Fourth « វីវរហើយហ្វូត បើបងប្រុសដឹង គាត់ប្រាកដជាខឹងមិនខានទេ តែបើយើងមិនធ្វើបែបនេះ យើងគ្មានជម្រើសជួយបងប្រុសបានទេ» គេរអ៊ូរួចក៏បិទភ្នែកសម្ងំគេងទៅ.
Morning ☀️
Ford « ហ្វូត យើងមកដល់ហើយ ឯងដើរចេញមកខាងក្រៅមក»
Fourth « អូខេ ឯងចាំយើងនៅនិងហើយណា » ហ្វូតដាក់ទូរស័ព្ទចុះរួចក៏ប្រុងដើរសំដៅមកឡានហ្វដតែត្រូវបងប្រុសគេសួរ
Mark« ហ្វូត នេះឯងទៅណាទាំងព្រឹក?»
Fourth « អឺគឺ អរ គឺមិត្តរបស់ខ្ញុំគេបបួលទៅធ្វើកិច្ចការសាលានិងណាបង គេអត់មានអ្នកទៅជាមួយ ទើបគេបបួលខ្ញុំទៅបានជាគ្នា» ហ្វូតរកលេសប្រាប់ម៉ាក
Mark « អឺ ចឹងទេអី! ឆាប់ទៅរួចក៏ឆាប់មកផងណា មកជួយមើលឡានបង »
Fourth « បាទបង! ចឹងខ្ញុំទៅសិនហើយណាបង » ហ្វូតនិយាយចប់ក៏ដើរទៅរកហ្វដ
Ford « ហ្វូត! នោះមែនបងប្រុសជីដូនមួយរបស់ឯង?» ហ្វដឃើញម៉ាកឈរសម្លឹងមើលមកក៏សួរហ្វូត
Fourth « អឺ និងហើយ បងយើង!» ហ្វដក៏មិនតបតអ្វីក៏ដៀងភ្នែកសម្លឹងមើលទៅម៉ាក រួចក៏បើកឡានចេញទៅ.Gemini Home 🏠
ហ្វដនិងហ្វូតបានមកដល់ផ្ទះរបស់ជេមមីណាយ ប៉ុន្តែមើលទៅហ្វូត ដូចជាព្រលឹងមិននៅក្នុងខ្លួនសោះ
Ford « ហ្វូត ចុះមកដល់ហើយ » ហ្វដរង្គើខ្លួនហ្វូតតិចៗ
Fourth « តែយើងមានអារម្មណ៍ថាមិចៗទេហ្វដ » ពេលនេះហ្វូត និយាយទាំងបែកញើសប៉ុនគ្រាប់ពោត ព្រោះគេពីមុនមិនដែលមក និយាយជាមួយអ្នកមាន អ្នកមានអំណាចបែបនេះទេ ទើបធ្វើឲគេភ័យបែបនេះ
Ford « មិនអីទេហ្វូត! មានយើងនៅទីនេះហើយតាស ឯងធ្វើខ្លួនតាមធម្មតាទៅ » ហ្វូតលឺហ្វដនិយាយបែបនេះហើយគេក៏ងក់ក្បាលរួចក៏ព្រមចុះពីក្នុងឡាន.
Fourth « វ៉ាវ! ផ្ទះធំខ្លាំងណាស់ » ពេលចូលមកដល់ក្នុងហ្វូតសម្លឹងមើលតាំង គ្រប់ជ្រុងជ្រោយ ព្រោះគេមិនដែលឃើញផ្ទះធំស្អាត និងប្រណិតបែបនេះទេ.
