EP1 ព្រោះជីវភាព💰

2.1K 105 8
                                    

At SK Company 🏢
ក្រុមហ៊ុនSKគឺជារបស់លោកSongKram Norawitដែលលោកគឺជាអ្នកជំនួញដ៍ល្បីម្នាក់នៅទីក្រុងបាងកកដែលមានអ្នកជំនួញដ៏ល្បីមកពីបណ្តាប្រទេសផ្សេងៗទៀតនិងមកវិនិយោគភាគហ៊ុនជាមួយលោកផងដែរ.
Songkram« ប៉ា និងចាត់ចែងឯកសារផ្ទេរតំណែងទៅឲឯង » លោកនិយាយរួចទៅអង្គុយជិតកូនប្រុស. Gemini Norawitគឺជាកូនប្រុសតែមួយរបស់លោកដែលទើបនិងបញ្ចប់ការសិក្សាមកពីបរទេសហើយនិងត្រូវមកបន្តដំណែងអ្នកគ្រប់គ្រងក្រុមហ៊ុនបន្ទាប់ពីប៉ារបស់គេឆាប់ៗនេះ.
Gemini « ប៉ា!តែនេះខ្ញុំគិតថាលឿនពេកហើយទេដឹង?»
Songkram« បើឯងថាលឿនពេក ឯងអាចមកក្រុមហ៊ុនរាល់ថ្ងៃបាន ដើម្បីឲឯងសុំាជាមួយបុគ្គលិកនៅទីនេះ »
Gemini « បាទលោកប៉ា » Gemini មានរូបរាងសម្បត្តិខ្ពស់សង្ហារ ទាំងមុខមាត់ គេល្អគ្រប់យ៉ាង ដែលនារីគ្រប់រូបប្រាថ្នាចង់បានគេមកធ្វើជាគូរជីវិត.
Mark Car Karas 🚗
   Fourth Nattawatជាប្អូនជីដូនមួយរបស់ម្ចាស់ការ៉ាស់ឡាននេះ. ហ្វូតគេមករស់នៅជាមួយបងរបស់គេតាំងអាយុ10ឆ្នាំ ព្រោះឪពុកម្តាយគេបានទៅរស់នៅស្រុកគេផ្សេង. សព្វថ្ងៃគេជានិស្សិតឆ្នាំទី3នៃ សាកលវិទ្យាល័យមួយនៅក្នុងក្រុងបាងកកនេះ.
Fourth « បងប្រុស !បងសម្រាកសិនទៅ ឡាននេះទុកឲខ្ញុំជាអ្នកធ្វើក៏បាន»
Markងក់ក្បាលរួចដើរទៅសម្រាក តែពេលនោះក៏មានបុរស3នាក់ មកនិយាយជាមួយគេ
Boy1« ដល់ថ្ងៃបង់លុយហើយ»
Mark« បងពេលនេះខ្ញុំអត់មានលុយគ្រប់ទេ ខ្ញុំសុំពេល2,3ថ្ងៃទៀតបានទេ ព្រោះមួយរយះនេះមានសូវមានភ្ញៀវមកធ្វើឡានទេ » ម៉ាកនិយាយព្រមទាំងលើកដៃសំពះពួកគេ
Boy2« តែនេះយើងទុកពេលឲឯងមួយអាទិត្យហើយណា មិចក៏ឯងមកនិយាយថាគ្មានលុយ»
Mark« ខ្ញុំពិតជាអត់មានមែនណាបង ខ្ញុំអង្វរបងចុះ ទុកពេលឲខ្ញុំ3 ថ្ងៃទៀតមកណាបង ខ្ញុំសន្យាថានិងរកជូនបងឲបាន »
Boy1 « អឺក៏បាន! បើយដល់ថ្ងៃឯងមិនឲយើងទៀត ឯងរឿងធំមិនខានទេ » ពួកគេនិយាយរួចក៏ដើរទៅបាត់. ហ្វូតឃើញបងប្រុសក្នុសភាពបែបនេះហើយក៏បានត្រឹមតែអាណិត ដោយមិនដឹងថាត្រូវជួយបងយ៉ាងមិច ពេលនោះហ្វូតក៏ដើរសំដៅទៅរកបងរបស់គេ
Fourth « បងប្រុស! តើបងត្រូវបង់ឲគេប៉ុន្មាន?»
