EP14 កុំកើតអីឲសោះណា..😭

855 74 9
                                    

ជេមមីណាយចេះតែបាត់ហ្វូតយូរទៅៗមិនទាន់ឃើញត្រឡប់មកវិញក៏បានដើរចេញទៅមើល. ផ្លយឃើញជេមដើរសំដៅទៅបន្ទប់ទឹកក៏សួរកាត់
Ploy« លោកប្រធាន តើចង់ទៅណានិង ?» នាងរត់មកឈរបាំងពីមុខជេមភ្លាម
Gemini « ខ្ញុំទៅមើលហ្វូត ព្រោះគេមកបន្ទប់ទឹកយូរហើយ » ជេមនិយាយចប់ប្រុងនិងដើរទៅហើយតែផ្លយរត់មកបាំងពីមុខទៀត
Ploy « អរ គឺលោកហ្វូតមែនទេ! គឺគាត់ត្រលប់ទៅផ្ទះមុនបាត់ហើយលោកប្រធានព្រោះគាត់ថាគាត់មានធុរះសំខាន់ ដោយគាត់ផ្តំាប្រាប់ខ្ញុំថាឲខ្ញុំប្រាប់លោកប្រធានផង » លឺផ្លយនិយាយបែបនេះហើយជេមក៏សួរភ្លាម
Gemini « ហេតុអ្វីគេមិនប្រាប់ខ្ញុំដោយផ្ទាល់?»
Ploy « គាត់ថា គាត់ឃើញលោកប្រធានកំពុងរវល់ទើបមិនហ៊ានទៅប្រាប់ »
Gemini « អូខេ! អរគុណ» ជេមបន្ទាប់ពីនិយាយជាមួយផ្លយហើយក៏ត្រលប់ចូលទៅក្នុងបន្ទប់ធ្វើការវិញ . ចូលមកដល់ក្នុងបន្ទប់ធ្វើការវិញទឹកមុខគេមិនសូវស្រស់នោះទេ
Gemini « ទូរស័ព្ទនៅទីនេះទៀត » គេខលទៅហ្វូត តែចៃដន្យអីហ្វូតមិនបានយកទូរស័ព្ទជាប់ខ្លួននោះទេ. { តុក,តុក,តុក} សំលេងគោះទ្វារបន្លឺឡើងធ្វើឲជេមភ្ញាក់ខ្លួនព្រឺត
Gemini « ចូលមក »
Ploy « លោកប្រធានដល់ម៉ោងប្រជុំហើយចា៎ »
Gemini « អូខេ ចាំខ្ញុំទៅតាមក្រោយ » ផ្លយលឺបែបនេះហើយក៏ដើរចេញក្រៅទាំងទឹកមុខញញឹមញញែមរីករាយ
In the evening 🌇
បន្ទាប់ពីជាប់នៅក្នុងបន្ទប់ទឹកអស់ជាច្រើនម៉ោងមកហ្វូតគ្មានកំលាំងតទៅទៀតទេ
Fourth « ជួយ..ជួយខ្ញុំផង...»សំលេងខ្សៀវៗហៅឲគេជួយរបស់ ហ្វូតនៅតែគ្មានអ្នកណាបានលឺ រហូតដល់ហ្វូតសន្លប់បាត់ស្មារតីដោយភាពហប់ខ្យល់និងខ្វះជាតិទឹក. ចំណែកឯជេមកំពុងតែបើក ឡានត្រលប់ទៅផ្ទះវិញ
អ៊ុំស្រី« លោកប្រុសអញ្ជើញត្រលប់មកវិញហើយរឺចា៎ ចុះឯណា លោកប្រុសតូច គាត់មិនមកជាមួយលោកប្រុសទេរឺ?» 
Gemini « នេះគឺមិនទាន់ត្រលប់មកផ្ទះវិញទេរឺអ៊ុំ?»
