អង្គរក្សបេះដូង❤️

272 32 1
                                    

ថ្ងៃថ្មី នាម៉ោង9ព្រឹកRikiទើបតែក្រោកពីគេងព្រោះតែថ្ងៃនេះជាថ្ងៃអាទិត្យទើបគេគេងយូរបែបនេះ បើជាងថ្ងៃរៀនវិញច្បាស់ណាស់Jongseongមិនបណ្ដោយឲ្យគេគេងយូរថ្នាក់នេះទេ។រាងតូចរៀបចំខ្លួនរួចរាល់ចុះមកខាងក្រោមដោយស្លៀកខោត្រឹមជង្គង់ជើងធំបន្តិចជាមួយអាវយឺតដៃវែងពណ៍បង្ហាញជើងសស្រឡូនគួរឲ្យចង់គយគន់ ជើងតូចៗឈានចុះពីកាំជណ្ដើរម្ដងមួយកាំៗរហូតដល់ជាន់ក្រោមក៏ឃើញម៉ែដោះកំពុងរៀបចំអាហារដាក់លើតុ

«ម៉ែដោះ»Rikiដើរចូលមករកព្រមទាំងហៅគាត់

«អរ ចា៎សអ្នកប្រុសមានអ្វីមែនទេ?»គាត់ងាកមករកគេហើយក៏សួរ

«តើ Jongseong គេទៅណា?»រាងតូចក៏សួររករាងក្រាស់ ព្រោះមិនបានឃើញនាយនៅក្នុងបន្ទប់នោះទេ

«គេនៅឯសួនច្បារឯណោះអ្នកប្រុស»

«បើអញ្ចឹងខ្ញុំទៅរកគេសិនហើយ»

«ចា៎សអ្នកប្រុស»រាងតូចក៏ងាកខ្លួនបម្រុងដើរចេញមកក្រៅតែត្រូវងាកទៅវិញពេលនឹកឃើញរឿងម្យ៉ាងត្រូវសួរគាត់

«ម៉ែដោះ ខ្ញុំឮថាលោកប៉ាទិញផ្ទះមួយទៀតនៅកណ្ដាលក្រុងមែនទេ?»

«ចា៎សមែនហើយ អ្នកប្រុសមានអ្វីមែនទេ?»

«គ្មានទេ គ្រាន់តែចង់សួរថាទីនោះមានអ្នកមើលថែឬនៅ?»

«គឺនៅទេអ្នកប្រុស»

«អរ បាទ»រាងតូចក៏ញញឹមលាក់គំនួច ដូចជាមានគំនិតអ្វីម្យ៉ាង ហើយក៏ដើរចេញទៅសំដៅទៅសួនច្បារដែលនៅជំហៀងផ្ទះ

«លោក!!!»ដើរមកដល់ក៏ហៅនាយក្រាស់ដែលកំពុងអង្គុយដាំផ្កាកុលាបនៅក្នុងផើង

«បាទ អ្នកប្រុសមានអ្វីមែនទេ?»នាយដកភ្នែកពីផើងផ្កាងាកមកសួរនាយតូចដែលឈរជិតខ្លួន

«ជូនខ្ញុំទៅផ្ទះSunooបន្តិច»

«បាទ អញ្ចឹងអ្នកប្រុសចាំបន្តិចសិនទៅខ្ញុំដាំផ្កាឲ្យរួចសិន»

«ok» រាងតូចក៏ដើរចូលទៅក្នុងផ្ទះវិញ ប្រហែល10នាទីក្រោយJongseongក៏ដាំរួចរាល់នាយប្រមូលសម្ភារ:ទុកដាក់តាមកន្លែងហើយទើបមករករាងតូច

«រួចរាល់ហើយអ្នកប្រុស»

«តោះឆាប់ទៅ»Rikiដើរចេញទៅមុន ឯនាយក្រាស់ក៏ដើរតាម

អង្គរក្សបេះដូង❤️Where stories live. Discover now