Mark « អឺ គឺ10មុឺនបាត»
Fourth « ហា៎ថាមិច?10មុឺនបាត?» ហ្វូតលឺហើយគេភ្ញាក់ផ្អើលមែនទែន
Fourth « តើឲយើងទៅរកឯណាបាន10មុឺនបាតទៅបង?» បងប្អូនសម្លឹងមើលមុខគ្នា
Mark « ហ្វូត! ឯងកុំគិតពីរឿងនេះពេកអីណា រឿងនេះទុកឲបងជាអ្នកដោះស្រាយ ឯងខំតែរៀនទៅ » គេនិយាយរួចដើរទៅក្នុងបាត់
Fourth « តើខ្ញុំត្រូវជួយបងយ៉ាងមិចទៅ?» គេគិតក្នុងចិត្តម្នាក់ឯង
Morning at BK University 🏫
  ហ្វូតដើរទៅរៀនម៉ោង7ព្រឹកជារៀងរាល់ថ្ងៃ ព្រោះគេមិនមានម៉ូតូរឺឡានជិះដូចអ្នកដ៏ទៃនោះទេ ប៉ុន្តែហ្វូតគេក៏មិនដែលតូចចិត្តនិងវាសនារបស់ខ្លួនដែរ. ហ្វូតដើរបណ្តើរគិតពីរឿងរបស់បងប្រុសគេបណ្តើររហូតដល់សាលា
Ford « ហ្វូត! ហេតុអីថ្ងៃនេះមើលទៅឯងដូចជាមិនស្រស់ស្រាយចឹង? ឯងមានរឿងអីមិនសប្បាយចិត្តមែនទេ ?» ហ្វដឃើញទឹកមុខ ហ្វូតភ្លាមក៏សួរភ្លាម
Fourth « អឺ គឺយើង.. យើងមិនអីទេ » ហ្វូតនិយាយរួចធ្វើជាញញឹមដាក់ហ្វដ
Ford « ឯងមានរឿងអី ឯងអាចប្រាប់យើងបានណា » ford គឺជាប្អូនជីដូនមួយបង្កើតរបស់Gemini ហើយគេក៏ជាមិត្តជិតស្និទ្ធរបស់ហ្វូតផងដែរ
Fourth « គឺរឿងរបស់បងប្រុសយើង » មួយសន្ទុះទើបហ្វូតដាច់ចិត្តនិយាយប្រាប់ហ្វដ
Ford « តើបងឯងមានរឿងអី ?»
Fourth « បងយើង ត្រូវសងបំណុលគេ10មុឺនបាត»
Ford « 10មុឺនបាតហ៎រ ? » ហ្វូតក៏ងក់ក្បាលដាក់ហ្វដ
Ford « មិនអីទេ ចាំយើងទៅខ្ចីបងប្រុសយើងឲឯងណា »
Fourth « មិនកើតទេហ្វដ នេះលុយច្រើនណាស់ណា » ហ្វូតលឺភ្លាមក៏ប្រកែកភ្លាម
Ford« មិនអីទេហ្វូត ឯងកុំបារម្ភអី ទុកចិត្តលើយើងចុះ »
Fourth « យើងអរគុណឯងខ្លាំងណាស់ហ្វដ យើងនិងមិនភ្លេចគុណឯងនោះទេ» អ្នកទាំងពីរនិយាយរួចក៏អោបគ្នា
Gemini Home 🏠
Ford បានចេញពីរៀនរួចទៅផ្ទះជេមដើម្បីនិយាយរឿងខ្ចីលុយឲហ្វូត
Gemini « ខ្យល់អីបក់ឯងមករកបងនៅផ្ទះបែបនេះ?»