អ៊ុំស្រី « អត់ទេលោកប្រុស ក្រែងអ្នកប្រុសតូចទៅក្រុមហ៊ុនជាមួយលោកប្រុសតាសអី » គ្រាន់តែលឺអ៊ុំនិយាយបែបនេះភ្លាម ជេមក៏ឆ្លេឆ្លាភ្លាម ចេញឡានទៅរកហ្វូូតភ្លែត. ជេមបើកឡានបណ្តើរភ័យបណ្តើរព្រោះខ្លាចមានរឿងអ្វីកើតឡើងចំពោះហ្វូត
Gemini « ហ្វូត! តើឯងនៅទីណា?» ជេមក៏បាននឹកគិតដល់ពាក្យសម្តីរបស់ផ្លយដែលបានប្រាប់ខ្លួនពីថ្ងៃមិញ ភ្លាមនោះជេមក៏បានបើកឡានមកដល់ក្រុមហ៊ុនវិញ គេចុះពីលើឡានសំដៅចូលទៅក្នុងយ៉ាងលឿន.
Gemini « ហ្វូត!ហ្វូត! ហ្វូតនៅឯណា? »ជេមស្រែករកហ្វូតពេញក្រុមហ៊ុន. បន្ទាប់មកជេមក៏រត់ទៅមើលនៅបន្ទប់ទឹក
Gemini « ហ្វូត! ហ្វូតលឺយើងហៅទេ?»
Gemini « បន្ទប់នេះហេតុអីជាប់សោរ? រឺមួយក៏...ហ្វូត!» ជេមបានទៅយកអីមកដោះគន្លឹះសោរចេញ
Gemini « ហ្វូត..ហ្វូត» គ្រាន់តែបើកទ្វារមកភ្លាមគេឃើញហ្វូតដេកស្តូកស្តឹង ធ្វើឲជេមភ័យតក់ស្លុត
Gemini « ហ្វូតក្រោកឡើង...ហ្វូតលឺយើងហៅទេ? ហ្វូត..ហ្វូតកុំកើតអីឲសោះណា ហ្វូត..! » ជេមហៅហ្វូតបណ្តើរលើកហ្វូតបីរួចសំដៅទៅឡាន.
Hospital 🏥
មកដល់មន្ទីរពេទ្យភ្លាមជេមស្ទុះបីហ្វូតចូលទៅក្នុងយ៉ាងលឿន.
Gemini « អ្នកគ្រូពេទ្យជួយគេផង» គ្រូពេទ្យបានយកគ្រែមកយកហ្វូតរួចក៏រុញចូលទៅក្នុងបន្ទប់ពិនិត្យ
Doctor « សូមលោករង់ចាំនៅខាងក្រៅ» ពេលនេះអារម្មណ៍ជេមមីណាយគឺមិននៅក្នុងខ្លួននោះទេ គេដើរទៅដើរមក អន្ទះសាររង់ចាំដំណឹងពីគ្រូពេទ្យ.
Gemini « កុំកើតអីឲសោះណាហ្វូតយើងសុំអង្វរ» គេនិយាយម្នាក់ឯងព្រមទាំងហូរទឹកភ្នែកជោគថ្ពាល់ទាំងសងខាង. មួយសន្ទុះក្រោយទើបគ្រូពេទ្យចេញមក
Gemini « លោកគ្រូពេទ្យតើគេយ៉ាងមិចហើយ?» គ្រាន់តែឃើញគ្រូពេទ្យចេញមកភ្លាមជេមស្ទុះមកសួរភ្លែត
Doctor « អ្នកជម្ងឺផុតពីគ្រោះថ្នាក់ហើយលោក! ដោយសារតែការខ្វះអុកសុីសែន និងខ្វះជាតិទឹកក្នុងខ្លួន ទើបធ្វើឲគាត់សន្លប់យូរបែបនេះ. ប៉ុន្តែលោកសូមកុំបារម្ភអី ព្រោះខ្ញុំបានចាក់ថ្នាំ និងដាក់សារ៉ូមឲគាត់រួចរាល់ហើយ បន្តិចទៀតគាត់និងដឹងខ្លួនវិញហើយ »
Gemini « អរគុណណាស់លោកគ្រូពេទ្យ»
