ម៉ោង9យប់ នៅក្នុងប្រលានយន្តហោះ Rikiនិង Jongseong បានមកជូនដំណើរលោកម្ចាស់និងលោកស្រីដែលត្រូវឡើងយន្តហោះទៅជប៉ុននៅយប់នេះ
«ពេលម៉ាក់មិននៅហាមធ្វើខ្លួនផ្ដេសផ្ដាសយល់ទេ? ហើយកុំក្បាលខូចទៀត»មុនឡើងយន្តហោះលោកស្រីឆ្លៀតផ្ដែផ្ដាំកូនប្រុសជាមុន
«បាទម៉ាក់ កុំបារម្ភអី»
«ហាមលួចដើរលេងយប់ ហាមចូលក្លឹបត្រូវខំរៀន»
«ម៉ាក់មិនហាមក៏ដើរមិនបានស្រាប់ហើយ»
«ម៉ាក់មិនទុកចិត្ត កូនឯងក្បាលខូចយ៉ាងនេះម៉ាក់ត្រូវតែប្រាប់»
« Jongseong កុំភ្លេចអ្វីដែលយើងប្រាប់ណា»
«បាទលោកម្ចាស់កុំបារម្ភអីខ្ញុំនឹងធ្វើតាមលោកម្ចាស់ប្រាប់គ្រប់យ៉ាងបាទ»
«ល្អ!! បើគេរឹងរូសមិនស្ដាប់ឯងចាត់ការចុះយើងអនុញ្ញាត»
«អួយ!! នេះគេជាកូនឬខ្ញុំជាកូនរបស់ប៉ាម៉ាក់ទៅ?»Rikiធ្វើមុខមិនសុខចិត្តពេលឮលោកប៉ាបើកដៃឲ្យគេចាត់ការខ្លួនតាមចិត្ងបែបនេះ
«ក៏កូនជាកូនរបស់ប៉ាម៉ាក់តែកូនឯងក្បាលខូច គួរតែឲ្យគេចាត់ការហើយ»លោកស្រី
Rikiបែរមុខចេញពីប៉ាម៉ាក់ទាំងង៉ក់ងរ ហើយឆ្លៀតដៀងភ្នែកសម្លក់រាងក្រាស់ទៀត នាយក្រាស់ញញឹមចុងមាត់ញាក់ចិញ្ចើមឌឺគេវិញ។បន្តិចក្រោយមកការប្រកាសជើងហោះហើរទៅជប៉ុនក៏បន្លឺឡើងលោកម្ចាស់និងលោកស្រីក៏ត្រូវឡើងត្រៀមខ្លួនលើយន្តហោះ
«ប៉ាម៉ាក់ទៅហើយ ថែខ្លួនផងណាកូន»លោកស្រីងាកមកញញឹមផ្ដែផ្ដាំកូនជាលើកចុងក្រោយ
«សុវត្តិភាពតាមផ្លូវណាលោកប៉ាអ្នកម៉ាក់»រាងតូចចូលទៅអោបលាលោកប៉ាអ្នកម៉ាក់មុននឹងគាត់ឡើងលើយន្ដហោះ
«អឹម ម៉ាក់ប៉ាទៅហើយណា»លោកទាំងពីរក៏ងាកខ្លួនដើរសំដៅទៅយន្ដហោះ ក្រោមក្រសែភ្នែករបស់Rikiនិង Jongseong រហូតដល់គាត់ឡើងលើយន្តហោះបាត់ទើបងាកខ្លួនដើរមកឡានវិញទាំងពីរនាក់
«លោក កុំទាន់ទៅផ្ទះអីទៅដើរលេងបន្តិចសិនទៅ»Rikiប្រាប់ទៅនាយស្របនឹងលើកដៃបើកទ្វារឡាន
YOU ARE READING
អង្គរក្សបេះដូង❤️
Action"ខ្ញុំមិនចូលចិត្តមុខលោកឯងទេ ចេញពីមុខខ្ញុំទៅ" "ខ្ញុំនឹងទៅពេលដល់ម៉ោងសម្រាកអ្នកប្រុសកុំបារម្ភអី" "ហឺុយយ ម៉េចក៏លោកពិបាកនិយាយគ្នាបែបនេះ?" "ចឹងអ្នកប្រុសកុំនិយាយទៅចប់ហើយ"