Rikiសម្លឹងមើលបុរសចំពោះមុខទាំងភ្ញាក់ផ្អើល ហេតុអ្វីគេនៅទីនេះ?ឬថ្នាំគ្មានប្រសិទ្ធភាព? រាងតូចកំពុងគិតសុខៗក៏មានសំឡេងមួយបន្លឺក្បែរត្រចៀក
«អ្នកប្រុស អញ្ជើញឡើងទៅខាងលើវិញបាទ»សំឡេងរបស់អ្នកម្ចាងទៀតធ្វើឲ្យRikiភ្ញាក់ពីការគិត
«ទេ ថ្ងៃនេះខ្ញុំមានណាត់លោកជៀសចេញ»រាងតូចទាញនាយចេញហើយដើរទៅទ្វារ រៀបនឹងលើកដៃបើកហើយតែដៃមាំរបស់លោកអង្គរក្សសង្ហារសង្កត់ជាប់
«ធ្វើស្អីនឹង លែងដៃលោកទៅ»រាងតូចខំទាញដៃនាយចេញតែទាញមិនបានឡើយព្រោះកម្លាំងគេខ្លាំងណាស់
«អ្នកប្រុស ឡើងទៅខាងលើវិញ»នាយនិយាយដោយទឹកមុខប្រាកដប្រជា
«មិនទៅទេ ចេញភ្លាមទៅ»Rikiមិនស្ដាប់ថែមទាំងទាញនាយចេញមិនឈប់ តែសួរថាចេញអត់? អត់ទេ!!!
«អឹប!!!» Jongseong មិននិយាយអីក៏ចាប់បីរាងតូចឡើងតែម្ដង
«លែងខ្ញុំ លោកឆ្កួតឬយ៉ាងម៉េច?»រាងតូចប្រឹងរើ ទធាក់ជើងខ្លាំងៗ
«ស្ងៀម!! ប្រយ័ត្នខ្ញុំទម្លាក់ឲ្យបាក់ចង្កេះ»នាយក្រាស់គម្រាមដោយសំឡេងមាំ
«ទម្លាក់ទៅ»ឌឺខ្លាំងណាស់!! ឮបែបនេះរាងក្រាស់ញោចដៃបន្តិចដូចជាចង់ទម្លាក់មែនទែនធ្វើឲ្យRikiប្រញាប់អោបក.នាយជាប់
«នែ៎!!លោកឆ្កួតទេហេសបើធ្លាក់ខ្ញុំមែនទៅគិតយ៉ាងម៉េច?»រាងតូចស្ដីឲ្យគេញ៉ែតៗទាំងដៃនៅអោបកគេជាប់
«បាក់ចង្កេះហ្នឹងហើយ»នាយឌឺវិញទាំងមុខស្មើ
«លោក!!!!»Rikiស្រែកទាំងខាំមាត់សម្លក់គេថ្មែរ
«ស្ងាត់មាត់ ហើយគេងទៅ»នាយដាក់រាងតូចលើពូកថ្នមៗ តែកុំមើលអ្នកម្ខាងទៀតសម្លក់គេដូចចង់សុីសាច់ចឹង
«ចេញពីបន្ទប់ខ្ញុំទៅ ខ្ញុំចេះបិទខ្លួនឯងហើយ»នៅពេលដែល Jongseong បម្រុងនឹងបិទភ្លើងរាងតូចក៏ដេញគេចេញពីបន្ទប់តែម្ដង
«ច្បាស់ហើយ? ប្រយ័ត្នបិទហើយខ្មោចលងណា»
«លោក!!!! »Riki ស្រែកម្ដងទៀតហើយងាកមើលឆ្វេងស្ដាំព្រោះតែខ្លាច
YOU ARE READING
អង្គរក្សបេះដូង❤️
Action"ខ្ញុំមិនចូលចិត្តមុខលោកឯងទេ ចេញពីមុខខ្ញុំទៅ" "ខ្ញុំនឹងទៅពេលដល់ម៉ោងសម្រាកអ្នកប្រុសកុំបារម្ភអី" "ហឺុយយ ម៉េចក៏លោកពិបាកនិយាយគ្នាបែបនេះ?" "ចឹងអ្នកប្រុសកុំនិយាយទៅចប់ហើយ"