Gemini « ដូច្នេះថ្ងៃមិញតើឯងមិនមានធុរះអ្វីទេមែនទេ?» គេសួរសំណួរបែបនេះព្រោះគេនឹកឃើញពាក្យផ្លយប្រាប់ទៅគេ
Fourth « ខ្ញុំទៅណាបានយ៉ាងមិច បើមានអ្នកចាក់គន្លឹះបន្ទប់ទឹកពីក្រៅបែបនេះ » លឺបែបនេះហើយជេមក៏នឹកគិតថាទាំងនេះគឺជាគម្រោងការរបស់ផ្លយទាំងអស់.
Back Home 🏠
គ្រូពេទ្យបានអនុញ្ញាតឲហ្វូតត្រលប់មកផ្ទះបិញបានហើយបន្ទាប់ពីគេងនៅពេទ្យ1យប់ ព្រោះអាការះរបស់គេពេលនេះគឺលែងអីហើយ
អ៊ុំស្រី « អ្នកប្រុសតូចតើយ៉ាងមិចហើយ?» អ៊ុំឃើញពួកគេទាំងពីរចូលមកដល់ភ្លាមក៏ស្ទុះទៅទទួល
Fourth « ខ្ញុំមិនអីនោះទេអ៊ុំ »
អ៊ុំស្រី « លឺបែបនេះហើយអ៊ុំធូរចិត្តបន្តិច » ហ្វូតលឺបែបនេះក៏ងាកមក ញញឹមដាក់អ៊ុំស្រីយ៉ាងគួរឲខ្នាញ់
Gemini « អ៊ុំចាំជួយធ្វើស៊ុបក្តៅៗឲគេញុំាផងណា »
Fourth « ខ្ញុំមិនទាន់ឃ្លានទេអ៊ុំ ចាំឃ្លានខ្ញុំចុះទៅធ្វើញុំាខ្លួនឯងក៏បាន ដែរណា »
អ៊ុំស្រី « មិនអីទេអ្នកប្រុសតូច អ្នកប្រុសសម្រាកទៅចាំអ៊ុំអ្នកទៅធ្វើចុះណា »
Gemini « អ៊ុំទៅធ្វើចុះ ហើយកុំភ្លេចទឹកដោះគោមួយកែវផងណាអ៊ុំ»
អ៊ុំលឺបែបនេះហើយក៏ចុះទៅក្រោមបាត់ ដោយក្នុងបន្ទប់មានតែជេមនិងហ្វូតតែពីរនាក់
Gemini « ក្នុងខ្លួនយ៉ាងមិចហើយ?» គេសួរអាការះនៅក្នុងខ្លួនហ្វូត ព្រោះខ្លាចថាគេនិងយ៉ាងមិចៗ
Fourth « ខ្ញុំធម្មតាវិញហើយលោក គ្រាន់តែពេលនេះរាងអស់កម្លាំងបន្តិចប៉ុណ្ណោះ »
Gemini « ញុំាថ្នាំហើយនឹងលែងអីហើយ » ពួកគេនិយាយគ្នាមួយ សន្ទុះមក អ៊ុំក៏បានលើកស៊ុបនិងទឹកដោះគោមក
Gemini « ទុកនៅទីនេះខ្ញុំជាអ្នករៀបចំ អ៊ុំមានអ្វីត្រូវធ្វើទៀតក៏ទៅធ្វើបន្តចុះណា »
អ៊ុំស្រី « ចា៎សលោកប្រុស » រួចអ៊ុំក៏ចេញទៅ. ជេមរៀបបញ្ចុកហ្វូត ហើយតែហ្វូតតវ៉ាទាន់
Fourth « ខ្ញុំញុំាខ្លួនឯងបាន លោកមិនចាំបាច់បញ្ចុកខ្ញុំនោះទេ»
Gemini « អឺម » ជេមក៏បានហុចស្លាបព្រាទៅឲហ្វូតញុំាខ្លួនឯងវិញ
បន្ទាប់ពីញុំាស៊ុបក្តៅៗអស់ហើយជេមក៏ហុចទឹកដោះគោឲហ្វូត
Gemini « ញុំាទឹកដោះគោនេះទៅនឹងឆាប់មានកម្លាំង» ហ្វូតក៏បានទទួលយកពីជេមយកមកញុំាអស់1កែវតែម្តង
