អ៊ុំស្រី«អ្នកប្រុសតូច! អ្នកប្រុសតូចក្រោកឡើងញុំាអាហារពេលព្រឹក អ្នកប្រុសគាត់ចាំនៅខាងក្រោម » អ៊ុំហៅយ៉ាងណាក៏ ហ្វូតមិនបានឆ្លើយ
Fourth « រងា ~ » គេញ័រខ្លួនដូចកូនសត្វ. អ៊ុំស្រីលឺហ្វូតនិយាយបែបនេះហើយក៏យកដៃទៅស្ទាបថ្ងាសហ្វូត
អ៊ុំស្រី« អ្នកប្រុសតូចក្តៅខ្លួនខ្លាំងណាស់ » គាត់និយាយទាំងស្លន់ស្លោរ រួចចុះទៅប្រាប់ជេម
អ៊ុំស្រី« អ្នកប្រុស! អ្នកប្រុសតូចគាត់ក្តៅខ្លួនខ្លាំងណាស់ » ជេមលឺបែបនេះហើយក៏ស្ទុះរត់ឡើងទៅមើលហ្វូត. ពេលគេទៅដល់គេស្ទាបខ្លួនហ្វូត
Gemini « ហ្វូត! ហ្វូតក្រោកឡើង » គេខំដាស់ហ្វូតឲក្រោកឡើង ចំណែកឯហ្វូតលឺសំលេងជេមហៅហើយក៏បើកភ្នែកព្រឹមៗ
Fourth « លោក...»
Gemini « ក្រោកឡើងទៅមន្ទីរពេទ្យ »
Fourth « មិនអីទេ ចាំខ្ញុំរកថ្នាំញុំាខ្លួនឯងវិញ »
Gemini « កុំចចេសជាមួយយើងបានទេ?»គេធ្វើមុខស្មើដាក់ហ្វូត
Fourth « ខ្ញុំទៅខ្លួនឯងក៏បាន ?» គេក្រោកឡើងប្រុងដើរចេញទៅ តែក៏ត្រូវជេមលើកបី
Fourth « នែ៎លោក! ធ្វើស្អីនិង? ដាក់ខ្ញុំចុះទៅ! »
Gemini « មកពីឯងរឹងដាក់យើងពេក ទាល់តែធ្វើបែបនេះ » ជេមមិននិយាយអីច្រើនក៏បានបីហ្វូតទៅក្នុងឡានHospital 🏥
មកដល់មន្ទីរពេទ្យជេមបានបីហ្វូតចេញពីក្នុងឡានរួចចូលទៅក្នុងមន្ទីរពេទ្យ
Fourth « ដាក់ខ្ញុំចុះទៅ! គេមើលមកច្រើនណាស់ » ហ្វូតអៀន ព្រោះគេឃើញមមនុស្សម្នាសម្លឹងមើលមកខ្លួននិងជេម
Gemini « យើងមិនខ្វល់ » ជេមគេមិនចាប់អារម្មណ៍និងអ្នកណា ទាំងអស់. ពេលចូលទៅដល់ក្នុងពេទ្យក៏បានប្រាប់ជេមឲបីហ្វូតទៅដាក់ក្នុងបន្ទប់ពិនិត្យ
Doctor « តើគាត់មានបញ្ហាអ្វីដែរលោក?»
Gemini « គ្រូពេទ្យជួយពិនិត្យគេបន្តិចបានទេ ព្រោះគេក្តៅខ្លួន»
Doctor « ចា៎សលោក » គ្រូពេទ្យនិយាយជាមួយជេមហើយក៏ រៀបចំពិនិត្យអាការះរបស់ហ្វូត. បន្ទាប់ពីពិនិត្យរួចរាល់ហើយគ្រូពេទ្យក៏មកពិភក្សាជាមួយនិងជេម
Gemini « តើគេយ៉ាងមិចអ្នកគ្រូពេទ្យ?»
Doctor « បញ្ហាសុខភាពរបស់គាត់អាចបណ្តាលមកពីរបបអាហារ និងការគេង »
Gemini « យ៉ាងមិចទៅអ្នកគ្រូពេទ្យ?»
Doctor « អាចមកពីគាត់ញុំាអាហារមិនសូវបានទៀងទាត់ ហើយគេងមិនសូវបានគ្រប់គ្រាន់ ទើបធ្វើឲសុខភាពរបស់គាត់ខ្សោយបែបនេះ »
Gemini « ចឹង តើត្រូវធ្វើយ៉ាងម៉េចទើបធ្វើឲសុខភាពរបស់គាត់ ប្រសើរឡើងវិញ ?»
Doctor « ចា៎លោក! គឺគ្មានអីច្រើនទេ គឺគ្រាន់តែឲគាត់ញុំាអាហារឲបានទៀងទាត់ អាហារដែលមានជាតិវីតេមីន ឲគាត់សម្រាកឲបានគ្រប់គ្រាន់តែប៉ុណ្ណោះ ហើយមួយទៀតកុំឲគាត់ធ្វើអ្វីធ្ងន់ព្រោះអាចធ្វើឲកម្លាំងគាត់ចុះខ្សោយបាន »
Gemini « បាទអរគុណអ្នកគ្រូពេទ្យ ពួកខ្ញុំអាចត្រលប់ទៅផ្ទះវិញពេលនេះបានទេ?»
Doctor « ថ្ងៃស្អែកទើបត្រលប់ទៅវិញបានលោក ព្រោះយើងត្រូវពិនិត្យកម្តៅនិងដាក់សេរ៉ូមឲគាត់មួយយប់សិន» អ្នកគ្រូពេទ្យនិយាយចប់ក៏ដើរបាត់ ចំណែកឯជេមក៏ទៅមើលហ្វូតវិញ. ហ្វូត គ្រាន់តែឃើញជេមចូលមកក្នុងភ្លាមក៏និយាយភ្លាម
Fourth « តើខ្ញុំអាចទៅផ្ទះឥលូវបានទេលោក?»
