បន្ទាប់ពីរៀនរយៈពេលជាយូរពេលនេះក៏ដល់ម៉ោងចេញទៅផ្ទះវិញហើយ។ ដោយឡែកកម្លោះតូចRikiរបស់យើងនៅមិនទាន់ទៅឡើយនៅចាំយករបស់ទៅជូនលោកគ្រូសំណព្វចិត្តរបស់គេ មិនតែប៉ុណ្ណោះនៅទាញលោកអង្គរក្សសង្ហារមកជាមួយទៀត
«អ្នកប្រុសឆាប់ទៅផ្ទះទៅលោកស្រីកំពុងចាំបាយថ្ងៃត្រង់» Jongseong ដែលឈរពីក្រោយនោះក៏ហៅរាងតូចទៅផ្ទះ
«ចាំបន្តិចសិនទៅមើល លោកគ្រូមកឥឡូវហើយ»រាងតូចងាកមកតបនឹងនាយហើយក៏ងាកមកវិញ
«ម៉ោងជិត12ថ្ងៃត្រង់ហើយ អ្នកប្រុស»
«ហើយយ៉ាងម៉េច?»
«អត់ទេបាទ»
«អេ!!លោកគ្រូមកហើយ»Rikiហាក់សប្បាយអរជាខ្លាំងពេលឃើញលោកគ្រូសង្ហារដើរចេញមក
«លោកគ្រូឈប់សិន»រាងតូចរត់មកស្ទាក់មុខលោកគ្រូទាំងញញឹមញញែម
«មានការអីឬRiki?»លោកគ្រូYeonjunក៏សួរមកគេវិញ
«គឺ...នេះខ្ញុំជូនលោកគ្រូ»Rikiហុចប្រអប់មួយឥ្យលោកគ្រូទាំងស្នាមញញឹមមិនរលុប
«ជាអ្វីទៅ?»Yeonjun លើកដៃទទួលហើយទើបសួរតាមក្រោយ
«លោកគ្រូបើកមើលទៅ»រាងតូចញញឹម លោកគ្រូក៏បើកមើលហើយពិតជាភ្ញាក់ផ្អើលជាខ្លាំង
« Chocolate?? នេះឯងគិតថាគ្រូជាកូនក្មេងឬ?»Yeonjunសួរគេទាំងហួសចិត្តហើយសើចតិចៗ
«គឺ..មកពីខ្ញុំមិនដឹងថាជូនអ្វីទៅលោកគ្រូក៏ទិញ chocolate តែម្ដងទៅ»Rikiលើកដៃអង្អែលកញ្ចឹងក.របៀបថាអៀនខ្មាស់អីបែបនេះ
«Ahhh យ៉ាងណាក៏អរគុណហើយណា»លោកគ្រូញញឹមលើកដៃអង្អែលសក់រាងតូចតិចៗ ស្នាមញញឹមរបស់លោកគ្រូធ្វើឲ្យRikiអៀនសឹងរឹងខ្លួនទៅហើយ
«បាទ»Rikiញញឹមសប្បាយចិត្តជាខ្លាំង
«អញ្ចឹងលោគ្រូទៅសិនហើយ»លោកគ្រូសង្ហារក៏ដើរចេញទៅ រាងតូចតាមមើលដំណើរលោកគ្រូរហូតដល់គាត់ចេញទៅបាត់
«តោះលោកទៅផ្ទះ»Rikiដើរទៅឡានទាំងញញឹមញញែមមិនឈប់
«នៅចាំយើងដែហេសនៀក?»Jongseong រអ៊ូរតិចៗព្រោះនិយាយគ្នាយ៉ាងយូរដូចមិនឃើញវត្តមានគេសោះ
YOU ARE READING
អង្គរក្សបេះដូង❤️
Action"ខ្ញុំមិនចូលចិត្តមុខលោកឯងទេ ចេញពីមុខខ្ញុំទៅ" "ខ្ញុំនឹងទៅពេលដល់ម៉ោងសម្រាកអ្នកប្រុសកុំបារម្ភអី" "ហឺុយយ ម៉េចក៏លោកពិបាកនិយាយគ្នាបែបនេះ?" "ចឹងអ្នកប្រុសកុំនិយាយទៅចប់ហើយ"