EP17 មនុស្សសំខាន់🫀

345 65 21
                                    

Gemini « ការប្រជុំថ្ងៃនេះបញ្ចប់ត្រឹមនឹងចុះ » ចប់ភ្លាមជេមក៏ក្រឡេកទៅមើលមុខហ្វូតភ្លែត.
ជំនួយការ« លោកប្រធាន នេះគឺជាឯកសារ..» និយាយមិនទាន់ចប់ផងតែត្រូវជេមនិយាយកាត់
Gemini « កុំមាត់! ចេញទៅសិនទៅ » ជំនួយការលឺបែបនេះហើយក៏ងក់ក្បាលដើរចេញទៅបាត់. ដោយគ្មានមនុស្សនៅ ជេមបានមកបង្អែលក្បាលហ្វូតថ្នមៗកំឡុងពេលហ្វូតកំពុងតែគេងលក់ ពេលនោះជេមក៏បានបីគេចេញទៅក្រៅ . បុគ្គលិកគ្រប់គ្នាឃើញហើយបើកភ្នែកធំៗខ្សឹបខ្សៀវគ្នាសម្លឹងមើលមកជេមដែលកំពុងតែបីហ្វូតនៅក្នុងដៃ ប៉ុន្តែជេមវិញគេមិនខ្វល់ពីក្រសែភ្នែកអ្នកណាទាំងអស់. មកដល់ក្នុងបន្ទប់វិញជេមបានទម្លាក់ហ្វូតថ្នមៗនៅលើសាឡុងដ៏ធំទន់ល្វើយមួយ ធ្វើឲ្យអ្នកដែលកំពុងគេងមិនកម្រើកបន្តិចសោះ .
Gemini « ចូលមកក្នុងបន្តិច »
ជំនួយការ« លោកប្រធានត្រូវការអ្វីដែរបាទ?»
Gemini « កម្ម៉ង់ភីហ្សា បឺហ្គឺរ ភ្លៅមាន់ ដំឡូងបារាំង ផាស្តា តែទឹកដោះគោ នឹងទឹកត្រជាក់ ឲ្យយើង »
ជំនួយការ « លោកប្រធានហេតុអីកម្ម៉ង់ច្រើនបែបនេះ ?»
Gemini « យើងប្រាប់អីក៏ធ្វើតាមទៅ កុំសួរនាំច្រើនពេក ! »
ជំនួយការ« បាទលោកប្រធាន » . 20នាទីក្រោយមកអាហារក៏បានមកដល់
ជំនួយការ « មកដល់ហើយបាទលោកប្រធាន » ជំនួយការបានយកអាហារទាំងនោះទៅរៀបចំដាក់លើតុយ៉ាងរៀបរយ
Gemini « អស់ការងារលោកហើយ ចេញទៅវិញចុះ » ជំនួយការងក់ក្បាលហើយក៏ចេញទៅវិញ.
ជំនួយការ « លោកប្រធានមួយរយះដូចជាចម្លែកដល់ហើយ » គេឈរគិតធ្មឹងៗម្នាក់ឯងរួចក៏ដើរទៅបាត់. សភាពក្នុងបន្ទប់ដ៏ធំប្រណិតដែលមានមនុស្សម្នាក់កំពុងតែគេង និងមនុស្សម្នាក់ទៀតកំពុងតែធ្វើការធ្វើឲ្យបន្ទប់នេះមានភាពស្ងប់ស្ងាត់
Gemini « រួចរាល់ហើយ » គេទម្លាក់ឯកសារចុះពីដៃទាំងអស់រួចក៏ដកដង្ហើមធំ . មួយសន្ទុះក្រោយមកគេក៏បានក្រឡេកមើលទៅហ្វូត រួចក៏គិតក្នុងចិត្ត « មើលទៅមុខមាត់ក៏គួរឲ្យស្រលាញ់ដែរ ទាស់តែពូកែឌឺនិយាយមិនស្តាប់ » គេគិតហើយក៏ញញឹមក្រវីក្បាលតិចៗ រួចក៏ដើរចេញទៅក្រៅបាត់.