Ford « ហ្វូត អង្គុយចាំនៅត្រង់នេះសិនហើយ យើងទៅហៅបងប្រុសសិនណា » ហ្វដប្រាប់ហ្វូតរួចក៏ឡើងទៅខាងលើហៅជេមចុះមក
Ford « បងប្រុស ខ្ញុំមកដល់ហើយ » គេគោះទ្វារហៅជេម
Gemini « អូខេ! តិចទៀតបងចុះទៅតាមក្រោយ » ជេមគេកំពុងស្លៀកពាក់
Gemini « ចាំយូរហើយមែនទេ?» បុរសក្នុងសម្លៀកបំពាក់ថ្លៃថ្នូរជាមួយនិងភាពស្រស់សង្ហាររបស់គេ ធ្វើឲហ្វូតងើយមើលតាមសម្លេងនោះ. ជេមក៏បានមកអង្គុយជិតហ្វដ ចំណែកឯហ្វូតអង្គុយទល់មកជេម
Ford « បងប្រុស! នេះគឺជាមិត្តរបស់ខ្ញុំហ្វូត ដែលខ្ញុំបានប្រាប់បងកាលពីម្សិលមិញនេះ »
Fourth « អឺ សួស្តីលោក ខ្ញុំហ្វូត ណាតាវ៉ាត់ មិត្តរបស់ហ្វដ » គេនិយាយណែនាំខ្លួនព្រមទាំងឱនលំទោនដាក់ជេម
Gemini « ហ្វដ ឯងចាំបងនៅបន្ទប់ខាងលើសិនទៅ បងចង់ និយាយជាមួយគេតែពីរនាក់» ហ្វដលឺជេមប្រាប់គេបែបនេះហើយក៏ដើរឡើងទៅខាងលើបាត់
Gemini « មានអីនិយាយក៏ឆាប់និយាយមកយើងប្រញាប់ទៅ ក្រុមហ៊ុន » លឺភ្លាមហ្វដក៏ងាកទៅងក់ក្បាលដាក់ហ្វូត
Fourth « អឺ គឺខ្ញុំចង់មកសុំខ្ចីលុយលោក10មុឺនបាតសិន» គេនិយាយទាំងញ័រមាត់
Gemini « ហើយឯងខ្ចីយកទៅធ្វើស្អី?» ជេមគេដឹង ប៉ុន្តែគេចង់ដឹងចម្លើយពីមាត់ហ្វូតផ្ទាល់
Fourth « គឺខ្ញុំយកទៅសងបំណុលជំនួសបងប្រុសរបស់ខ្ញុំ» គេនិយាយព្រមទាំងឱនមុខចុះ
Gemini « ចុះរាល់ថ្ងៃឯងធ្វើការអី?»
Fourth « ខ្ញុំមិនទាន់មានការងារធ្វើទេ ប៉ុន្តែរាល់ថ្ងៃខ្ញុំជួយធ្វើឡាន បងប្រុសខ្ញុំនៅឯការ៉ាស់របស់គាត់លោក»
Gemini « អូខេ! យើងអនុញ្ញាតឲឯងខ្ចី ប៉ុន្តែ...ឯងត្រូវព្រមព្រៀងល័ក្ខខណ្ឌជាមួយយើងជាមុនសិន»
Fourth « ល័ក្ខខណ្ឌអ្វីទៅលោក?»
Gemini « ថ្មីៗនេះ ក្រុមហ៊ុនប៉ារបស់យើងត្រូវការលេខាផ្ទាល់ខ្លួន អញ្ចឹងឯងត្រូវទៅធ្វើជាលេខានៅក្រុមហ៊ុនជាមួយយើង »
Fourth « ហា៎សថាមិច? ធ្វើជាលេខាជាមួយលោក?»
Gemini «យ៉ាងមិច?ឯងអូខេទេ?»
