EP9 មនុស្សរំខាន❤️‍🩹

1.1K 78 15
                                    

Fourth « ខ្ញុំរួចរាល់ហើយលោក » ហ្វូតចេញពីបន្ទប់គេរួចចុះមកក្រោមដែលជេមកំពុងតែអង្គុយចាំ. ជេមគ្រាន់តែឃើញហ្វូតភ្លាមមើលគេមិនដាក់ភ្នែកតែម្តង ព្រោះតែការតុបតែងដ៍គួរឲស្រលាញ់របស់ហ្វូត ដោយពាក់អាវHoddieដៃវែងជាមួយនិងខោរលុងពណ៌ស រួចបន្ថែមជាមួយនិងស្បែកជើងប៉ាត់តាពណ៌សផងដែរ.
Fourth « លោក !» ហ្វូតហៅជេមព្រោះឃើញគេកំពុងតែភ្លឹកមើលមកខ្លួន
Gemini « បើឯងហើយ តោះយើងទៅ !» មិនបង្អង់យូរជេមក៏ដើរចេញរួចហ្វូតក៏ដើរទៅតាមក្រោយ.

Arrived Restaurant
Gemini « ចង់ញុំាអីកម្ម៉ង់ទៅ »
Fourth « លោកកម្ម៉ង់ទៅ ខ្ញុំអ្វីក៏បានដែរ ខ្ញុំញុំាបានគ្រប់មុខ » លឺហ្វូតនិយាយបែបនេះហើយជេមក៏បានកម្ម៉ង់អាហារសម្រាប់ខ្លួនឯងនិងហ្វូតផងដែរ .ក្រោយមកអាហារក៏មកដល់លើតុស្រេច
Gemini « ឆាប់ញុំាទៅ »
Fourth « ខ្ញុំដឹងហើយ »
Ploy « អា៎! សួស្តីលោកប្រធាន ! មិននឹកស្មានថាបានជួបគ្នាចៃដន្យបែបនេះសោះ » គេនិយាយទៅជេមប៉ុន្តែគេក្រឡេកមើល មុខហ្វូត
Gemini « នេះនាងមកតែម្នាក់ឯងទេរឺ?»
Ploy « គឺខ្ញុំណាត់ជាមួយមិត្តខ្ញុំ ប៉ុន្តែពេលនេះគេលុបចោលការណាត់វិញ » នាងនិយាយព្រមទាំងធ្វើមុខស្រពោន
Ploy « អឺម... បើអញ្ចឹងតើខ្ញុំអាចសុំរួមតុជាមួយនិងលោកប្រធានបានដែររឺទេ ?»
Gemini « អូខេ »
Ploy « សូមអរគុណលោកប្រធាន!» នាងបានអង្គុយជិតហ្វូតរួចក៏បានកម្ម៉ង់អាហារបន្ថែមទៀត . អាហារមកដល់ពួកគេទាំងបីក៏បានញុំាបន្តទៀត
Ploy « ខឹក!ខឹក! » ជេមឃើញផ្លយឈ្លក់ក៏បានហុចទឹកឲ
Ploy « អរគុណលោកប្រធាន » ហ្វូតឃើញបែបនេះហើយក៏ទម្លាក់ទឹកមុខចុះ. បន្ទាប់ពីញុំាអាហាររួចរាល់ហើយពួកគេក៏សំដៅ ទៅឡាន
Ploy « ជួនជាលោកត្រលប់ទៅវិញតាមផ្លូវនេះហើយ តើលោកអាចជួយជូនខ្ញុំត្រឹមមុខខនដូរបស់ខ្ញុំបានទេ?»
Gemini « ចឹងក៏បាន »
Ploy « ហ្វូត  គឺខ្ញុំអាចសុំអង្គុយនៅខាងមុខបានទេ? ព្រោះខ្ញុំមិនទម្លាប់អង្គុយនៅខាងក្រោយ » នាងនិយាយកាត់ពេលហ្វូតបើកទ្វារឡាន
Gemini « ឯងអង្គុយក្រោយសិនទៅចឹង » ហ្វូតងក់ក្បាលរួចក៏ចូលអង្គុយខាងក្រោយ. សភាពនៅក្នុងឡានស្ងប់ស្ងាត់ដោយគ្មាននរណានិយាយអ្វីសោះ មួយសន្ទុះមកជេមក៏និយាយ
Gemini « និយាយអ៊ីចឹងតើភាគហ៊ុនជាមួយក្រុមហ៊ុនNAPHA យ៉ាងមិចហើយ?» គេងាកទៅសួរផ្លយ
Ploy « គឺថ្មីៗនេះពួកគេមិនទាន់យល់ព្រមនោះទេលោក ពួកគេសុំពេលគិតមួយរយះសិន »
Gemini « ស្អែកនេះ នាងជួយណាត់លោកណារ៉ាឲខ្ញុំផង »
Ploy « ចា៎លោកប្រធាន, ប៉ុន្តែឯកសារដែលលោកត្រូវសុីញ៉ែមិនទាន់ធ្វើរួចរាល់នោះទេ »
Gemini « មិនអីទេ ខ្ញុំទំនេរពេលណា ខ្ញុំនិងធ្វើភ្លាម » ហ្វូតលឺបែប នេះហើយក៏មានចិត្តចង់ជួយជេម ព្រោះការងាររបស់ជេមច្រើន
Fourth « តើលោកមានអ្វីអាចឲខ្ញុំជួយបានទេ ?»
Gemini « ទោះឯងចង់ជួយយើង ក៏ឯងមិនចេះនោះដែរ » ជេមគេងាកមកតបជាមួយហ្វូត. ហ្វូតលឺបែបនេះហើយ គេក៏លែង និយាយអ្វីតទៀត បានត្រឹមតែទម្លាក់ទឹកមុខចុះ. 5នាទីក្រោយមក ជេមក៏បានជូនផ្លយមកដល់មុខខុនដូ.
Ploy « អរគុណច្រើនលោកប្រធាន! ជួបគ្នាថ្ងៃស្អែក ! » នាង និយាយរួចក៏ដើរចូលទៅក្នុងបាត់ដោយមិនលាហ្វូតមួយម៉ាត់.
Gemini « ហ្វូត! នេះឯងមិនមកអង្គុយមកខាងមុខទេហ៎រ?»
Fourth « មិនអីទេ! ខ្ញុំអង្គុយនៅទីនេះក៏បាន » គេតបទាំងញញឹមមិនសម
Gemini « តើឯងកើតអីបានធ្វើមុខបែបនេះ ?» ពេលដល់ផ្ទះ ចុះពីឡានភ្លាមជេមក៏សួរហ្វូតភ្លាម ព្រោះឃើញទឹកមុខហ្វូតមិនសូវស្រស់ហើយមិនមាត់មិនក
Fourth « ខ្ញុំមិនកើតអីនោះទេលោក » គេតបទាំងមិនមើលមុខរបស់ជេម
Gemini « មិនកើតអី ហេតុអីទឹកមុខបែបនេះ ? ហុឺយ! ចូលក្នុង ទៅ ! ពិតជារំខានមែន» ជេមនិយាយបែបនេះរួចក៏ដើរចូលទៅក្នុងបាត់ . មកដល់ក្នុងបន្ទប់ហ្វូតបានផ្តេកខ្លួនទៅលើគ្រែ
Fourth « តើខ្ញុំជាមនុស្សរំខានសម្រាប់លោកមែនទេ? » គេគិត ដល់ពាក្យអម្បាញ់មិញដែលជេមបាននិយាយចេញមក
Fourth « ត្រូវហើយ! ខ្ញុំជាមនុស្សរំខាន ខ្ញុំជាមនុស្សគ្មានតម្លៃ ខ្ញុំជាមនុស្សល្ងង់ ខ្ញុំជាមនុស្សគ្មានបានការ ខ្ញុំត្រឹមតែជាកូនបំណុល ម្នាក់ដែលមានប្រយោជន៍នៅពេលដែលលោកត្រូវការប៉ុណ្ណោះ » ហ្វូតនិយាយម្នាក់ឯងព្រមទាំងទឹកភ្នែកហូរមកតក់ៗ
Fourth « លោកមិនបាច់បារម្ភនោះទេ មិនយូរមិនឆាប់ខ្ញុំនិងចាក ចេញហើយ ខ្ញុំមិនឲលោកឃើញមុខខ្ញុំទៀតនោះទេ » គេនិយាយទាំងទឹកភ្នែករួចក៏បិទភ្នែកគេងទៅ .

