ថ្ងៃថ្មី Jongseong ចុះពីខាងលើមកឃើញម៉ែដោះនិងអ្នកបម្រើនាំគ្នាជញ្ជូនឥវ៉ាន់ទៅណាមិនដឹង នាយក៏ហើបមាត់សួរ
«នេះគ្រប់គ្នាជញ្ជូនឥវ៉ាន់ទៅណា?»នាយជ្រួញជញ្ចើមចូលគ្នា ម៉េចក៏សុខៗនាំគ្នាជញ្ជូនឥវ៉ាន់ចេញអស់ចឹង?
«អរ គឺអ្នកប្រុសឲ្យពួកយើងទៅមើលថែផ្ទះកណ្ដាលក្រុង»ម៉ែដោះតបវិញ
«Awwចុះទីនេះនោះ?»
«អ៊ុំក៏មិនដឹងដែរ អ្នកប្រុសជាអ្នកសម្រេច»
«អរ បាទ»
«អញ្ចឹងអ៊ុំទៅហើយណា»ម៉ែដោះក៏ដើរចេញទៅក្រៅឥវ៉ាន់រៀបចំរួចហើយ ក៏ដល់ពេលត្រូវទៅដែរ
Jongseong ក៏ដើរទៅតុបាយចាំអ្នកប្រុសចុះមកនឹងបានញាំបាយមុនទៅសាលា។ ប្រហែល10នាទីក្រោយRikiក៏ចុះមកជាមួយដំណើរល្វត់ល្វន់គួរឲ្យចង់គយគន់ដំណើរមួយៗចុះពីជណ្ដើរម្ដងមួយកាំៗធហវើឲ្យរាងក្រាស់តាមមើលសឹងតែមិនដកដង្ហើម(🥲)
«លោក!!!»ឃើញរាងក្រាស់គិតតែសម្លឹងរាងតូចក៏ហៅ
«អ៎ស!!បាទអ្នកប្រុស?»រាងក្រាស់ភ្ញាក់ពីភ្លឹកធ្វើខ្លួនមិមត្រូវ
«មុខខ្ញុំមានប្រលាក់អីហេស?»ក៏ព្រោះតែគេមើលពេកទើបសួរ
«គ្មា-គ្មានទេអ្នកប្រុស អ្នកប្រុសចូលអង្គុយមកញាំបាយនឹងបានទៅសាលា»នាយប្រញាប់ប្ដូររឿង
«អឹម!!»រាងតូចចូលអង្គុយទល់មុខនាយ រាងក្រាស់ក៏ដួសបាយឲ្យនាយតូច
«អ្នកប្រុស ម៉េចក៏សុខៗឲ្យម៉ែដោះនិងអ្នកបម្រើទៅមើលថែផ្ទះថ្មី?»
«ក៏ព្រោះទីនោះគ្មានអ្នកមើលថែ»
«ចុះទីនេះ?»
«ទីនេះគឺឲ្យលោកជាធ្វើនោះអី»
«ហា៎ស!! ខ្ញុំហេស?»
«មែនហើយ យ៉ាងម៉េចធ្វើមិនបានហេស? បើធ្វើមិនបានទៅផ្ទះលោកវិញទៅ»
«អ្នកណាថាខ្ញុំធ្វើមិនបាននោះ ត្រឹមការងារប៉ុណ្ណឹង?»
*ហឹស!!! ចាំមើលលោកទ្រាំបានប៉ុន្មាន? ខ្ញុំនឹងធ្វើឲ្យលោកចាកចេញទៅឲ្យបាន*រាងតូចគិតក្នុងចិត្តទាំងញញឹមចុងមាត់ ដេញមិនទៅមានតែធ្វើឲ្យចេញខ្លួនឯង។
YOU ARE READING
អង្គរក្សបេះដូង❤️
Action"ខ្ញុំមិនចូលចិត្តមុខលោកឯងទេ ចេញពីមុខខ្ញុំទៅ" "ខ្ញុំនឹងទៅពេលដល់ម៉ោងសម្រាកអ្នកប្រុសកុំបារម្ភអី" "ហឺុយយ ម៉េចក៏លោកពិបាកនិយាយគ្នាបែបនេះ?" "ចឹងអ្នកប្រុសកុំនិយាយទៅចប់ហើយ"