ល្ងាចរៀងជ្រេបន្តិចទើបរាងក្រាស់ជញ្ជូនផ្ការួចរាល់ នាយដើរចូលមកក្នុងផ្ទះហើយដាក់ខ្លួនអង្គុយលើសាឡុងឲ្យបាត់ហត់ ដៃរបស់នាយមានស្នាមដាច់រលាត់ព្រោះតែគកិតនឹងថូ ព្រមទាំងហើមតិចៗទៀតផង។ Jongseong ស្ទុះងើបពីសាឡុងយ៉ាងលឿនពេលឃើញរាងតូចចុះមកពីខាងលើ នាយបម្រុងនឹងដើរទៅផ្ទះបាយតែរាងតូចក៏សួរកាត់ដំណើរនាយ
«លោកទៅណា?»
«គឺទៅចម្អិនអាហារពេលល្ងាចជូនអ្នកប្រុស»
«មិនបាច់ទេ ខ្ញុំកុម្មង់មករួចហើយអង្គុយចាំទីនេះហើយខ្ញុំចេញទៅយក»ថាហើយរាងតូចក៏ដើរចេញទៅបាត់ទុកឲ្យរាងក្រាស់ឈរអេះក្បាលមិនយលពីគេ
«ចម្លែក!!»រាងក្រាស់តាមមើលដំណើររាងតូចទាំងមិនយល់
«អេ!!លោកនៅឈរធ្វើអី ម៉េចមិនទៅអង្គុយចាំនៅតុបាយ?»រាងតូចដើរចូលមកវិញជាមួយថង់អាហារពីរបីថង់ ឃើញរាងក្រាស់នៅឈរកន្លែងដដែលក៏សួរ
«គឺ..ទៅហើយបាទ»នាយក៏ទៅអង្គុយក្នុងតុបាយមុន ចំណែកRikiក៏ទៅរៀបចំអាហារដាក់លើតុ
«ណេះឆាប់ញុាំទៅ»រាងតូចដួសបាយដាក់លើចានរាងក្រាស់ហើយក៏ប្រាប់ឲ្យគេញុាំ ឯខ្លួនឯងក៏អង្គុយញុាំដូចគ្នា រាងតូចគិតតែញុាំដោយមិនបានខ្វល់ពីក្រសែភ្នែកមួយគូគិតតែសម្លឹងមុខខ្លួននោះទេ
«លោកមិនញុាំបាយទេហេស? សម្លឹងមុខខ្ញុំធ្វើអី?»ដោយមិនឃើញនាយកាន់ស្លាបព្រាញុាំបាយរាងតូចក៏ទម្លាក់ស្លាបព្រាចុះងាកមកសួរនាយ
«គឺថា...ដៃខ្ញុំឈឺញុាំមិនកើតទេ»
«ហុឹម...ចាំខ្ញុំបញ្ចុក»ថាហើយក៏ក្រោកពីកៅអី ដើរទៅអង្គុយក្បែរនាយហើយចាប់ស្លាបព្រាមកដួសបាយបញ្ចុកនាយ
«តើអ្នកប្រុសកើតអ្វីដែរទេ?»ឃើញរាងតូចចម្លែកពេកកីដាច់ចិត្តសួរ
«មិនកើតអីទេ ឆាប់ញុាំទៅ»
«បាទ»
*ហ៊ើយ មិនដឹងថាធ្វើបាបគេឬធ្វើបាបខ្លួនឯងទេនេះ*បញ្ចុកនាយបណ្ដើររអ៊ូបណ្ដើរ មិនគួរណានាំទុក្ខដាក់ខ្លួនទេ ចង់ធ្វើបាបគេតែមកពិបាកដោយទាំងខ្លួនឯងទៀត
YOU ARE READING
អង្គរក្សបេះដូង❤️
Action"ខ្ញុំមិនចូលចិត្តមុខលោកឯងទេ ចេញពីមុខខ្ញុំទៅ" "ខ្ញុំនឹងទៅពេលដល់ម៉ោងសម្រាកអ្នកប្រុសកុំបារម្ភអី" "ហឺុយយ ម៉េចក៏លោកពិបាកនិយាយគ្នាបែបនេះ?" "ចឹងអ្នកប្រុសកុំនិយាយទៅចប់ហើយ"