ថ្ងៃបន្ទាប់ Jongseong ក្រោមពីព្រលឹមស្រាងៗម៉ោងប្រហែល5ដើម្បីធ្វើការងារផ្ទះឲ្យរួចរាល់មុនម៉ោងទៅសាលារៀន។ លុះដល់ការងាររួចរាល់នាយក៏ឡើងទៅខាងលើវិញដើម្បីងូតទឹករៀបចំខ្លួននឹងបានទៅដាស់Rikiផង
«អ្នកប្រុសឆាប់ក្រោកឡើង»រាងក្រាស់ដើរមកជិតគ្រែរាងតូចដាស់ឲ្យគេក្រោកតែគេមិមសូម្បីតែកម្រើក
«អ្នកប្រុស ដល់ម៉ោងទៅរៀនហើយ»នាយឈរដាស់គេតែគេមិនខ្វល់ក៏ដើរទៅទាញវាំងននចេញធ្វើឲ្យពន្លឺចាំងចូលមកប៉ះត្របកភ្នែកដែលបិទនោះឲ្យសន្សឹមបើកឡើង
«អ្នកណាបើកវាំងនន?»រាងតូចក្រោកអង្គុយឆ្ងក់ស្រែកសួរដោយសំឡេងមួរម៉ៅទាំងភ្នែកមិនទាន់បើកនៅឡើយ ធ្វើឲ្យអ្នកដែលឈរមើលនោះអស់សំណើចបន្តិច
«គឺខ្ញុំបាទ»សំឡេងនាយក្រាស់ធ្វើឲ្យអ្នកនៅលើគ្រែបើកភ្នែកឡើងស្វាងងងុយគេងចែសតែម្ដង
«ចូលមកបានយ៉ាងម៉េច?»គេចាំច្បាស់ណាស់ថាគេបានចាក់គន្លឹះហើយតើចូលបានដោយរបៀបណា?
«ក៏បើកទ្វារហើយដើរចូលមក»នាយញញឹមដាក់រាងតូចបន្តិច ឯអ្នកខាងនេះវិញសម្លក់គេសឹងជ្រុះគ្រាប់ភ្នែក
«ចេញទៅវិញទៅខ្ញុំត្រូវងូតទឹក»រាងតូចស្រវាទាញផួយចេញហើយដេញនាយឲ្យចេញទៅវិញ
«អ្នកប្រុសទៅងូតទៅខ្ញុំត្រូវរៀបចំកម្រាលពូកនិងសម្លៀកបំពាក់របស់អ្នកប្រុស»
«ក៏បាន»ដោយខ្ចិលប្រកែករាងតូចក៏ដើរចូលបន្ទប់ទឹក
បន្ទាប់ពីរាងតូចដើរចូលបន្ទប់ទឹកបាត់ Jongseong ក៏ចាប់ផ្តើមរៀបចំកម្រាលពូកឲ្យបានរៀបរយ ទើបដើរទៅបើកទូរសម្លៀកបំពាក់ទាញយកឯកសណ្ឋានរបស់Rikiមករៀបចំដាក់លើពូកសម្រាប់ពេលគេចេញមកវិញ
«លោក!! លោកនៅដែរទេ?»សំឡេងចេញពីបន្ទប់ទឹកសួរមកកាន់រាងក្រាស់
«បាទនៅ អ្នកប្រុសត្រូវការអ្វីមែនទេ?»
«ជួយយកកន្សែងឲ្យខ្ញុំបន្តិច ខ្ញុំភ្លេចយកមក»Riki បង្ហើបទ្វារបន្តិចរង់ចាំនាយយកកន្សែងមកឲ្យ
«នេះអ្នកប្រុស»
«អរគុណហើយ»ទទួលបានកន្សែងហើយរាងតូចក៏បិទទ្វារវិញយ៉ាងលឿន។ ប្រហែល5នាទីក្រោយទើបគេដើរចេញពីបន្ទប់ទឹកមកដោយចងពង់់កន្សែងត្រឹមទ្រូង ដើរចេញមកបង្ហាញជើងដ៏ស្រឡូនសាច់ពណ៌ទឹកដោះគោគួរឲ្យគយគន់ធ្វើឲ្យ Jongseong សម្លឹងមើលឡើងភ្លឹកព្រោះតែសម្រស់ដ៏ផូរផង់របស់រាងតូច
YOU ARE READING
អង្គរក្សបេះដូង❤️
Action"ខ្ញុំមិនចូលចិត្តមុខលោកឯងទេ ចេញពីមុខខ្ញុំទៅ" "ខ្ញុំនឹងទៅពេលដល់ម៉ោងសម្រាកអ្នកប្រុសកុំបារម្ភអី" "ហឺុយយ ម៉េចក៏លោកពិបាកនិយាយគ្នាបែបនេះ?" "ចឹងអ្នកប្រុសកុំនិយាយទៅចប់ហើយ"