អង្គរក្សបេះដូង❤️

304 41 6
                                    

__ម៉ោង8យប់

Rikiចេញពីបន្ទប់ដោយក្នុងដៃមានកាន់ laptop និងសៀវភៅក្រាស់មួយក្បាលមកជាមួយដើរសំដៅទៅបន្ទប់របស់Jongseong
តុក~~តុកដៃស្រឡូនលើកគោះទ្វារបន្ទប់របស់រាងក្រាស់ ឈរចាំបន្តិចទ្វារក៏បើកឡើងបង្ហាញឲ្យឃើញរាងក្រាស់ក្នុងសភាពមានត្រឹមកន្សែងរុំត្រឹមចង្កេះនិងមានកូនកន្សែងមួយលើកមកជូតសក់(សាកស្រមៃមើល🤭)

«អេ!!លោកម៉េចមិនស្លៀកពាក់?»ដោយឃើញអ្នកខាងនោះមានត្រឹមកន្សែងរុំចង្កេះរាងតូចក៏សួរ តែគេហាក់គ្មានអារម្មណ៍ថាអៀនអីបន្តិចនោះទេ

«ខ្ញុំទើបតែចេញពីបន្ទប់ទឹក ឮសំឡេងគោះទ្វារក៏ប្រញាប់មកបើកឲ្យ ចុះអ្នកប្រុសមានការអ្វីមែនទេ?»

«មកធ្វើ assignment » រាងតូចក៏ដើរចូលក្នុងបន្ទប់ នាយក៏ទាញទ្វារបិទ។ Rikiក្រឆបទៅលើពូករបស់នាយហើយទាញ laptop មកធ្វើ assignment ឯJongseongកំពុងឈរភ្លុំសក់

«លោកម៉េចមិនរកសម្លៀកបំពាក់មកស្លៀក?»មាត់សួរតែភ្នែកមិនបានដកចេញពី laptop ឡើយ

«ខ្ញុំកំពុងភ្លុំសក់»ឮបែបនេះRikiក៏ក្រោកចេញពីពូកសំដៅទៅនាយ

«អង្គុយចុះទៅខ្ញុំភ្លុំឲ្យ»រាងតូចឈោងដៃយកម៉ាសុីនភ្លុំសក់ពីនាយហើយចាប់ស្មានាយឲ្យអង្គុយចុះ។ នាយតូចចាប់ផ្តើមភ្លុំសក់ឲ្យនាយរហូតដល់ស្ងួតហើយបិទម៉ាសុីនទុក

«រួចរាល់ហើយ ទៅផ្លាស់សម្លៀកបំពាក់ទៅ»ស្របនឹងសំដីរាងតូចក៏ដើរទៅក្រាបលើពូកវិញ ឯនាយក្រាស់ក៏ទៅស្លៀកពាក់

«លោកហា៎!! ជួយធ្វើ assignment ឲ្យបន្តិចមក»Rikiនិយាយទាំងព្រិចភ្នែកញាប់ៗ

«អ្នកប្រុសមិនធ្វើខ្លួនឯងទៅ»

«គឺមិនចេះ បើចេះខ្ញុំចេះធ្វើនៅបន្ទប់ខ្លួនឯងហើយមិនមកបន្ទប់លោកទេ»មិញនេះអង្វរគេសោះឥឡូវមកញ៉េញដាក់គេទៀតហើយ

«និយាយបែបនេះមិនធ្វើឲ្យទេ»នាយដើរទៅតុរៀនធ្វើមិនដឹង

«លោកធ្វើឲ្យខ្ញុំបន្តិចមក ណា. ណាៗ»Rikiដើរទៅឈ្ងោកមុខជិតមុខរាងក្រាស់អង្វរគេឲ្យធ្វើ assignment ឲ្យ

«ក៏បានៗ»ដោយមិនដឹងប្រកែកបែបណានាយក៏យល់ព្រម

«យ៉ា!!!លោកពិតជាគួរឲ្យស្រលាញ់ណាស់»រាងតូចចាប់ថ្ពាល់នាយទាំងសងខាងទាញទៅមក ហើយនៅឈោងដៃទៅលេងសក់នាយទៀត រាងក្រាស់ប្រញាប់ចាប់ដៃគេចេញ បានគេមិនមាត់បានដៃណាស់ក្មេងនេះ

អង្គរក្សបេះដូង❤️Where stories live. Discover now