EP11 ធ្វើដាក់ខ្ញុំបែបនេះរហូតបានទេ?🥺

965 76 8
                                    

Gemini « កុំខ្លាចអីយើងនៅទីនេះហើយ » ជេមនិយាយហើយក៏ បានអង្អែលក្បាលហ្វូត. ហ្វូតពេលឃើញពេទ្យយកម្ចុលមកចាក់ក៏បានបិទភ្នែកនិងចាប់ដៃជេមជាប់យ៉ាងខ្លាំង
Doctor « រួចរាល់ហើយលោក . ហើយនេះគឺជាថ្នាំ បើយប់ឡើងគាត់មានអាការះក្តៅខ្លួនខ្លាំង លោកអាចឲគាត់ញុំាថ្នាំនេះបាន » អ្នកគ្រូពេទ្យហុចថ្នាំឲទៅជេមហើយក៏ដើរចេញទៅបាត់.
Gemini « នេះឯងខ្លាចម្ចុលមែនទេ?» ពេទ្យចេញទៅបាត់ជេមក៏សួរហ្វូតភ្លាម
Fourth « អ្នកណាខ្លាច ខ្ញុំមិនខ្លាចនោះទេ » គេគេចមុខចេញពីជេម ដើម្បីកុំឲខ្មាស់ជេម
Gemini « អត់ខ្លាចមែនទេ ចឹងចាំយើងហៅពេទ្យឲមកចាក់មួយ ម្ចុលទៀត » ជេមស្ទុះងើបទៅតែហ្វូតចាប់ដៃជាប់
Fourth « នែ៎លោកឆ្កួតទេអី? នេះមួយម្ចុលខ្ញុំឈឺចង់ស្លាប់ទៅហើយ នេះលោកចង់ធ្វើបាបខ្ញុំមែនទេ?» គេសម្លក់ទៅជេម
Gemini « អា៎វ! ក្រែងឯងថាអត់ខ្លាចម្ចុលនោះអី » ជេមនិយាយផងសើចផងដាក់ហ្វូត
Fourth « ខ្លាចក៏ខ្លាច! ឆឺស មនុស្សឆ្កួត » គេគេងបែរទៅវិញ ធ្វើឲក្រវៀសដៃទៅសារ៉ូមច្រាលឈាមចេញមក
Fourth « អូយ !» ហ្វូតលាន់មាត់ឈឺ ជេមឃើញបែបនេះក៏ទាញដៃហ្វូតដាក់ឲត្រូវនិងខ្សែសារ៉ូមវិញ
Gemini « នេះឯងប្រយ័ត្នខ្លះតើបានទេ ឃើញអត់មិញមានឈាមចេញមកហើយ » គេនិយាយទាំងមុខក្រញ៉ូវដាក់ហ្វូត
Fourth « ខ្ញុំដឹងហើយ តែប៉ុណ្ណឹងសោះ »
Gemini « បើដឹងហើយ កុំធ្វើឲយើងបារម្ភទៀត ចរឹកក្មេងដដែលឯងនេះ » គេយកដៃអង្អែលក្បាលហ្វូតតិចៗ
Fourth « នេះខ្ញុំធំហើយណា មិនមែនក្មេងនោះទេ » គេធ្វើមុខ ងក់ងរដាក់ជេម. ជេមអត់ទ្រាំនិងភាពគួរឲស្រលាញ់របស់ហ្វូតមិនបានក៏អោនទៅថើបមាត់ហ្វូតភ្លាម
Fourth « នែ៎លោក! នេះមន្ទីរពេទ្យណា លោកចង់ធ្វើឆ្កួតអី » គេរុញជេមចេញពីខ្លួន
Gemini « យើងមិនធ្វើបាបអ្នកជម្ងឺនោះទេ » គេសើចតិចៗរួចទៅអង្គុយនៅលើសាឡុងវិញ
At Night 🌌
  តុក តុក ! សំលេងគោះទ្វារបន្លឺឡើង
Gemini « ចូលមកបាទ » អ្នកគ្រូពេទ្យក៏បើកទ្វារចូលមក
Doctor « ដល់ម៉ោងត្រូវពិនិត្យកម្តៅម្តងទៀតហើយលោក » គ្រូពេទ្យក៏បានរៀបចំពិនិត្យកម្តៅឲហ្វូត
Gemini « យ៉ាងមិចដែរអ្នកគ្រូពេទ្យ?»
Doctor « កម្តៅគាត់រាងថយចុះបន្តិចហើយណាលោក មិនអីនោះទេ តែបើពេលយប់ជ្រៅកម្តៅឡើងម្តងទៀត លោកអាចឲគាត់ញុំាថ្នាំដែលខ្ញុំឲបានណា »
Gemini « បាទ! អរគុណច្រើនអ្នកគ្រូពេទ្យ »
Gemini « តើឯងបានស្រួលខ្លួនខ្លះទេពេលនេះ ?» គេងើបទៅសួរហ្វូតពេលពេទ្យចេញទៅបាត់
Fourth « ខ្ញុំបានធូរហើយ » គេឆ្លើយព្រមទាំងញញឹមបន្តិចដាក់ជេម
Gemini « ចឹងសម្ងំគេងទៅ បើឃ្លានទឹករឺមានការអីហៅយើងមកណា យើងដេកនៅលើសាឡុង »