Doctor « ដូច្នេះខ្ញុំសូមទៅធ្វើការបន្តហើយណា បើមានការអ្វីលោកអាចហៅខ្ញុំបាន »
Gemini « បាទលោកគ្រូពេទ្យ» បន្ទាប់ពីនិយាយចប់ហើយគ្រូពេទ្យក៏ដើរទៅបាត់ ជេមក៏បានចូលទៅខាងក្នងមើលហ្វូត. ឃើញសភាពហ្វូតគេងលើគ្រែទាំងមិនដឹងខ្លួន ធ្វើឲជេមស្រក់ទឹកភ្នែកម្តងទៀត
Gemini « យើងសុំទោសណា ដែលទុកឯងចោលយ៉ាងយូរ » គេចូលទៅអង្គុយជិតហ្វូតព្រមទាំងព្រមទាំងអង្អែលដៃហ្វូតថ្នមៗ
Gemini « សុំទោសដែលយើងមើលថែឯងមិនបានល្អ » ពាក្យសម្តីដែលគេនិយាយចេញមកទាំងប៉ុន្មានគឺចេញពីចិត្តស្មោះ. ជេមយកដៃជូតទឹកភ្នែកចេញបន្ទាប់ពីឃើញហ្វូតដឹងខ្លួន
Gemini « ហ្វូត! ដឹងខ្លួនហើយមែនទេ? ដឹងថាយើងបារម្ភពីឯង» ពាក្យសម្តីដែលនិយាយចេញទៅជាមួយនិងទឹកមុខក្រៀមក្រំធ្វើឲអ្នក និងមុខថ្ពាល់ក្រហមព្រៀងៗព្រោះគេបានស្តាប់លឺពាក្យថាបារម្ភចេញពីមាត់ជេម
Fourth « ខ្ញុំលែងកើតអីហើយ លោកកុំបារម្ភអី » គេតបទៅជេមទាំងស្នាមញញឹម
Gemini « មិនឲយើងបារម្ភយ៉ាងមិច បើមានរឿងអ្វីកើតឡើងមិនល្អទៅលើឯង តើយើងនិងទៅជាយ៉ាងណា ?» និយាយចប់ភ្លាមជេមអោនទៅថើបមាត់ហ្វូតថ្នមៗ
Fourth « លោកធ្វើស្អីនិង?» គេងាកមុខចេញទាំងមុខក្រហម
Gemini « សន្យាណា ថាឯងនិងមិនកើតអីទៀតទេ» គេងាកមុខ   ហ្វូតឲមកសម្លឹងមើលមុខគេ ហើយគេអង្អែលមុខហ្វូតថ្នមៗ
Fourth « ខ្ញុំដឹងហើយ. តែថាមិចក៏លោកដឹងថាខ្ញុំជាប់នៅក្នុងបន្ទប់ទឹក?»
Gemini « គឺពេលត្រលប់ទៅផ្ទះវិញ យើងមិនឃើញឯងនៅផ្ទះ ហើយសួរម៉ែដោះក៏គាត់ថាឯងមិនបានត្រលប់មកផ្ទះវិញដែរ »
Gemini « ដូច្នេះថ្ងៃមិញតើឯងមិនមានធុរះអ្វីទេមែនទេ?» គេសួរសំណួរបែបនេះព្រោះគេនឹកឃើញពាក្យផ្លយប្រាប់ទៅគេ
Fourth « ខ្ញុំទៅណាបានយ៉ាងមិច បើមានអ្នកចាក់គន្លឹះបន្ទប់ទឹកពីក្រៅបែបនេះ» លឺបែបនេះហើយជេមក៏នឹកគិតថាទាំងនេះគឺជាគម្រោងការរបស់ផ្លយទាំងអស់.
                           _____________

*ចាំមើលតើជេមមីណាយនិងចាត់ការជាមួយផ្លយយ៉ាងមិច? រង់ចាំអាន ភាគបន្តណាចា៎💕
សុំទោសសម្រាប់ការរង់ចាំ🙏
៚FahYing🦁🐭

កូនបំណុល ម្ចាស់ជីវិត⛓️❤️‍🔥Where stories live. Discover now