Gemini « ប្រឡាក់មាត់អស់ហើយ » ជេមបានយកដៃទៅជូតមាត់របស់ហ្វូយដែលប្រឡាក់ទឹកដោះគោ ឃើញជេមធ្វើបែបនេះហើយធ្វើឲហ្វូតអត់គិតមិនបាន
Fourth « ហេតុអ្វីក៏លោកល្អដាក់ខ្ញុំបែបនេះ?» គេគិតក្នុងចិត្តម្នាក់ ឯងជាមួយនិងក្រសែភ្នែកសម្លឹងមើលទៅជេម
Fourth « អរគុណលោកខ្លាំងណាស់ដែលបានមើលថែខ្ញុំ» គេនិយាយទាំងស្នាមញញឹមទៅកាន់ជេម
Gemini « ញុំាថ្នាំរួចឆាប់គេងទៅ » ជេមឲហ្វូតញុំាថ្នាំរួចអស់ហើយដាក់ហ្វូតឲគេងរួចក៏ងើបទៅ តែហ្វូតចាប់ដៃជាប់
Fourth « លោកចង់ទៅណានិង?» គេចាប់ដៃជេមជាប់រួចសួរ ធ្វើឲជេមងាកមកតបជាមួយនឹងគេវិញ
Gemini « យើងមានការនៅក្រុមហ៊ុនបន្តិច មួយសន្ទុះទៀតយើងនឹងត្រលប់មកវិញ ឆាប់គេងទៅណាក្មេងឆ្លាត » គេនិយាយរួចក៏អោនទៅថើបថ្ងាសហ្វូតមួយខ្សឺត ឯហ្វូតក៏បានថើបមាត់ជេមមួយខ្សឺតផងដែរ
Fourth « កុំនៅដល់យប់ពេកណា »
Gemini « យើងដឹងហើយ » និយាយជាមួយហ្វូតរួចគេក៏ដើរចេញទៅបាត់ .
Gemini « គេគេងហើយ. អ៊ុំឧស្សាហ៍ឡើងទៅមើលគេផង ក្រែងគេក្រោកឡើងគេត្រូវការអី »
អ៊ុំស្រី « ចា៎សអ្នកប្រុស » ប្រាប់អ៊ុំរួចជេមក៏បើកឡានចេញទៅបាត់ជេមបើកឡានមកដល់ក្រុមហ៊ុនភ្លាមក៏ចុះទៅភ្លែត ចូលមក ដល់ក្នុងOffice ជេមក៏បានប្រាប់បុគ្គលិកឲទៅតាមផ្លយមកជួបគេ
Ploy« លោកប្រធានតើមានការអ្វីជាមួយខ្ញុំមែនទេ?»
Gemini « តើនាងដឹងថានាងកំពុងតើធ្វើអ្វីទេ?» គេងាកមកនិយាយជាមួយផ្លយទាំងទឹកមុខក្រហមងាំង
Ploy « លោកប្រធានកំពុងតែនិយាយពីអ្វីនិង? ខ្ញុំមិនយល់ទេ»
Gemini « នាងជាអ្នកចាក់គន្លឹះបន្ទប់ទឹករបស់ហ្វូតមែនទេ?» ពេលនេះជេមសួរទៅនាងចំៗតែម្តង
Ploy« អឺ...គឺ ខ្ញុំមិនដឹងអីទេលោកប្រធាន »
Gemini « ខ្ញុំមិនចូលចិត្តមនុស្សកុហកនោះទេ »
Ploy « ត្រូវហើយខ្ញុំជាអ្នកធ្វើ ខ្ញុំស្អប់វា ខ្ញុំខឹងវាដែលចូលមកជិតលោក ប្រធាន វាដណ្តើមលោកប្រធានចេញពីខ្ញុំ » នាងនិយាយខ្លាំងៗដាក់ជេម ធ្វើឲជេមកាន់តែឡើងកម្តៅក្នុងខ្លួន
Gemini « បិទមាត់របស់នាងភ្លាម! នាងគ្មានសិទ្ធនិយាយបែបនេះ ដាក់មនុស្សរបស់ខ្ញុំទេ » ជេមនិយាយទាំងខឹងយ៉ាងខ្លាំង
Ploy « ស្រលាញ់វាខ្លាំងណាស់មែនទេ?»