Gemini « ហាមចូលទៅក្នុងបន្ទប់ខ្ញុំជាដាច់ខាត » ជេមបានប្រាប់ទៅបុគ្គលិកគេទាំងអស់
បុគ្គលិក « បាទ/ចា៎សលោកប្រធាន »
បុគ្គលិក« នែ៎ឯងគិតដូចខ្ញុំទេ តាំងពីមានលោកប្រុសតូចមកលោកប្រធានគឺខ្វាយខ្វល់ច្រើនណាស់គ្រប់រឿង ទាំងការញុំា ទាំងការចេញចូលបន្ទប់គាត់ , ចង់ដឹងដល់ហើយតើលោកប្រធាននិងលោកប្រុសតូចមានទំនាក់ទំនងអីនឹងគ្នាទៅណ៎រ ?»
បុគ្គលិក« តាមមើលទៅប្រហែលជាមនុស្សសំខាន់ហើយ បានជាលោកប្រធានយកចិត្តទុកដាក់បែបនេះ » គេទាំងពីរអ្នកនិយាយខ្សឹបគ្នា. ជំនួយការឃើញបែបនេះហើយក៏ប្រាប់ពួកគេឲ្យទៅធ្វើការរៀងខ្លួនវិញ . ហ្វូតភ្ញាក់ឡើងបើកភ្នែកព្រឹមៗសម្លឹងមើលជុំវិញខ្លួនរួចក៏ស្ទុះភ្ញាក់ឡើង
Fourth « នេះខ្ញុំដេកលក់តាំងពីពេលណានឹង ? ហើយអ្នកណានាំខ្ញុំមកបន្ទប់នេះ?» គេភ្ញាក់ឡើងអង្គុុយឆ្ងល់ ពេលនោះជេមក៏បានមកវិញ
Gemini « ភ្ញាក់យូរហើយមែនទេ?»
Fourth « មិញៗនេះទេ...តែថា... លោកជាអ្នកនាំខ្ញុំមកបន្ទប់មែនទេ?» គេសួរទាំងអៀនមាត់
Gemini « បើមិនមែនជាយើង តើជាអ្នកណាទៀត?យើងជាអ្នកបីឯងមក» គេនិយាយទាំងមិនបានមើលមុខហ្វូត
Fourth « ហា៎ស បីខ្ញុំ?» ហ្វូតគ្រាន់តែលឺបែបនេះហើយភ្ញាក់ឡើងភ្លាត់សំលេង
Gemini « ហេតុអីឯងភ្ញាក់ផ្អើលម៉េស ?»
Fourth « អរ.. អឺ.. គ្មានអីទេលោក.. ចឹងខ្ញុំសូមត្រលប់ទៅផ្ទះមុនហើយណាលោក » គេនិយាយរួចប្រញាប់ប្រញាចេញទៅតែ..
Gemini « ប្រញាប់ទៅណា នៅទីនេះសិនហើយ យើងបានកម្ម៉ង់អាហារទុកឲ្យញុំារួចហើយ » ជេមនិយាយព្រមទាំងចង្អុលទៅតុ
Fourth « តែថា... មិនអីទេលោក ខ្ញុំអាចញុំានៅផ្ទះក៏បាន»
Gemini « រឹងដាក់យើង ចង់ឲ្យយើងដាក់ទោសម្តងទៀតមែនទេ?»
Fourth « អឺ..អត់ទេលោក» មិនបង្អង់យូរជេមក៏បានដើរមករកគេរួចក៏អោនទៅថើបហ្វូតយកតែម្តង ធ្វើឲ្យហ្វូតស្រឡាំងកាំងរឹងខ្លួននៅមួយកន្លែងតែម្តង មួយសន្ទុះទើបជេមឈប់ថើបគេ
Gemini « ឯងនៅចង់ប្រកែកជាមួយយើងទៀតអត់ ?» គេអោនមុខទៅសួរហ្វូត ព្រមទាំងអង្អែលបបូរមាត់ហ្វូតថ្នមៗ
Fourth « អត..អត់ទេលោក.. » គេនិយាយដាច់ៗរួចក៏រត់ទៅអង្គុយនៅតុអាហារ