Gemini « មិនទាន់បានទេ ពេទ្យឲគេងនៅទីនេះមួយយប់ ព្រោះកម្តៅរបស់ឯងមិនទាន់ថយចុះនោះទេ » ជេមតបព្រមទាំងមកអង្គុយនៅលើសាឡុងមួយជិតគ្រែហ្វូត
Fourth « ហេតុអីចាំបាច់គេង ខ្ញុំគ្រាន់តែក្តៅខ្លួនបន្តិចប៉ុណ្ណោះ មិនកើតអីធ្ងន់ធ្ងរណា » គេនិយាយបែបង៉ក់ងរដាក់ជេម. ជេមពេលឃើញហ្វូតធ្វើចរឹតបែបនេះហើយក៏ដើរទៅថើបមាត់ហ្វូត.
Fourth « នេះលោកធ្វើស្អីនិង? នេះគឺជាមន្ទីរពេទ្យណា » ហ្វូត ភ្ញាក់ផ្អើលពេលដែលជេមដើរមកថើបគេបែបនេះ.
Gemini « មកពីឯងធ្វើចរឹកគួរឲខ្នាញ់ធ្វើអី?» គេញញឹមពព្រាយដាក់ហ្វូត
Fourth « ខ្ញុំមានបានធ្វើឯណា » គេតបទៅជេមទាំងភ្នែកភ្លឹសៗ ធ្វើឲជេមទប់ចិត្តមិនរួចក៏ទម្លាក់បបូរមាត់ទៅថើបហ្វូតម្តងទៀត. ម្តងនេះហ្វូតមិនប្រកែកក៏បានតបតនូវស្នាមថើបដ៏ផ្អែមល្ហែមទៅកាន់ជេមវិញធ្វើឲជេមកាន់តែដកចិត្តមិនរួច
«តុក! តុក! » សំលេងគោះទ្វារបន្ទប់បន្លឺឡើងធ្វើឲហ្វូតរុញជេមចេញយ៉ាងលឿន
Fourth « ចូលមកបាន » អ្នកគ្រូពេទ្យក៏បានបើកទ្វារចូលមក
Gemini « អ្នកគ្រូពេទ្យ តើមានការអ្វីមែនទេ?» គេដើរទៅអង្គុយនៅសាឡុងវិញ
Doctor« គឺត្រូវឲអ្នកជម្ងឺប្តូរពីបន្ទប់ពិនិត្យទៅបន្ទប់សម្រាកវិញលោក » គ្រូពេទ្យតបទៅកាន់ជេមវិញ
Gemini « សុំបន្ទប់VIP ណាបាទ »
Doctor « ចា៎សលោក! ពួកយើងនិងរៀបចំជូន ! សូមលោកមកតាមខ្ញុំណាចា៎ » គ្រូពេទ្យក៏នាំពួកគេទាំងពីរទៅបន្ទប់VIPវិញ
Doctor « ហើយនេះគឺជាសម្លៀកបំពាក់សម្រាប់អ្នកជម្ងឺទុកប្តូរណាចា៎ » គ្រូពេទ្យក៏ហុចសម្លៀកបំពាក់ឲហ្វូតទុកប្តូរពេលគេង
Doctor « បន្តិចទៀតនេះគ្រូពេទ្យនិងយកសារ៉ូមនិងថ្នាំមកឲណាចា៎ »
Fourth « បាទ! អរគុណអ្នកគ្រូពេទ្យ » គ្រូពេទ្យចេញទៅបាត់ជេមក៏និយាយ
Gemini « ប្តូរខោអាវទៅ » ហ្វូតលឺបែបនេះហើយក៏ចូលទៅប្តូរខោអាវ . ពេលចេញមកវិញគ្រូពេទ្យក៏យកសារ៉ូមនិងថ្នាំមកដល់ដែរ
Doctor « អាធ្យាស្រ័យលោក គ្រូពេទ្យត្រូវការពិនិត្យកម្តៅអ្នកជម្ងឺម្តងទៀត » ហ្វូតលឺហើយក៏ឡើងទៅគេងដើម្បីឲពេទ្យពិនិត្យ
Doctor « កម្តៅមិនទាន់ថយចុះ100%នោះទេ ដូច្នេះគ្រូពេទ្យត្រូវការដាក់សារ៉ូមឲលោកណា »
Fourth « បើមិនដាក់តើមិនកើតទេហ៎រគ្រូពេទ្យ » ហ្វូតខ្លាចម្ចុល
Doctor « មិនបានទេលោក! សារ៉ូមនេះនិងធ្វើឲលោកមានកម្លាំង និងឆាប់ចុះកម្តៅ » ហ្វូតលឺហើយក៏ងាកទៅរកជេម
Gemini « កុំខ្លាចអីយើងនៅទីនេះហើយ » ជេមនិយាយហើយក៏ បានអង្អែលក្បាលហ្វូត.✨HAPPY NEW YEAR EVERYONE 🎆💖
Sorry for your wait 🙏🥺
*បើស្អែកទំនេរអេដមីនដាក់ឲមួយភាគទៀតណា🤗៚FahYing🐭🦁
YOU ARE READING
កូនបំណុល ម្ចាស់ជីវិត⛓️❤️🔥
Romance« អ្នកណាទៅដឹងថាម្ចាស់បំណុលគឺជាម៉ាហ្វៀហាយសូរបែបនេះ ចូលចិត្តប្រើតែកម្លាំងខ្សែលើដាក់មនុស្សទន់ខ្សោយ គ្មានភាពអាណិតអាសូរ»