EP6 លោកប្រុសតូច🤏

1.4K 81 2
                                    

In the morning ☀️
ព្រះអាទិត្យរះឡើងធ្វើឲពន្លឺភ្លឺចូលដល់ក្នុងបន្ទប់ដែលបណ្តោយឲឃើញមនុស្សពីរនាក់កំពុងតែគេងជាមួយគ្នានៅលើគ្រែ
Gemini « ម៉ោងប៉ុន្មានហើយចេះ?» ជេមបើកភ្នែកភ្លាមក៏រក មើលម៉ោងភ្លែត. គេដាក់ទូរស័ព្ទចុះហើយក៏សម្លឹងទៅមើលមុខហ្វូតកំពុងតែគេងលក់យ៉ាងសុខស្រួល
Gemini « មើលមុខមាត់ទៅគួរឲស្រលាញ់ដែរតាស តែហេតុអ្វីចរឹកឆ្នាស់ ហើយរឹងដាក់យើងបែបនេះ ?» ជេមនិយាយរួចយកដៃទៅអង្អែលថ្ពាល់ហើយបានច្របាច់ច្រមុះហ្វូត ធ្វើឲហ្វូតដឹងខ្លួនភ្លាម
គ្រាន់តែហ្វូតដឹងខ្លួនភ្លាម គេបើកភ្នែកធំៗយ៉ាងភ្ញាក់ផ្អើល
Fourth « នេះលោកចង់ធ្វើអីខ្ញុំទាំងព្រឹកនិង?» ហ្វូតនិយាយទាំងខ្លួនគេខំខិតចេញពីជេម
Gemini « ឈប់និយាយ! ហើយទៅងូតទឹកឲលឿនទៅ ប្រយ័ត្នតែយើងទ្រាំមិនបាន»
Fourth « តែថា.....ខ្ញុំមិនទាន់បានត្រៀមខ្លួនទេណាលោក ហេតុអ្វីលោកប្រញាប់ឲខ្ញុំទៅម្ល៉េស ?»
Gemini « ឯងជាកូនបំណុល ជាលេខារបស់យើង ដូច្នេះឯងត្រូវតែស្តាប់យើង រឺមួយក៏ឯងចង់ធ្វើអ្វីលើសនិង?» ជេមញញឹមចុងមាត់ ហើយសម្លឹងមើលទៅហ្វូត
Fourth « នេះលោកកំពុងគិតឆ្កួតអីនិង?» ហ្វូតសម្លក់ជេមរួចក៏ស្ទុះរត់ទៅបន្ទប់ទឹកបាត់.
អ៊ុំស្រី « អរុណសួស្តីលោកប្រុស » អ៊ុំស្រីគាត់បានធ្វើអាហារពេលព្រឹករួចរាល់សម្រាប់ជេមនិងហ្វូត
អ៊ុំស្រី « ថ្ងៃនេះ លោកប្រុសមើលទៅមានអារម្មណ៍ល្អណាស់ទើបក្រោកពីព្រឹកបែបនេះ » អ៊ុំបានលើកអាហារមកឲជេម
Gemini « មកពីយប់មិញខ្ញុំអារម្មណ៍ល្អ គេងលក់ស្រួលណាអ៊ុំ » ជេមនិយាយហើយក៏បានស្រម៉ៃទៅយប់មិញប្រយុទ្ធជាមួយហ្វូត
អ៊ុំស្រី « តែថាថ្ងៃនេះហេតុអីហ្វូតក្រោកយឺតម្ល៉េស?»
Gemini « អរ គឺខ្ញុំឲគេរៀបចំបន្ទប់របស់ខ្ញុំ . ចាប់ពីថ្ងៃនេះទៅអ៊ុំត្រូវហៅគេថាអ្នកប្រុសតូចណា » គេនិយាយកាត់ពេលអ៊ុំស្រីរកឡើងទៅហៅហ្វូត
អ៊ុំស្រី « ចា៎លោកប្រុស! នោះចុះមកល្មម»
Fourth « អរុណសួស្តីអ៊ុំ! តើមានអ្វីឲខ្ញុំជួយទេ?» ចុះមកដល់ភ្លាមគេញញឹមយ៉ាងពព្រោយដាក់អ៊ុំស្រី
អ៊ុំស្រី « អរុណសួស្តីអ្នកប្រុសតូច! អង្គុយចុះទៅ ចាំអ៊ុំយកអាហារមកឲណា »
Fourth « អ្នកប្រុសតូច? អ៊ុំហៅខ្ញុំដូចរាល់ដងក៏បានដែរណា មិនចាំបាច់ហៅបែបនេះទេ » គេភ្ញាក់ផ្អើលពេលដែលលឺអ៊ុំស្រីហៅខ្លួនបែបនេះ
អ៊ុំស្រី « គឺលោកប្រុសគាត់ឲហៅបែបនេះ » គ្រាន់តែលឺបែបនេះ ភ្លាមហ្វូតក្រឡេកទៅរកជេមភ្លែត
Fourth « នេះលោក! ចាំបាច់...» និយាយមិនទាន់ចប់ផងត្រូវជេមកាត់ភ្លាម
