EP 16 យើងនឹងការពារឯង🫂

624 74 8
                                    

Gemini « ឲយើងសុំទោសណា » គេនិយាយទាំងអោនមុខចុះ ចំណែកឯហ្វូតឃើញជេមបែបនេះក៏ងើយមុខជេមឡើងរួចអោនទៅថើបបបូរមាត់របស់ជេមភ្លាម....
Fourth « កុំបន្ទោសខ្លួនឯងអី នេះមិនមែនជាកំហុសរបស់លោកនោះទេ មកពីខ្ញុំដែលមើលថែខ្លួនឯងមិនបានល្អ »
Gemini « ទេ! កុំនិយាយបែបនេះ បើយើងមើលថែឯងបានល្អ ឯងក៏មិនត្រូវមកជួបរឿងបែបនេះដែរ តែយើងសន្យាថាយើងនឹងមិនឲមានរឿងបែបនេះកើតមកលើឯងទៀតទេ យើងសន្យាណា» ជេមនិយាយព្រមទាំងអង្អែលក្បាលហ្វូតថ្នមៗ
Fourth « អឺម...ខ្ញុំជឿលោក » គេញញឹមទៅកាន់ជេម
Gemini « ឆាប់គេងវិញទៅចឹង យើងទៅងូតទឹកសិន » ហ្វូតងក់ក្បាលរួចក៏បិទភ្នែកសមហងំគេងទៅ.
In the morning 🌅
ជេមបានក្រោកពីព្រលឹមដូចរាល់ដងដើម្បីរៀបចំខ្លួនទៅក្រុមហ៊ុន រៀបចំខ្លួនហើយគេក៏ដើរទៅមើលហ្វូត ចូលទៅដល់គេឃើញហ្វូតកំពុងគេងលក់យ៉ាងស្កប់ស្កល់ គេក៏ដើរទៅជិតហ្វូតដើម្បីឲឃើញមុខ ហ្វូតកាន់តែច្បាស់ ពេលនោះហ្វូតក៏បានភ្ញាក់ព្រោះជេមបានអង្អែលថ្ពាល់គេ
Fourth « លោកក្រោកហើយហ៎រ?» ហ្វូតនិយាយព្រមទាំងបើកភ្នែកព្រឹមៗ
Gemini « យើងទៅក្រុមហ៊ុនលូវហើយ » គេតបទាំងទឹកមុខញញឹមទៅកាន់ហ្វូត
Fourth « អញ្ចឹងខ្ញុំទៅងូតទឹករៀបចំខ្លួនសិន លោកចាំខ្ញុំបន្តិចណា »
គេប្រុងនឹងងើបចេញពីពូកហើយតែជេមឃាត់
Gemini « ថ្ងៃនេះឯងសម្រាកនៅផ្ទះចុះ មិនបាច់ទៅក្រុមហ៊ុនជាមួយយើងនោះទេ ព្រោះឯងមិនទាន់ធូរនោះទេ »
Fourth « តែខ្ញុំនៅផ្ទះអផ្សុកណាស់លោក » គេធ្វើទឹកមុខកំសត់ ដាក់ជេម
Gemini « កុំរឹងបានទេ ?» ជេមនិយាយទាំងខិតមុខទៅជិតហ្វូត
Fourth « ក៏បាន » ហ្វូតតបរួចក៏ឆាប់ងាកមុខចេញពីជេមទាំងថ្ពាល់ក្រហមងាំង
Gemini « កុំភ្លេចទៅញុំាអីពេលព្រឹកផង យើងទៅក្រុមហ៊ុនហើយ » គេនិយាយជាមួយហ្វូតរួចក៏ចុះទៅក្រោមបាត់.
Fourth « ហឺយនៅផ្ទះធុញសឹងស្លាប់ទៅហើយ» គេរអ៊ូព្រមទាំងយកភួយគ្រប់ជិតខ្លួន.
Gemini« អ៊ុំស្រី ពេលគេក្រោកឡើងចាំរៀបចំអាហារពេលព្រឹកឲគេផងណា តែបើថ្ងៃត្រង់គេអត់ទាន់ក្រោកទេអ៊ុំចាំឡើងទៅដាស់គេផងណាខ្លាចគេឃ្លាន» 
អ៊ុំស្រី« ចា៎សអ្នកប្រុស»
Gemini « បើគេចង់ទៅលំហែនៅខាងក្រៅ អ៊ុំចាំឲអ្នកបើកឡានជូនគេទៅផងណា ហាមដាច់ខាតកុំឲគេជិះតាក់សុីឲសោះ »
អ៊ុំស្រី « ចា៎ៗអ្នកប្រុស » ជេមនិយាយជាមួយអ៊ុំរួចក៏ធ្វើដំណើរទៅក្រុមហ៊ុនបាត់.  ថ្ងៃត្រង់ពន្លឺថ្ងៃរឹតតែជះចូលដល់ក្នុងបន្ទប់ចាំងឲឃើញហ្វូតកំពុងតែគេងលក់យ៉ាងស្កត់ស្កល់ធ្វើឲអ៊ុំស្រីឃើញបែបនេះហើយ មិនហ៊ានទៅដាស់គេ តែអ៊ុំនឹកគិតដល់សម្តីរបស់ជេមប្រាប់ហើយក៏គាត់ដើរទៅដាស់ហ្វូតភ្លាមៗ
អ៊ុំស្រី« អ្នកប្រុសតូច..អ្នកសប្រុសតូច» ហ្វូតបានលឺអ៊ុំដាស់គេហើយគេក៏បើកភ្នែកភ្លាម
Fourth « បាទអ៊ុំស្រី »
អ៊ុំស្រី« ថ្ងៃត្រង់ហើយអ្នកប្រុសឆាប់ទៅចុះញុំាអាហារទៅ អ៊ុំរៀបចំឲរួចរាល់ហើយ »