Gemini « ខ្ញុំប្រាប់ឲឈប់!! » ជេមគោះតុម៉ាទំហឹងដៃ ធ្វើឲដៃគេឡើងចង់ចេញឈាម
Gemini « សំណាងហើយដែលខ្ញុំមិនសម្លាប់នាងនៅទីនេះ »
គេដើរមួយៗទៅកាន់ផ្លយ
Gemini « ខ្ញុំសូមដាស់តឿននាង បើនាងហ៊ានតែប៉ះរបស់មនុស្សខ្ញុំទៀត ស្រមោលរបស់នាងក៏ខ្ញុំមិនឲឃើញនៅលើផែនដីនេះដែរ ហើយចាប់ពីពេលនេះទៅកុំឲខ្ញុំឃើញមុខនាងទៀតឲសោះ ឆាប់ចេញទៅ !» ផ្លយបានរត់ចេញទៅយ៉ាងលឿន ឯជេមបានសម្រួលអារម្មណ៍របស់គេមុននិងត្រលប់ទៅផ្ទះវិញ .
Arrived Home 🏡
Fourth « លោកត្រលប់មកវិញហើយហ៎រ?»
Gemini « ឯងក្រោកយូរហើយមែនទេ?»គេអង្អែលក្បាលរបស់ ហ្វូតថ្នមៗ
Fourth « អឺម » និយាយចុះឡើងៗហ្វូតក៏ក្រលេកឃើញដៃរបស់ជេមក្រហមចង់ចេញឈាម
Fourth « ដៃរបស់លោកទៅត្រូវនឹងអ្វីមកនិង?»
Gemini « គ្មានអីទេ » គេដកដៃចេញពីហ្វូតយ៉ាងលឿន តែមកហ្វូតក៏ទាញមកមើលវិញ
Fourth « ចាំខ្ញុំទៅយកថ្នាំមកលាបឲ » គេប្រុងងើបចេញទៅហើយតែជេមឃាត់
Gemini « ប្រាប់ថាយើងមិនអីនោះទេ » គេស្រែកកំហកដាក់ហ្វូត បន្ទាប់មកគេមើលមុខហ្វូតឃើញមុខហ្វូតស្រពោន
Gemini « ឲយើងសុំទោសណា » គេនិយាយទាំងអោនមុខចុះ ចំណែកឯហ្វូតឃើញជេមបែបនេះក៏ងើយមុខជេមឡើងរួចអោនទៅថើបបបូរមាត់របស់ជេមភ្លាម....________________
Sorry guys អេដមីនភ្លេចដាក់ភាគតឲ ថ្ងៃនិងទើបនឹកឃើញ🙏😭
បើចង់បានភាគតលឿនៗជួយឆាតមកតឿនអេដមីនផង អេដមីនខ្លាចភ្លេចទៀត🥹
Thank you ❤️
៚FahYing🦁🐭
YOU ARE READING
កូនបំណុល ម្ចាស់ជីវិត⛓️❤️🔥
Romance« អ្នកណាទៅដឹងថាម្ចាស់បំណុលគឺជាម៉ាហ្វៀហាយសូរបែបនេះ ចូលចិត្តប្រើតែកម្លាំងខ្សែលើដាក់មនុស្សទន់ខ្សោយ គ្មានភាពអាណិតអាសូរ»