EP4 យប់នេះដេកបន្ទប់យើង❤️‍🔥

1.2K 88 5
                                    

Fourth « នេះខ្ញុំយល់សប្តិបែបនេះទៀតហើយមែនទេ? ហឹក! ម៉ាក់ប៉ា! ខ្ញុំនឹកអ្នកទាំងពីរ ! នេះ10ឆ្នាំហើយដែលម៉ាក់ប៉ាមិនមករក កូន 10ឆ្នាំហើយដែលខ្ញុំខានជួបអ្នកទាំងពីរ! ហឹក!ហឹក! » ឲតែគេកាន់តែគិតដល់ប៉ាម៉ាក់របស់គេ ទឹកភ្នែករបស់គេកាន់តែស្រក់.
សម្លេងខ្សឹកខ្សួលរបស់ហ្វូតបានលឺទៅដល់ជេមដែលនៅបន្ទប់ជាប់នោះ ធ្វើឲជេមគិតងឿងឆ្ងល់ថា ហ្វូតកំពុងតែយំរឺ ?
Morning ☀️
ពេលព្រឹកព្រលឹមថ្ងៃនេះជេមក្រោកលឿនជាងហ្វូត ព្រោះថ្ងៃនេះនៅក្រុមហ៊ុនគេមានការប្រជុំមួយនៅជិតពេលរសៀល. កម្លោះសង្ហារជេមរៀបចំខ្លួនរួចរាល់ហើយក៏រៀបចុះទៅក្រោមញុំាអាហារពេលព្រឹក តែគេក៏បង្អក់រួចក៏ដើរឈានចូលមកក្នុងបន្ទប់ហ្វូត
ក្នុងបន្ទប់ដែលរៀបចំបានយ៉ាងល្អ គួរឲចង់នៅ ជាមួយនិងម្ចាស់បន្ទប់ដែលកំពុងតែគេងលក់យ៉ាងស្រុកស្រួល ធ្វើជេមសម្លឹងមើលទៅគេមិនដាក់ភ្នែកសោះ. ជេមដើរទៅសំដៅទៅរកហ្វូត រួចដាក់ខ្លួនអង្គុយជិតខ្លួនហ្វូត
Gemini « ល្មមភ្ញាក់ហើយ » គេត្រសៀទៅខ្សឹបក្បែរត្រចៀករបស់ហ្វូត ធ្វើឲហ្វូតបើកភ្នែកតិចៗ
Fourth « នេះម៉ោងប៉ុន្មានហើយនិង » គេភ្ញាក់ភ្លាមក៏សួរម៉ោងភ្លាមតែម្តង
Gemini « ម៉ោង8ហើយ! ក្រែងរាល់ថ្ងៃឯងងើបមុនយើងមិនចឹងហេ៎ ហេតុអីថ្ងៃនេះឯងងើបយូរម៉េស ?»
Fourth « ឲខ្ញុំសុំទោសផងលោក! គឺយប់មិញខ្ញុំគេងមិនសូវលក់ ទើបធ្វើឲក្រោកយឺត! ខ្ញុំសុំទោសណាលោក »ហ្វូតនិយាយញ័រៗ
Gemini « ឯងកើតអីបានដេកមិនសូវលក់ ?» គេសួរចង់ដឹងព្រោះយប់មិញគេបានលឺហ្វូតយំ
Fourth « អឺ គឺយប់មិញខ្ញុំ...ខ្ញុំ» យប់មិញបន្ទាប់ពីហ្វូតដឹងខ្លួនឡើងមកគឺមិនធ្វើឲគេទៅវិញ ព្រោះតែគេនៅគិតពីយល់សប្តិនោះរហូត.
Gemini « យប់មិញឯងយំមែនទេ?»
Fourth « ទេ! គ្មានទេ! លោកនិយាយស្អីនិង? អ្នកណាយំ ?» ហ្វូតគេប្រកែកភ្លាមៗគ្រាន់តែជេមនិយាយបែបនេះចេញមក
