អង្គរក្សបេះដូង❤️

285 40 1
                                    

នៅលើកបង់ក្រោមដើមឈើក្បែរបណ្ណាល័យ មានកម្លោះបីនាក់កំពុងតែអង្គុយនិយាយគ្នា យ៉ាងសប្បាយរីករាយ

«Riki ចេញពីរៀនទៅដលរលេងទេ?យើងអផ្សុកមិនចង់ទៅផ្ទះទេ»Sunooនិយាយទាំងធុញថប់

«ឯងចង់ទៅលេងកន្លែងណា?»Rikiងាកមកសួរមិត្តវិញ

«សួនកម្សាន្តទៅល្អទេ?»

«អឹមល្អៗ លោកក៏ត្រូវទៅដែរណា»រាងតូចងក់ក្បាលយល់ស្របនឹងមិត្តហើយ ងាកមកនិយាយជាមួយនាយក្រាស់ថែមទាំងចង្អុលមុខគម្រាមទៀត

«មិនទៅមិនបានទេហេសអ្នកប្រុស?»Jongseongនិយាយទាំងទឹកមុខពិបាកមើលព្រោះគេមិនចូលចិត្តកន្លែងបែបនេះទេ

«មិនបានត្រូវតែទៅ»ដាច់ខាតត្រូវតែទៅ

«បាទ»ឆ្លើយព្រមតែកុំមើលមុខអី ដូចគេបង្ខំឲ្យចូលភ្នក់ភ្លើងចឹង

«Jongseong លោកជួយបង្រៀនខ្ញុំបន្តិចបានទេ?»មនុស្សស្រីមកពីណាមិនដឹងសុំឲ្យរាងក្រាស់ជួយបង្រៀន ហើយនាងជាមនុស្សដែលរាងតូចមិនចូលចិត្ត មិនមែនមិនចូលចិត្តធម្មតាទេគឺអាចហៅថាស្អប់តែម្ដង នាយតូចសម្លឹងមុខរាងតូចក្នុងន័យហាមប្រាម Jongseong មើលមុខនាងបន្តិចទើបឆ្លើយយល់ព្រម

«បាទបាន»នាយឆ្លើយយល់ព្រមភ្លាមធ្វើឲ្យរាងតូចខឹងនាយតែម្ដង

«Sun តោះទៅវិញ»រាងតូចចាប់ដៃមិត្តដើរចេញធ្វើឲ្យរាងក្រាស់ឆ្ងល់យ៉ាងខ្លាំង

«អេ!!អ្នកប្រុស អ្នកប្រុសឈប់សិន»Jongseongស្រែកហៅព្រមទាំងរត់ទៅតាមធ្វើឲ្យស្រីស្រស់ដែរឈរញញឹមមិញនេះប្ដូរទឹកមុខភ្លាមៗ

«ហឹស!!!»មកដល់ថ្នាក់រៀនវិញRikiដាក់ខ្លួនអង្គុយទាំងមួម៉ៅ

«ឯងកើតអីម៉េចក៏សុខៗក្រោកចេញមកបែបនេះ?»Sunooសួរមិត្តទាំងមិនយល់

«ឯងក៏ដឹងថាយើងមិនចូលនាងម្នាក់នោះទេ តែនាយនោះនៅយល់ព្រមបង្រៀននាងទៀត»

«ក៏ព្រោះតែគេមិនដឹង»

«...»

«អ្នកប្រុស!! ម៉េចក៏មកចោលខ្ញុំបែបនេះ?»នាយក្រាស់រត់មកដល់ក៏សួររាងតូច ព្រោះតែគេមិនដឹងថារាងតូចមិនចូលចិត្តនាងឡើយ

អង្គរក្សបេះដូង❤️Where stories live. Discover now