរនឹងទាញប្រទិនចុះឡើងៗជាមួយបុរសម្នាក់នោះស្រែកគំហកឲហយគេឈប់ឡានក៏ប៉ុន្ដែគេនៅដដែលមិនព្រមឈប់ឡានមានតែបើកទៅមុខបន្ត។ អ៉ីនណាទាញចង្កូតឡានពីដៃគេយ៉ាងលឿនវាយវៃប្រទង់គ្នាឡើងរឯេចង្កូតពេញផ្លូវសាធារណះបុរសនោះនិយាយពីថាកាន់ចង្កូតឲឲ្យជាប់ទោះបីជានាងតូវខំប្រឹងបេះដៃចេញពីនាយម្នាក់នេះយ៉ាងណាក៏មិនបានដែរមានតែត្រូវគេរុញនាងមកខ្ទប់នឹងទ្វាឡានវិញ។
« នាងឆ្កួតទេឬដែលមកទាញចង្កូតឡានពីខ្ញុំ?ដឹងទេថាអាចស្លាប់ទាំងអស់គ្នាបាន » គេម្នាក់នេះស្រែកសម្លុតនាងវិញទាំងផ្ទៃមុខក្រហមឲ្យជាប់មិនបាត់ទៅណាគេបែរជាបន្ថយល្បឿនឡានមកចតអែបកែនផ្លូវយ៉ាងឆាប់រហ័សឯអ៉ីនណាក៏ដាក់ខ្លួនឲ្យបុកទ្វាយ៉ាងខ្លាំង។
« បើកទ្វា » អ៉ីនណាប្រើកែវភ្នែកពិឃាតសម្លក់
សម្លឹងមើលទៅបុរសម្នាក់នេះដោយមិនញញើតខ្លាចថាត្រូវបានគេយកនាងទៅណាឡើយ។ សំខាន់នាងបានបញ្ចេញកំហឹងស្អប់ចៅហ្វាយនាយមកលើកូនចៅក្រោមបង្គាប់របស់គេផងដែរ។
« អ្នកនាងត្រជាក់សិនបានទេ? ខ្ញុំនឹងមិនធ្វើអ្វីអាក្រក់ដាក់អ្នកនាងឡើយ » គេប្រើសម្ដីលួងលោមអ៉ីនណាឲ្យស្ដាប់ខ្លួនគេនិយាយទៅសិនពករោះថាគេត្រូវមានកិច្ចការងារជាច្រើនទៀតត្រូវបំពេញផង។
« ប្រកដទេ? មនុស្សដូចពួកលោកវាគឺមិនអាចទុកចិត្តបានទាំងអស់...ហ្អា៎យយយ...ចង្រៃយ៎...» អ៉ីនណាស្រែកយ៉ាសបន្ទាប់ពីត្រូវបុរសម្នាក់នោះរុញបុកទ្វាម្ដងទៀតក្រោយពីខ្លួនចង់ងើបខ្លួនទៅបើកទ្វាឡានកន្លែងឡក់នោះ។
« សុំទោស ! តែខ្ញុំពិតមានការនិយាយជាមួយអ្នកនាងពិតមែនរឿងមួយនេះអាវសំខាន់នឹងជួយអ្នកនាងបានដូចគ្នាក្នុងការកម្ចាត់វ៉ាង វ៉ាន់ឌីននោះសង្ឃឹមថាអ្នកនាងអាចនៅរងចាំចាំស្ដាប់សម្ដីខ្ញុំនិយាយទៅកាន់អ្នកនាង » បុរសម្នាក់នេះពោលដោយម៉ាត់ៗថាពិតជាស្រដីមកការពិតមែនហើយបានជាមើលទៅប្រកដប្រជាយ៉ាងនេះនោះវាពិតជាគួរឲ្យសរសើរឬនេះជាល្បិច?
