ពេលរាត្រីម៉ោងប្រហែលពីររំលងអាធ្រាត្រទៅហើយ មនុស្សម្នាក៏នាំគ្នាចូលសម្រាកអស់ហើយ ទោះបីអ្នកធ្វើការយប់ក៏ដល់ពេលសម្រាកហើយដែ។ ចម្លែកតែក្មេងប្រុសម្នាក់ដែលថ្មើរនេះទើបតែចូលផ្ទះ គេដើរលបៗចូលផ្ទះប្រៀបដូចជាចោរចូលប្លន់យ៉ាងអញ្ចឹង។ គេចូលមកខាងក្នុងមានសភាពងងឹតឈឹងព្រោះថ្មើរនេះគ្រប់គ្នាចូលគេងអស់ទៅហើយ គេទាញទូរស័ព្ទពីហោប៉ាវមកបញ្ចាំងពិលមើលផ្លូវដើម្បីឡើងទៅខាងលើ តែក៏ត្រូវភ្ញាក់ពេលឃើញស្រ្តីចំណាស់ម្នាក់កំពុងអង្គុយអោបដៃគងអន្ទាក់ខ្លាលើសាឡុងសម្លឹងមកគេ
<ម៉ា-ម៉ាក់!!!!>ស្របនឹងសំដីរបស់គេភ្លើងក៏ចាប់បំភ្លឺពេញភូមិគ្រឹះហើយក៏បង្ហាញឲ្យឃើញបុរសចំណាស់ម្នាក់កំពុងតែដើរមកអង្គុយលើសាឡុង
<ហេ-ហេតុអីប៉ាម៉ាក់មិនទាន់សម្រាន្តទៀត?>គេសួរទាំងទាក់ៗពេលឪពុកម្ដាយគិតតែពីសម្លឹងមើលខ្លួនមិនដាក់ភ្នែក
<បើម៉ាក់គេង ប្រហែលមិនបានដឹងថាកូនម៉ាក់នៀកចូលផ្ទះថ្មើរណានោះទេ>លោកស្រីនិយាយដោយសំឡេងមាំ
<ហេតុអីថ្មើរនេះទើបតែមកវិញ? កូនរវល់ធ្វើអី?>លោកម្ចាស់ដែលជាឪពុកក៏សួរ
<គឺ...គឺកូន...>គេស្ទាក់ស្ទើរឆ្លើយមិនចេញ មិនដឹងប្រាប់ពួកគាត់ថាម៉េចបើប្រាប់ថាជាប់ចូលក្លឹបនោះច្បាស់ជាចប់មិនខាន
<កូនយ៉ាងម៉េច?>លោកស្រីសួរបញ្ជាក់
<គឺកូនជាប់ធ្វើកិច្ចការជាមួយមិត្តនឹងណាម៉ាក់>គេនិយាយកុហកហើយក៏សើចញឹមៗទាំងមិមសូវសម
<មិត្តម្នាក់ណា?ម៉ាក់បានcallទៅសួរSunooគេប្រាប់ថាកូនមិនបាននៅជាមួយគេទេ>
<គឺ កូនមិនបានធ្វើជាមួយSunooទេម៉ាក់>
<បើអញ្ចឹងជាអ្នកណា? កូនមានតែSunooជាមិត្តតែម្នាក់ទេពិតទេ?>
<អឺ..គឺ...អឺនេះយប់ជ្រៅណាស់ហើយកូនសុំទៅគេងសិនហើយ រាត្រីសួស្តីលោកប៉ាអ្នកម៉ាក់>និយាយហើយគេក៏ទៅខាងលើយ៉ាងលឿងរកតែលោកស្រីឃាត់មិន
<Rikiឈប់ មកនិយាយជាមួយម៉ាក់ឲ្យដឹងរឿងសិន>លោកស្រីព្យាយាមស្រែកឃាត់តែគេបានរត់ទៅដល់បន្ទប់បាត់ទៅហើយ
YOU ARE READING
អង្គរក្សបេះដូង❤️
Acción"ខ្ញុំមិនចូលចិត្តមុខលោកឯងទេ ចេញពីមុខខ្ញុំទៅ" "ខ្ញុំនឹងទៅពេលដល់ម៉ោងសម្រាកអ្នកប្រុសកុំបារម្ភអី" "ហឺុយយ ម៉េចក៏លោកពិបាកនិយាយគ្នាបែបនេះ?" "ចឹងអ្នកប្រុសកុំនិយាយទៅចប់ហើយ"