Fourth « ខ្ញុំដឹងហើយ » ជេមពេលបានលឺហ្វូតតបវិញហើយក៏ ទៅគេងនៅសាឡុងវិញ
Fourth « ហេតុអីលោកល្អដាក់ខ្ញុំបែបនេះ? ហើយពេលខ្លះម្តេចក៏លោកប្រងើយកន្តើយដាក់ខ្ញុំម្លេស? ដឹងទេ ថាខ្ញុំក៏ចេះអន់ចិត្តដែរ! ខ្ញុំចង់ឲលោកបារម្ភពីខ្ញុំបែបនេះរហូតបានទេ? មិនមែនតែពេលខ្ញុំឈឺនោះទេ» គេគិតក្នុងចិត្តម្នាក់ឯង រួមទាំងខ្សែភ្នែកសម្លឹងទៅមើលជេមដែលកំពុងតែគេងលង់លក់
In the morning ☀️
ព្រឹកព្រលឹមព្រះអាទិត្យរះមកចែងចាំងចូលមកដល់ក្នុងបន្ទប់នៅក្នុងមន្ទីរពេទ្យ ធ្វើឲឃើញអ្នកជម្ងឺកំពុងគេងនៅលើគ្រែយ៉ាងលក់ស្កប់ស្កល់មិនកម្រើក ហើយឃើញម្នាក់ទៀតកំពុងតែអង្គុយមើលអ្នក នៅលើគ្រែទាំងមិនព្រិចភ្នែក មួយសន្ទុះទើបជេមដាច់ចិត្តដាស់ហ្វូត
Gemini « ហ្វូត! ក្រោកឡើង ភ្លឺហើយណា » គេហៅហ្វូតតិចៗ ព្រមទាំងអង្អែលក្បាលគេថ្នមៗ
Fourth « នេះភ្លឺហើយហ៎រ » គេបើកភ្នែកសន្សឹមៗ
Gemini « ក្រោកឡើងមក យើងជូតខ្លួនឲ អាងនិងបានញុំាអី» គេដាស់ហ្វូតតិចៗ
Fourth « តើគ្រូពេទ្យឲចេញពីពេទ្យម៉ោងប៉ុន្មាន?» បើកភ្នែកភ្លាមហ្វូតសួរជេមភ្លែត
Gemini « រសៀលនេះ »
Fourth « ព្រឹកនេះមិនបានទេហ៎រ?» ធ្វើមុខងរដាក់ជេម
Gemini « បើចេះបែបនេះ ឯងទៅធ្វើពេទ្យវិញទៅ »
Fourth « ឆឺស ខ្ញុំគ្រាន់តែសួរសោះ » គេសម្លក់ទៅជេម Gemini « ខិតមកជិតយើងមក យើងជូតខ្លួនឲ »
Fourth « ហុចមកខ្ញុំធ្វើខ្លួនឯងបាន » គេកញ្ឆក់កន្សែងពីដៃជេម តែមិនបាន
Gemini « នេងរយើងទៀតហើយមែនទេ?» គេអោនទៅសួរ ហ្វូតព្រមទាំងញញឹមដាក់
Fourth « ខ្ញុំមិនបានងរនោះទេ » ហ្វូតងាកមុខចេញ ព្រោះលឺជេមសួរបែបនេះហើយ ធ្វើឲគេអៀន
Gemini « ងរហើយថាមិនបានងរទៀតឯងនេះ » គេញីក្បាល ហ្វូតតិចៗ
Gemini « យើងសុំទោសដែលថាឲឯងមិញ! យើងសុំទោសហើយ តើបាត់ងរបានទេ?» ជេមទាញមុខហ្វូតឲក្រឡេកមកមើល មុខរបស់គេ
Fourth « មិនបាច់សុំទោសនោះទេ ខ្ញុំមិនបានងរឯណា»
Gemini « ឯងនេះមាត់រឹងគ្រប់ពេលតែម្តង »ជេមក្រវីក្បាលតិចៗ រួចសើចខឹកៗ . បន្ទាប់ពីជេមជូតខ្លួនឲហ្វូតរួចហើយ ជេមក៏បានយកអាហារពេលព្រឹកមកឲហ្វូតញុំា
Fourth « ខ្ញុំមិនទាន់ឃ្លាននោះទេ »
Gemini « ឯងចាំកាលទៀត មិនទាន់ឃ្លានក៏ត្រូវតែញុំាដែរ រឺក៏ចង់ឲយើងបញ្ចុក?»
Fourth « មិនបាច់ទេ ខ្ញុំញុំាខ្លួនឯងបាន » បន្ទាប់ពីញុំារួចអស់ ហើយ អ្នកគ្រូពេទ្យក៏ចូលមកដល់ល្មម
Doctor « លោក សូមទៅកន្លែងបង់ប្រាក់និងទទួលយកថ្នាំ »
Gemini « បាទអ្នកគ្រូពេទ្យ »

*អរគុណសម្រាប់ការរង់ចាំ🙏❤️អានហើយកុំភ្លេចជួយvoteនិងcommentឲអេដមីនផងណា🫶
See you next EP jaa 💖

៚FahYing🦁🐭

កូនបំណុល ម្ចាស់ជីវិត⛓️❤️‍🔥Where stories live. Discover now