Fourth « បាទ អ៊ុំចុះទៅមុនចុះ ខ្ញុំរៀបចំខ្លួនសិនណា ចាំខ្ញុំចុះទៅតាមក្រោយ »
អ៊ុំស្រី « ចា៎សអ្នកប្រុស » និយាយរួចអ៊ុំក៏ចេញទៅក្រៅបាត់ ចំណែកឯហ្វូតក៏ចូលទៅងូតទឹករៀបចំខ្លួនទៅ.
Fourth « ថ្ងៃនេះម្ហូបច្រើនមុខម៉េសអ៊ុំ»
អ៊ុំស្រី « អរ គឺលោកប្រុសគាត់អ្នកឲធ្វើសម្រាប់អ្នកប្រុសតូច ដើម្បីឲអ្នកប្រុសតូចញុំាហើយឆាប់មានកម្លាំងឡើងវិញ » គ្រាន់តែលឺបែប នេះហើយហ្វូតលេចស្នាមញញឹមចេញមកភ្លាមៗតែម្តង ធ្វើឲអ៊ុំស្រីឃើញហើយក៏ញញឹមដូចគ្នា. បន្ទាប់ពីញុំាអាហាររួចរាល់ហើយ ហ្វូតក៏ទៅអង្គុយលេងនៅលើសាឡុង អ៊ុំឃើញគេបែបនេះហើយក៏ថា
អ៊ុំស្រី« អ្នកប្រុសតូច បើអផ្សុកអាចចេញទៅខាងក្រៅក៏បានដែរណា ចាំអ៊ុំប្រាប់អ្នកបើកឡានឲជូនទៅ » ហ្វូតលឺបែបនេះហើយក៏តបយ៉ាងលឿនទៅកាន់អ៊ុំ
Fourth« បានពិតមែនហ៎រអ៊ុំ » រួចអ៊ុំក៏ងក់ក្បាល. ហ្វូតមិនបង្អង់យូរក៏ឡើងទៅលើរៀបចំខ្លួនចេញទៅក្រៅបាត់
Fourth « ពូ ជូនខ្ញុំទៅក្រុមហ៊ុន » អ្នកបើកឡានលឺហ្វូតនិយាយបែប នេះហើយក៏ងក់ក្បាលយល់ព្រម. ពេលដល់ក្រុមហ៊ុនហ្វូតក៏ដើរចូលទៅក្នុងបាត់
បុគ្គលិក« សួស្តីលោក » ហ្វូតក៏អោនគោរពទៅពួកគេវិញ
ជំនួយការ « លោកប្រធាន លោកប្រុសតូចមកក្រុមហ៊ុន » ជំនួយការរបស់ជេមក៏បានមកខ្សឹបប្រាប់ជេមពេលកំពុងប្រជុំ
Gemini « ចុះពេលនេះគេនៅឯណា?»
ជំនួយការ« នៅក្នុងបន្ទប់លោកប្រធាន »
Gemini « ប្រាប់គេទៅថាយើងហៅគេឲមកទីនេះ»
ជំនួយការ« បាទលោកប្រធាន ».
ជំនួយការ« លោកប្រុសតូច លោកប្រធានឲទៅបន្ទប់ប្រជុំ» គេចូលមកប្រាប់ហ្វូតបែបនេះ
Fourth « ខ្ញុំហ៎រ » ជំនួយការក៏ងក់ក្បាល. ហ្វូតមិនសួរច្រើនក៏យល់ព្រមទៅតាមជំនួយការ. មកដល់ក្នុងបន្ទប់ប្រជុំគ្រប់គ្នាសម្លឹងមើលមុខ ហ្វូតមិនដាក់ភ្នែកឡើយ ធ្វើឲហ្វូតរៀងភ័យដែរ ពេលនោះជេមក៏ហៅហ្វូតឲទៅអង្គុយជិតគេ
Gemini « មកអង្គុយទីនេះមក » ហ្វូតលឺហើយក៏ដលរទៅអង្គុយជិតជេមភ្លាម
Fourth « លោកហៅខ្ញុំមកទីនេះធ្វើអី ?» គេខិតទៅជិតសួរជេម ជេមលឺហ្វូតសួរបែបនេះហើយក៏ញញឹមចុងមាត់
Gemini « ចុះឯងមកទីនេះធ្វើអីដែរ?» គេសួរបកទៅហ្វូតវិញ
Fourth « ខ្ញុំនៅផ្ទះធុញសឹងស្លាប់ហើយ ទើបខ្ញុំមកទីនេះមើលគេមើលឯង» គេតបព្រមទាំងដៀងសម្លក់ទៅជេម ជេមលឺបែបនេះហើយក៏អស់សំណើច. អង្គុយស្តាប់គេប្រជុំយូរៗទៅហ្វូតក៏ងងុយ ជេមឃើញហើយក៏លួចញញឹមចុងមាត់
Gemini « ការប្រជុំថ្ងៃនេះបញ្ចប់ត្រឹមនឹងចុះ » ចប់ភ្លាមជេមក៏ក្រឡេកទៅមើលមុខហ្វូតភ្លែត
   
                            __________________
                              

🫶I'm Back Guys 😭
*អរគុណសម្រាប់ការរង់ចាំEP16ហើយក៏សុំទោសដែលឲរង់ចាំយូរ🙏🏼🥹❤️

៚FahYing🦁🐭

You've reached the end of published parts.

⏰ Last updated: Jul 08 ⏰

Add this story to your Library to get notified about new parts!

កូនបំណុល ម្ចាស់ជីវិត⛓️❤️‍🔥Where stories live. Discover now