« កុហកទេដឹង?ក្រែងលោកឯងជាកូនចៅគេ? ហេតុផលអីបានជាពោលយ៉ាងនេះមកខ្ញុំ? ពួកលោកកុំប្រើសម្ដីដូចសំខាន់នេះមកឲ្យខ្ញុំលឺឲ្យសោះព្រោះខ្ញុំមិនជឿតាមពាក្យលួងរបស់លោក » អ៉ីនណានៅមិនទុកចិត្តថាគេមានបំណងល្អឬមិនល្អជាមួយឡើយដោយសារតែគេជាកូនចៅសត្រូវរបស់លោកប្ដីបើឲ្យនាងទុកចិត្តដូចកំពុងតែចូលមាត់ខ្លាម្ដងបននតិចៗ
ជាក់ជាពុំខានដូច្នេះទោះជាមានរឿងធំដុំយ៉ាងណាកើតឡើងមកលើខ្លួនក៏មិនអាចជឿលង់។
« កូនចៅហ៎េសសស? ដូចជាមិនមែនសោះគេគ្មានចំណុចមួយណាសមជាចៅហ្បាយរបស់មនុស្សគ្រប់គ្នាឡើយគេជាមមនុស្សមុខលុយឲ្យតែមានលុយឲ្យគេដឹងតែពូកែនិងឆ្លាតជានិច្ចជាពិសេសបើអ្នកណាបំពេញការងារសម្រេចនោះដឹងតែជាទីគាបើចិត្តរបស់គេហ្នឹងមិនខាន » គេវាចាទាំងក្ដាប់ដៃជាប់អ៉ីនណាតាមសង្កេតមើលសកម្មភាពគេទាំងជ្រួញចិញ្ចើមយ៉ាងខ្លាំងថាមានរឿងហេតុអ្វីមើលទៅគេម្នាក់នេះដូចខឹងស្អប់វ៉ាង វ៉ាន់ឌីនយ៉ាងខ្លាំង។
« លោកស្អប់គេ ចង់សងសឹកជាមួយគេ? ចង់ឲ្យវេទនាដល់ស្លាប់? ឬមួយចង់ឲ្យច្បាប់ចាត់ការគេម្នាក់ហ្នឹង? » អ៉ីនណាដាក់ពាក្យវិនិច្ឆ័យយ៉ាងរហ័សបន្ទាប់ពីសង្កេតមើលអាប្បកិរិយារួចមកហើយវាហាក់ដូចជាការសង្ស័យរបស់នាងមិនខុស។
« ត្រូវណាស់ខ្ញុំចង់ឲ្យគេវេទនាបើនិយាយពីរឿងឲ្យច្បាប់ដាក់ទោសគឺកាន់តែមិនអាចព្រោះពួកទាំងនោះសុទ្ធតែជាដៃជើងរបស់វាទាំងអស់ហ្នឹងដូច្នេះ
ចាត់ការវាខ្លួនឯងល្អជាង »
« សម្រេចចិត្តច្បាស់ហើយ? »
« មែន »
« ចុះហេតុអ្វីលោកមកទីនេះលឿនយ៉ាងនេះឬមួយវ៉ាន់ឌីនជាអ្នកផ្ដល់ដំណឹងឲ្យ? »
« ជាគេហើយគ្មាននរណាផ្សេងទៀត »
« មានរឿងគួរឲ្យសង្ស័យទេ? »
« មានគឺខ្ញុំបានស្ដាប់លឺថាគេម្នាក់នោះបានស្ដាប់សម្លេងនិយាយពីអ្វីមួយក៏មិនដឹង...អូរ..មែនហើយវាជាសម្លេងរបស់អ្នកនាងនិយាយពីផែនការថាសម្ដែងធ្វើជាស្និទ្ធិស្នាលជាមួយគេម្នាក់នោះខ្ញុំលឺបានគ្រប់យ៉ាងរួចមកគេបានបញ្ជា្យខ្ញុំមកចាប់អ្នកនាងទៅឲ្យគេ »
« នេះគេដឹងព្រោះ....»
« ដាក់ប្រដាប់ស្រូបសម្លេងនៅក្នុងហាងដែលអ្នកនាងនៅនោះ » បុរសនេះបានឆ្លើយបន្តពីគណិតរបស់នាងហើយវាក៏អាចដូចគ្នាព្រោះបើគ្មានប្រដាប់ដាក់សម្លេងនៅក្នុងហាងដែលអ៉ីនណានៅក៏វ៉ាន់ឌីនមិនដឹងមិនលឺទាំងអស់។
« ថោកទាបណាស់ »
«  អញ្ចឹងអ្នកនាងគិតយ៉ាងម៉េច? »
« ជូនខ្ញុំទៅជួបគេឥឡូវនេះមិនថាខ្ញុំត្រូវស្លាប់នៅពេលនេះក៏វាមិនថ្វីដែរ លោកកុំហាម » អ៉ីនណាសម្លឹងមើលគេដោយកែវភ្នែកមុតស្រួចនឹងបានរំកិលខ្លួនមកអង្គុយបាំងខាងក្រោយវិញទោះបីជាគេម្នាក់នោះមិនចង់ក៏ត្រូវតែធ្វើវាកុំឲ្យអ៉ីនណាខឹងសម្បាខ្លាំងជាងនេះទាន់។

❤ភរិយាសាតាន❤ ( ចប់ ) Where stories live. Discover now