Gemini « ឆាប់ញុំាទៅបើចង់ត្រលប់ទៅវិញ » ហ្វូតមិនតបរួចក៏ងក់ក្បាល
Fourth « ចុះលោកមិនញុំាជាមួយខ្ញុំទេហ៎រ?» គេរៀបដាក់ចូលមាត់ហើយក៏ក្រឡេកទៅសួរជេម
Gemini « អត់ទេ » គេតបទាំងភ្នែកមើលឯកសារ. ហ្វូតលឺជេមនិយាយបែបនេះហើយក៏បន្តញុំាទៀត
Fourth « អឹក..អឹក.. » ហ្វូតញុំាប៉ះរបស់ហិរក៏ឆ្លក់ក្អកខឹសៗ. ជេមឃើញដូច្នេះហើយក៏រត់ទៅមើល ហើយហុចទឹកឲ្យហ្វូតញុំា
Gemini « ញុំាមួយៗទៅ គ្មាននរណាដណ្តើមឯងនោះទេ » ហ្វូតងក់ក្បាល តែជេមបានចាប់ងៀកមុខគេមកវិញ រួចអោនទៅថើបកន្លែងប្រលាក់មាត់របស់ហ្វូត ធ្វើឲ្យហ្វូតបើកភ្នែកធំៗរួចរុញជេមចេញ
Fourth« លោកធ្វើស្អីនឹង ?»
Gemini « មាត់ឯងប្រឡាក់ យើងជូតមាត់ឲ្យ » គេញញឹមតិចៗ
Fourth « តែមិញនេះលោក.... » ហ្វូតនិយាយរួចអង្អែលមាត់ខ្លួនឯង ជេមវិញឃើញហ្វូតធ្វើមុខភ្លឹសៗចឹងហើយក៏អោនទៅថើបហ្វូតម្តងទៀត ចំណែកឯហ្វូតក៏មិនភ្ញាក់ផ្អើលអីទៀតទេក៏ថើបតបទៅជេមវិញ ធ្វើឲ្យការថើបនេះពោរពេញទៅដោយភាពផ្អែមល្ហែមនិងហឹរ តែមិនបានប៉ុន្មានហ្វូតក៏ងាកមុខចេញរួចនិយាយ
Fourth « ខ្ញុំញុំាមិនទាន់រួចនោះទេ »
Gemini « អញ្ចេញញុំាបន្តចុះអ្នកប្រុសតូច » ជេមនិយាយរួចក៏ដើរទៅតុធ្វើការគេវិញ ទុកឲ្យហ្វូតញុំាបណ្តើរញញឹមម្នាក់ឯងបណ្តើរ »
Gemini « ឯងញុំាឲ្យឆ្អែតចុះ តែយើងសុំឆ្អែតពេលយប់វិញ » គេនិយាយទាំងញញឹមចុងមាត់មកកាន់ហ្វូត
Fourth « នេះគេចង់មានន័យថាយ៉ាងមិចនឹង?» ហ្វូតលឺបែបនេះហើយក៏គេគិតក្នុងចិត្តម្នាក់ឯងព្រមទាំងមើលទៅមុខជេមភ្លឺសៗ...

                               ______________

EPនេះអេដមីនសរសេរទាំងរឹងខ្លួនតែម្តងចា៎😭😭អានហើយខមិនផងណា អេមីនចង់ដឹងចំណាប់អារម្មណ៍😘💕
អរគុណអ្នកទាំងអស់គ្នាសម្រាប់ការរង់ចាំនឹងសុំទោសដែលឲ្យចាំយូរ🙏🏼🙏🏼😭សង្ឃឹមថានឹងរង់ចាំEPក្រោយៗទៀតណាចា៎😭🤍

៚FahYing🦁🐭

You've reached the end of published parts.

⏰ Last updated: Oct 29 ⏰

Add this story to your Library to get notified about new parts!

កូនបំណុល ម្ចាស់ជីវិត⛓️❤️‍🔥Where stories live. Discover now