Fourth « តែលោក... ខ្ញុំមិនដែលធ្វើការងារបែបនេះពីមុនមកទេ ខ្ញុំមិនហ៊ានទេលោក»
Gemini « បើឯងមិនចង់ក៏មិនអីដែរ យើងក៏មិនឲ10មុឺនបាតដែរ» ជេមនិយាយរួចប្រុងងើបចេញ តែហ្វូតនិយាយ
Fourth « ខ្ញុំយល់ព្រមក៏បានដែរលោក »
Gemini « ឯងអូខេមួយរឿង តែនៅមានមួយរឿងទៀត»
Fourth « រឿងអីទៀតលោក?» ហ្វូតគេកាន់តែឆ្ងល់ទៅៗ
Gemini « ឯងព្រមធ្វើជាលេខារបស់យើងហើយ ចឹងឯងក៏ត្រូវមករើនៅផ្ទះជាមួយយើងដែរ»
Fourth « តែ..លោកនេះវាលើសពេកហើយណា »
Gemini « បើឯងមិនព្រម អញ្ចឹងយើងក៏មិនព្រមរឿងរបស់ឯងដែរ យើងទុកពេលពេលឲឯងគិតថាព្រមរឺមិនព្រម»
Fourth « ហ្វូតអើយធ្វើយ៉ាងមិចទៅ ពេលនេះទាល់ច្រកហើយ តែបើឯងមិនព្រម ឯងប្រាកដជាគ្មានឱកាសនេះទៀតទេ ចឹងត្រូវតែព្រមតាមគេ » ហ្វូតគេគិតក្នុងចិត្តម្នាក់ឯង រួចទើបព្រមតប
Fourth « ខ្ញុំព្រមទាំងលោក ចឹងលោកឲខ្ញុំចាប់ផ្តើមពីថ្ងៃណា»
Gemini « សប្តាហ៍ក្រោយ! យើងទុកពេលឲឯងទៅរៀបឥវ៉ាន់នៅផ្ទះរួចមកផ្ទះយើង»
Fourth « បាទលោក» ហ្វូតគេយល់ព្រមជាមួយជេមរួចរាល់អស់ហើយ ជេមក៏ទៅយកលុយចំនួន10មុឺនបាតយកមកឲហ្វូតភ្លាម
Gemini « យកទៅហើយកុំភ្លេចពាក្យសន្យាជាមួយយើង» ជេមនិយាយរួចក៏ដើរទៅខាងលើបាត់.
Fourth « មនុស្សស្អីក៏ចរឹកមិនបានបែបនេះ មើលទៅសង្ហារដែរតែអាចរឹកនេះវាមិនសង្ហារដូចខាងក្រៅ អាមនុស្សខ្សែលើ អាមនុស្សហេងស៊យ អាងអីគំរាមៗ ហឺយ !» ហ្វូតអង្គុយរអ៊ូម្នាក់ឯង ពេលនោះហ្វដក៏ចុះមកដល់ដែរ
Ford « ហ្វូត បងប្រុសគាត់និយាយថាមិចខ្លះ?» ហ្វដចុះមកដល់ភ្លាមសួរហ្វូតភ្លែត
Fourth « អឺ គឺបងប្រុសរបស់ឯងឲយើងធ្វើជាលេខាផ្ទាល់ខ្លួនគាត់ ហើយគាត់ក៏ឲយើងមករើនៅផ្ទះជាមួយគាត់ដែរ » គេនិយាយទាំងមុខស្អុយ
Ford « ហា៎ស? មកនៅជាមួយគាត់ចឹងហ៎រ ? ហ្វូតគេងក់ក្បាល
Ford « បែបនេះល្អហើយ យើងនិងបានមកលេងឯងជាញឹកញាប់ផង » ហ្វដលឺហ្វូតនិយាយបែបនេះគេញញឹមយ៉ាងពព្រាយ
Fourth « តែថា... យើងមិនទាន់សុំអនុញ្ញាតពីបងប្រុសទេណា»
Ford « ពេលឯងត្រលប់ទៅផ្ទះវិញ ឯងនិយាយជាមួយបងប្រុសឯងឲស្រួលទៅណា យើងជឿថាគាត់និងយល់»
Fourth« អឺម យើងនិងព្យាយាម » ពួកគេទាំងពីរនិយាយចប់ក៏ ត្រលប់ទៅវិញ.ភាគក្រោយគេនៅជាមួយគ្នាហើយ ចាំមើលថានិងមានរឿងអ្វីកើតឡើង👀😛
*អរគុណអ្នកទាំងអស់គ្នាសម្រាប់ការsupportអេដមីន🙏🤍🤍៚FahYing🦁🐭
YOU ARE READING
កូនបំណុល ម្ចាស់ជីវិត⛓️❤️🔥
Romance« អ្នកណាទៅដឹងថាម្ចាស់បំណុលគឺជាម៉ាហ្វៀហាយសូរបែបនេះ ចូលចិត្តប្រើតែកម្លាំងខ្សែលើដាក់មនុស្សទន់ខ្សោយ គ្មានភាពអាណិតអាសូរ»