អង្គរក្សបេះដូង❤️

376 36 5
                                    

ចំណាយពេលមើលរឿងយូរគួរសមរាងតូចក៏បានគេងលក់ដោយផ្អែកខ្នងលើទ្រូងនាយហើយក្បាលកើយលើស្មាមាំថែមទៀត(សាកស្រមៃមើល🤏)ដោយឃើញរាងតូចគេងលក់ហើយនាយក៏បិទទូរទស្សន៍ហើយលើកបីកាយតូចទៅខាងលើដើម្បីឲ្យគេគេងឲ្យបានស្រួល។ មកដល់ក្នុងបន្ទប់នាយដាក់រាងតូចឲ្យគេងថ្នមៗព្រមទាំងទាញផួយមកដណ្ដប់ត្រឹមទ្រូង នាយឈរសម្លឹងមុខតូចច្រមិចមួយសន្ទុះទើបពោលឡើង

«ពេលគេងបែបនេះគួរឲ្យស្រលាញ់បន្តិច មិនដូចពេលដឹងខ្លួនឆ្នាស់សម្បើមណាស់»និយាយបណ្ដើរលើកដៃទៅវែកសក់ដែលធ្លាក់បាំងថ្ងាស់របស់រាងតូចបណ្ដើរ ស្នាមញញឹមក៏លេចឡើងលើផ្ទៃមុខសង្ហារដែលមិនធ្លាប់បង្ហាញឲ្យរាងតូចឃើញទាល់តែសោះ

បន្ទាប់ពីឈរសម្លឹងមុខគេអស់ចិត្តហើយក៏ដើរទៅបន្ទប់របស់ខ្លួនវិញដើម្បីយកផួយនិងខ្នើយមកគេងលើសាឡុងកំដររាងតូចព្រោះថាគេមើលរឿងខ្មោចបែបនេះប្រាកដជាគេងមមើរខ្លាចហើយ

_skip

ពេលព្រឹកព្រលឹម ពន្លឺបានជះចូលបន្ទប់ធំទូលាយមួយដែលបង្ហាញឲ្យឃើញកាយតូចកំពុងតែគេងលង់លក់យ៉ាងស្កប់ស្កល់មិនខ្វល់ពីការរំខានរបស់ពន្លឺឡើយ មួយសន្ទុះក្រោយមកត្របកភ្នែកស្ដើងសន្សឹមបើកឡើងយឺតៗ ដៃតូចៗលើកមកញីភ្នែកតិចៗឲ្យស្វាងពីការងងុយ កែវភ្នែកស្អាតរេសម្លឹងមើលក្នុងបន្ទប់ក៏ប្រទះនឹងនាយក្រាស់ដែលកំពុងតែគេងលើសាឡុងRikiស្រវាចុះពីលើគ្រែដើរមកជិតសាឡុងហើយអោនសម្លឹងមើលមុខសង្ហាររបស់អ្នកម្ខាងទៀត សម្លឹងបានយូរបន្តិចអ្នកដែលគេងនោះក៏បានបើកភ្នែកឡើងសម្លឹងមើលគេវិញធ្វើឲ្យគេភ្ញាក់

«អ៎ុស!!លោកភ្ញាក់ហើយហេស?»រាងតូចនិយាយរដេបរដុប ហាក់មានអារម្មណ៍ថាអៀនៗយ៉ាងម៉េចមិនដឹង

«បាទ! ហើយមិញនេះអ្នកប្រុសចង់ធ្វើអី?»Jongseongសម្លឹងមុខរាងតូចឥតព្រិចរង់ចាំស្ដាប់ចម្លើយ

"អ៎ស!!គឺ..គឺខ្ញុំថាមកដាស់លោកឲ្យទៅធ្វើអាហារពេលព្រឹក ឥឡូវលោកភ្ញាក់ហើយឆាប់ទៅធ្វើទៅខ្ញុំទៅងូតទឹកសិន»រាងតូចនិយាយសឹងមិនដកដង្ហើមប្រាប់នាយ និយាយចប់ក៏រត់វឹងចូលបន្ទប់ទឹកបាត់

អង្គរក្សបេះដូង❤️Where stories live. Discover now