Ford « មានការបានខ្ញុំមក បងកុំឆ្ងល់អី » និយាយចប់គេសើច
Gemini « ហើយមករកបងមានការអីដែរ?»
Ford « ខ្ញុំមកសុំខ្ចីលុយបង10មុឺនបាតសិន»
Gemini « ហើយឯងខ្ចីយកទៅធ្វើអី?»
Ford« គឺមិត្តខ្ញុំ គេយកទៅជួយដោះបំណុលបងប្រុសរបស់គេនិងណាបង »
Gemini « ចឹងសម្រេចថាឯងខ្ចីឲមិត្តរបស់ឯងរឺ?» ហ្វដគេងក់ក្បាលដាក់ជេម
Gemini « ចឹងថ្ងៃស្អែកឯងនាំគេមកនិយាយជាមួយយើងខ្លួនឯង»
Ford « តែបងប្រុស...»
Gemini «គ្មានតែស្អីទេ បើឯងមិននាំគេមក បងក៏មិនឲដែរ »
Ford « អូខេៗ ស្អែកខ្ញុំនាំគេមកជួបបងក៏បាន»
Ford « ចឹងខ្ញុំត្រលប់ទៅវិញហើយ » ហ្វដនិយាយរួចដើរទៅបាត់
Back to Fourth Scene 4️⃣
គេកំពុងអង្គុយរៀននៅផ្ទះសុខៗ ក៏មានអ្នកខលមក
Fourth « យ៉ាងមិចហើយហ្វដ?»
Ford « អឺ គឺស្អែកនេះបងប្រុសយើងឲឯងទៅជួបគាត់»
Fourth « ហា៎ស ទៅជួប?
Ford « អឺ គឺគាត់ឲយើងនាំឯងទៅជួបគាត់ »
Fourth « តែថា ដូចជាមិនកើតទេហីហ្វដ យើងមិនហ៊ានទេ »
Ford « ហ្វូត! កុំខ្លាចអី យើងទៅជាមួយឯងតាស »
Fourth « ពិបាកដល់ឯងហើយហ្វដ! យើងថាមិនបាច់ក៏បានដែរណាហ្វដ » ហ្វូតគេខ្លាចចិត្តហ្វដក៏បដិសេធ
Ford« មិនកើតទេណាហ្វូត! យើងបានយល់ព្រមជាមួយបងប្រុសយើងរួចហើយណា » ហ្វូតគិតមួយសន្ទុះទើបគេតបទៅហ្វដ
Fourth « អឺម យើងទៅក៏បាន »
Ford « អូខេ ចឹងស្អែកយើងទៅយកឯងណា »
Fourth « អឺម តែថាស្អែកឯងមកយកយើងនៅការ៉ាស់ឡានបងប្រុសយើងបានទេប?»
Ford « អូខេ ចឹងស្អែកឯងផ្ញើរទីតាំងឲយើងមក » ពួកគេនិយាយរួចក៏បិទទូរស័ព្ទរៀងខ្លួន. ហ្វូតក៏ឡើងទៅគេង
Fourth « វីរវរហើយហ្វូត បើបងប្រុសដឹង គាត់ប្រាកដជាខឹងមិនខានទេ តែបើយើងមិនធ្វើបែបនេះ យើងគ្មានជម្រើសជួយបងប្រុសបានទេ » គេរអ៊ូរួចក៏បិទភ្នែកសម្ងំគេងទៅ.

*បន្ទាប់ពី ភាសាបេះដូងចប់ទៅ នេះគឺជារឿងទី2របស់អេដមីនណា🙏❤️ជួយគាំទ្ររឿងថ្មីរបស់អេដមីនផងណា 🫶🙏
៚FahYing🐯🐭

កូនបំណុល ម្ចាស់ជីវិត⛓️❤️‍🔥Where stories live. Discover now