Gemini « យប់នេះទៅដេកបន្ទប់យើង »
Fourth « ហា៎ស? ទៅដេកបន្ទប់លោកចឹងហេ៎? ទេ! ខ្ញុំមិនទៅទេ» ហ្វូតក្រវីក្បាលឡើងខ្ញិល
Gemini « កុំធ្វើឲយើងប្រើធម៌ក្តៅ » គេអោនមុខទៅជិតហ្វូត
Fourth « ទោះជាយើងណាខ្ញុំក៏មិនទៅ » ហ្វូតនិយាយបានត្រឹមក៏ត្រូវជេមបំបិតមាត់ដោយការថើបរបស់គេ. ជេមបានទម្លាក់បបូររបស់គេទៅលើបបូរមាត់របស់ហ្វូតយ៉ាងតក់ក្រហល់ ( ហ្វូតអត់ទាន់ដុសធ្មេញទេណាជេម👀🥲) ការថើបយ៉ាងតក់ក្រហល់របស់ជេមធ្វើឲហ្វូតដកដង្ហើមមិនចង់រួច ភ្លាមនោះហ្វូតក៏ខាំមាត់ជេមឡើងចេញឈាមច្រិចៗ
Gemini « នេះឯងខាំមាត់យើងមែនទេ?» គេនិយាយព្រមទាំងយកដៃជូតឈាមចេញ
Fourth « ចុះអ្នកណាប្រើឲលោកមកចាប់ខ្ញុំថើបធ្វើអី ? នឹកស្មានថាចង់ធ្វើអីក៏ធ្វើតាមចិត្តមែនទេ ?» ហ្វូតនិយាយទាំងមុខមាំ
Gemini « សម្រេចថាយប់នេះទៅដេកជាមួយយើងរឺក៏មិនទៅ»
Fourth « មិនទៅ!» គេនិយាយមួយម៉ាត់នេះ រួចរត់ចូលបន្ទប់ទឹក បាត់ទៅ
Gemini « ចាំមើលណា ឲតែខ្លាំងបែបនេះ គេចមិនរួចពីយើងទេអាក្មេងជើងល្អ » ជេមញញឹមចុងមាត់.
បន្ទាប់ពីងូតទឹករៀបចំខ្លួនរួចរាល់ហើយហ្វូតក៏បានចុះមកញុំាអាហារពេលព្រឹក
អ៊ុំស្រី « នេះភ្ញាក់ហើយមែនទេ?»
Fourth « បាទអ៊ុំ! សុំទោសផងណាអ៊ុំដែលព្រឹកនេះខ្ញុំមិនបានជួយរៀបចំអាហារពេលព្រឹក» គេនិយាយទាំងមុខស្រពោន
អ៊ុំស្រី « មិនអីទេណាហ្វូត! អឺ ហើយនេះជាអាហារពេលព្រឹករបស់ឯង ដែលលោកប្រុសគាត់ប្រាប់ថាទុកឲឯង ឆាប់យកទៅញុំា » អ៊ុំហុចមកឲហ្វូត
Fourth « គេទុកឲខ្ញុំចឹងហ៎រ?» គេទទួលយកទាំងភ្ញាក់ផ្អើល
អ៊ុំស្រី« ត្រូវហើយ មុននិងលោកប្រុសចេញទៅធ្វើការ គឺគាត់ប្រាប់មកអ៊ុំបែបនេះ »
Fourth « អរ បាទ ! រួចចុះអ៊ុំពិសាររួចហើយរឺនៅ ?»
អ៊ុំស្រី « អ៊ុំញុំារួចហើយ អូ អ៊ុំភ្លេចប្រាប់ មាត់លោកប្រុសមិនដឹង ជាទៅត្រូវអីមកពីណាឃើញជាំ តើឯងដឹងថាគាត់ត្រូវអីទេ? »
