អង្គរក្សបេះដូង❤️

322 36 6
                                    

ឡានសេរីទំនើបបានលូនចូលក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយឆ្ពោះទៅកាន់កន្លែងចតឡាននៃភូមិគ្រឹះនេះ ឡានបានឈប់នៅមួយកន្លែងអ្នកនៅក្នុងឡានក៏ចុះមកហើយដើរចូលទៅក្នុងភូមិគ្រឹះដែលមានសភាពស្ងាត់ជ្រងំព្រោះតែគ្មានមនុស្សនីនោះទេ។ កាយតូចRikiទម្លាក់ខ្លួនលើសាឡុងទាំងខ្ចិលច្រអូស ពិតក្បាលទៅលើក្បាលសាឡាងរួចទាញទូរស័ព្ទមកលេង

«លោកឆាប់ទៅចម្អិនអាហារទៅខ្ញុំឃ្លានណាស់»នាយតូចងើបក្បាលពីសាឡុងប្រាប់ទៅអ្នកដែលទើបតែដាក់ខ្លួនអង្គុយលើសាឡុងក្បែរគេ

«Aww ម៉េចបានត្រូវខ្ញុំជាអ្នកធ្វើ?»Jongseongជ្រួញចិញ្ចើមឆ្ងល់ព្រោះតែរាងតូចដេញគេឲ្យទៅធ្វើម្ហូបបែបនេះ

«មិនឃើញក្នុងផ្ទះគ្មានមនុស្សទេហេស? បើមិនមែនជាលោកប្រុងឲ្យខ្ញុំធ្វើមែនទេ?»រាងតូចងើបអង្គុយត្រង់ខ្លួននិយាប៉ាច់ៗថាឲ្យនាយ

«ហើយអ្នកណាឲ្យយកម៉ែដោះទៅផ្ទះកណ្ដាលក្រុងនោះ?»រាងក្រាស់រអ៊ូតិចៗ

«រអ៊ូស្អីឆាប់ទៅធ្វើទៅ»សម្ដីឡើងញ៉េញដាក់គេតែម្ដងហើយ

«បាទ»នាយក៏ក្រោកទៅផ្ទះបាយតាមបញ្ជារាងតូច

«ហឹស!!!ចាំមើលចុះខ្ញុំប្រើលោកមិនឲ្យសម្រាកនោះទេ»រាងតូចនិយាយម្នាក់ឯងតិចៗទាំងញញឹមចុងមាត់

Rikiអង្គុយចាំគេធ្វើម្ហូបប្រហែក10នាទក៏ដើរទៅតាមព្រោះតែឃ្លានខ្លាំងហើយ

«រួចឬនៅលោកខ្ញុំឃ្លានណាស់??»និយាយទាំងអង្អែលពោះ

«ជិតរួចហើយចាំបន្តិចទៅអ្នកប្រុស»នាយងាកមកតបនឹងបន្តិចទើបងាកទៅឆាតហរឡប់ម្ហូបក្នុងខ្ទះវិញ

«ឲ្យឆាប់ឡើងទៅ»Rikiក៏ដើរទៅអង្គុយនៅតុអាហារចាំនាយ។ ប្រហែលមួយសន្ទុះក្រោយរាងក្រាស់ក៏លើកអាហារពីរចានមកមួយដាក់ខាងមុខរាងតូចហើយមួយទៀតដាក់ខាងមុខខ្លួនឯងហើយក៏អង្គុយញាំជាមួយគ្នាទៅ។

បន្ទាប់ពីញាំរួចដូចដែលគិតទុកRikiបានប្រើឲ្យនាយលាងចាន ជូតសម្អាតផ្ទះបាយ បន្ទប់ទទួលភ្ញៀវនិងបន្ទប់នៅជាន់ខាងលើថែមទៀត មិនតែប៉ុណ្ណោះនៅឲ្យនាយប្រមូលសម្លៀកបំពាក់គេយកមកបិកថែមទៀតតែសំណាងហើយដែលមិនឲ្យបោកដៃមិនអញ្ចឹងទេស្លាប់មិនខាន ក្រោយពីបោកហើយក៏ឲ្យនាយយកទៅហាល Jongseong ធ្វើការងារទាំងនោះតាំងពីថ្ងៃតហរង់រហូតដល់ម៉ោង5ល្ងាចទើបរួច។ មិនឲ្យនាយអង្គុយបានស្រួល ក៏ប្រើឲ្យទៅកាត់ដើមឈើក្នុងសួនដែលដុះវែងឲ្យស្មើគ្នាវិញ

អង្គរក្សបេះដូង❤️Where stories live. Discover now