In the morning 🌤️
  ព្រឹកឡើងអ៊ុំស្រីបានរៀបចំអាហារពេលព្រឹករួចរាល់សម្រាប់ជេមដូចរាល់ដង .
អ៊ុំស្រី « អរុណសួស្តីអ្នកប្រុស »
Gemini « បាទអ៊ុំ »
អ៊ុំស្រី « និយាយអញ្ចឹងព្រឹកនេះអ៊ុំមិនទាន់ឃើញអ្នកប្រុសតូចចុះមកនោះទេ រាល់ដងគេចុះមកតាំងពីព្រលឹម » គាត់មិនទាន់ឃើញហ្វូតចុះមកគាត់ក៏សួរទៅជេម
Gemini « ប្រហែលជាគេមិនទាន់ក្រោកទេដឹង » គេនិយាយព្រមទាំងញុំាអាហារបន្ត
អ៊ុំស្រី « ចាំអ៊ុំឡើងទៅមើលគេចុះ » គាត់និយាយជាមួយជេមរួចក៏ឡើងទៅបន្ទប់ហ្វូត ឡើងមកដល់លើគាត់ក៏បានគោះទ្វារហៅហ្វូត
អ៊ុំស្រី « តុក! តុក! អ្នកប្រុសតូច អ្នកប្រុសក្រោករឺនៅ ?» ទោះហៅយ៉ាងណាក៏មិនលឺហ្វូតឆ្លើយមក
អ៊ុំស្រី « នេះបន្ទប់មិនចាក់គន្លឹះនោះទេ » គាត់បានរុញទ្វារចូលទៅ
អ៊ុំស្រី « អ្នកប្រុសតូច ! អ្នកប្រុសតូចក្រោកឡើងញុំាអាហារពេលព្រឹក អ្នកប្រុសគាត់ចាំនៅខាងក្រោម » អ៊ុំហៅយ៉ាងណាក៏ហ្វូតមិនបានឆ្លើយ

*Sorry ដែលផុសយឺតណា 🙏😭 អរគុណអ្នកអានគ្រប់គ្នាដែលចាំEP9នេះ❤️🫶
See you next EP🫶😘

៚FahYing🦁🐭

កូនបំណុល ម្ចាស់ជីវិត⛓️❤️‍🔥Where stories live. Discover now