Fourth« អរ គឺខ្ញុំមិនដឹងទេអ៊ុំ ប្រហែលមកពីគាត់បុកអីហើយ »  ហ្វូតតបទៅអ៊ុំស្រីទាំងភ័យៗ ព្រោះគេនិងហើយទើបមាត់ជេមជាំបែបនេះ
អ៊ុំស្រី « ប្រហែលចឹងហើយ »
Fourth « បាទអ៊ុំ! » ហ្វូតញុំាបណ្តើរគិតបណ្តើរ
Fourth « វីវរហើយខ្ញុំ ប៊ះភ្លាត់ស្នៀត! តើថានេះគេចង់ធ្វីអីឲប្រាកដនៀក ហេតុអីថ្ងៃនេះគេទុកអីឲខ្ញុំញុំា ទាំងដែលរាល់ថ្ងៃគេមិនខ្វល់ពីខ្ញុំផង » ហ្វូតរឹតតែឆ្ងល់
Night 🌃
  ហ្វូតញុំាបាយរួចរាល់ហើយគេក៏រៀបចំងូតទឹកចូលគេង ព្រោះមួយថ្ងៃនេះគេធ្វើការងារផ្ទះពេញមួយថ្ងៃតែម្តង
Fourth « ហឺយ! ហត់ណាស់ » គេរៀបនិងចូលទៅងូតទឹកហើយ ស្រាប់តែលឺសម្លេងគោះទ្វារ
Fourth « អ្នកណាមករកអីចេះទាំងយប់? រឺក៏ជាអ៊ុំស្រី?» គេគិតភ្លាមក៏រត់ទៅបើកទ្វារស្ទុយ. គ្រាន់តែបើកទ្វារភ្លាមឃើញកម្លោះសង្ហារជេមមីណាយភ្លាម
Fourth « នេះលោកមកបន្ទប់ខ្ញុំមានការអីទាំងយប់ »
Gemini « ងូតទឹកហើយនៅ »
Fourth « បើខ្ញុំមិនទាន់ងូតវាយ៉ាងមិច?» ហ្វូតតបបែបឌឺដង
Gemini « ទៅដេកបន្ទប់យើង » ជេមមិនខ្វល់និងរឹកពារបស់ហ្វូតឡើយ
Fourth « មិនទៅ! » ហ្វូតតបរួចរកទាញទ្វារបិទហើយតែជេមរុញទៅវិញ រួចជេមក៏ចាប់បីហ្វូតទៅបន្ទប់គេ. មកដល់ក្នុងបន្ទប់ជេមក៏បានលើកបោះហ្វូតទៅលើពូកមួយទំហឹង
Fourth « នែ៎លោក ធ្វើឆ្កួតអីនិង ខ្ញុំជាមនុស្សណាមិនមែនជាសត្វដែលត្រូវលើក ត្រូវបោះទេ » គេនិយាយខ្លាំងៗដាក់ជេម
( Nv home Ke klang nas kon fourth Ke jab chong Mii Lv  hx555 👄👀🥲 )
Gemini « មកពីឯងរឹងក្បាល មិនស្តាប់យើងធ្វើអី ?» គេឡើងទៅទ្រោបលើខ្លួនហ្វូត
Fourth « នែ៎លោកចង់ធ្វើអីខ្ញុំ » ហ្វូតព្យាយាមរុញជេមចេញពីខ្លួនតែនៅតែមិនបាន
Gemini « ឯងគិតថាយើងចង់ធ្វើអី ?» ជេមញញឹមចុងមាត់

*សូមរង់ចាំអានEP5តទៀតណា🙏❤️
កុំភ្លេចជួយvoteនិងស៊ែរអោយអេដមីនម្នាក់មួយផងណា😍

៚FahYing🦁🐭

កូនបំណុល ម្ចាស់ជីវិត⛓️❤️‍🔥Where stories live. Discover now