Gemini « កុំសួរនាំច្រើន! ឆាប់ញុំាទៅប្រយ័ត្នហួសម៉ោងយើងប្រជុំ »
Fourth « មនុស្សស្អីក៏ចិត្តអាក្រក់បែបនេះគ្រាន់តែសួរក៏មិនបាន» ហ្វូតគេគិតក្នងចិត្តម្នាក់ឯងព្រមទាំងងាកទៅសម្លក់ជេមចង់ជ្រុះគ្រាប់ភ្នែកទៅហើយ. បន្ទាប់ពីញុំាអាហាររួចរាល់អស់ហើយពួកគេទាំងពី ក៏ធ្វើដំណើរទៅក្រុមហ៊ុន
In the Company
   ពេលដើរចូលទៅដល់ក្នុងបុគ្គលិកទាំងអស់បានអោនលំទោនគោរពជេមរួចអ្នកទាំងនោះបានសម្លឹងមកមើលហ្វូតផងដែរ
Fourth « ហេតុអីចាំបាច់មើលដល់ថ្នាក់នេះ ដូចចង់សុីសាច់ខ្ញុំចឹង» ហ្វូតនិយាយតិចៗម្នាក់ឯង តែក៏ធ្វើឲអ្នកម្ខាងទៀតបានលឺផងដែរ
Gemini « នេះឯងភ័យមែនទេ ?» គេអោនទៅសួរហ្វូត
Fourth « មិនអីទេ! ខ្ញុំគ្រាន់តែមានអារម្មណ៍ថាចម្លែកដែលពួកគេសម្លឹងមើលមកខ្ញុំបែបនេះ »
Gemini « គ្មានអីចម្លែកនោះទេ »
Ploy « អរុណសួស្តីលោកប្រធាន » ផ្លយនាងគឺជាលេខាផ្ទាល់ខ្លួន របស់លោកប៉ាជេម ហើយពេលនេះនាងក៏ជាលេខារបស់ជេមផងដែរ.
Gemini « ផ្លយ! អ្នកនាងជួយប្រាប់បុគ្គលិកទាំងអស់ផងថាបន្តិចទៀតនេះខ្ញុំមានការប្រជុំ ដូច្នេះកុំឲនរណាម្នាក់អវត្តមាន »
Ploy« ចា៎ស លោកប្រធាន » និយាយចប់ហើយជេមក៏បាននាំ  ហ្វូតចូលក្នុងបន្ទប់ធ្វើការរបស់គេ
Ploy« តើប្រុសម្នាក់នេះមកជាមួយលោកប្រធានជានរណា?» នាងគិតក្នុងចិត្ត រួចក៏ដើរចេញទៅបាត់
Gemini « យ៉ាងមិចហើយ ឯងបាត់ចម្លែកចិត្តរឺនៅ ?» មកដល់ក្នុងភ្លាមជេមសួរទៅកាន់ហ្វូតភ្លែត
Fourth « ខ្ញុំលែងអីហើយ! តែថាម្នាក់ស្រីអម្បាញ់មិញនេះនាងជានរណា ?»
Gemini « នាងគឺជាលេខារបស់ខ្ញុំ »
Fourth « លេខា? នែ៎លោក! លោកមានលេខាហើយតាស ហេតុអីក៏ចាំបាច់ឲខ្ញុំមកធ្វើជាលេខាលោកម្នាក់ទៀត?» ហ្វូតក្រោកឈរឡើងនិយាយតទល់ជាមួយជេម
Gemini « រឿងរបស់យើង ឯងគ្មានសិទ្ធសួរ គ្មានសិទ្ធតវ៉ា ! ត្រូវចាំណាថារាល់ថ្ងៃនេះឯងជានរណា យើងជានរណា ហើយឯងត្រូវធ្វើបែបនេះដើម្បីអ្វី ! »? ជេមនិយាយព្រមទាំងសំដៅមករកហ្វូត
Fourth « ត្រូវហើយ ខ្ញុំគ្មានសិទ្ធតវ៉ាជាមួយលោកទេ ព្រោះខ្ញុំត្រឹមតែជាកូនបំណុលរបស់លោក ធ្វើគ្រប់យ៉ាងដើម្បីតែជីវភាពតែប៉ុណ្ណោះ មិនមែនដូចលោកមានអំណាច ហុឺហា មានគ្រប់យ៉ាង ចង់ធ្វើអ្វីក៏បាន ចង់ធ្វើយ៉ាងមិចដាក់នរណាក៏បាន សូម្បីតែខ្ញុំដែលគ្មានអ្វីអាចយកមកតបតនិងលោកបាន » ហ្វូតនិយាយទាំងទឹកភ្នែករលីងរលោង
Gemini « សុំទោស » ជេមនិយាយហើយក៏អោនទៅថើបមាត់របស់ហ្វូត

*see you next ep kaa ✨
៚fahYing🦁🐭

កូនបំណុល ម្ចាស់ជីវិត⛓️❤️‍🔥Where stories live. Discover now