EP8 មានចិត្តលើគេ?

1.2K 72 8
                                    

Ploy « ដោយសារតែឯងម្នាក់គត់ ហ្វូត !»នាងនិយាយក្នុងចិត្តទាំងទឹកមុខមាំ.
Gemini « តោះ យើងចង់ត្រលប់ទៅផ្ទះវិញ » បន្ទាប់ពីផ្លយចេញ ផុតជេមក៏បានដើរមករកហ្វូត
Fourth « ប៉ុន្តែ ថ្ងៃនេះក្រែងលោកត្រូវណាត់...» មិនទាន់និយាយអស់ផងត្រូវបានជេមឆ្លើយកាត់
Gemini « យើងអស់កម្លាំង យើងចង់ទៅសម្រាក »
Fourth « លោកសម្រាកនៅទីនេះបានតាស ហេតុអីចាំបាច់ត្រូវត្រលប់ទៅផ្ទះ ?»
Gemini « កុំចចេសបានទេ ?» ពេលនេះទឹកមុខរបស់គេចាប់ ផ្តើមប្តូរភ្លាមៗ
Fourth « បាទ អ៊ីចឹងតាមតែលោកចុះ ! » ហ្វូតតបទៅជេមវិញព្រមទាំងលេចចេញនូវស្នាមញញឹមតិចៗ. អ្នកទាំងពីរបានចេញពីបន្ទប់រួចសំដៅទៅឡានដោយជេមបានយកដៃអោបចង្កេះហ្វូតធ្វើបុគ្គលិកទាំងអស់សម្លឹងមើលមកកាន់ពួកគេទាំងពីរនាក់
Assistant « មើលទៅគេម្នាក់នោះដូចជាស្និទ្ធស្នាលនិងលោកប្រធានណាស់ គេបានពាក់អាវរបស់គាត់ទៀត » បុគ្គលិកបានខ្សឹបប្រាប់ទៅបុគ្គលិកម្នាក់ទៀត
Assistant2« ចង់ដឹងណាស់ថា តើគេត្រូវជាអ្វីនិងលោកប្រធានទើបបានជាគាត់ស្និទ្ធស្នាលនិងក្មេងម្នាក់នោះម៉េស ?» បុគ្គលិកគ្រប់គ្នាកំពុងឆ្ងល់ពីទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់.
In car 🚘
ចូលដល់ក្នុងឡានភ្លាមជេមទាញហ្វូតឲមកអង្គុយជិតខ្លួនគេភ្លាម
Fourth « ហេតុអីចាំបាច់ទាញខ្ញុំមកជិតបែបនេះ ? ខ្ញុំមិនរត់ទៅណានោះទេ » ហ្វូតនិយាយព្រមទាំងភ្នែកសម្លក់ទៅជេម ធ្វើឲជេមសើចខិកៗ
Gemini « យើងមិនខ្លាចឯងរត់នោះទេ តែយើងខ្លាចអ្នកផ្សេងយកឯងចេញទៅ » ជេមសសៀៗមុខគេខិតទៅជិតមុខហ្វូត
Fourth « នែ៎លោក ចង់ធ្វើស្អីនិង មិនចេះខ្មាស់តៃកុងឡានទេអី ?» ហ្វូតរុញមុខជេមចេញ
Gemini « បិទមាត់ទៅ គេមិនចាប់អារម្មណ៍ទេ » ជេមអោនទៅថើបលើបបូរមាត់ហ្វូតតិចៗ
Fourth « អឺម....បានហើយ...» មួយសន្ទុះបានជេមដកមាត់ចេញ
Fourth « មនុស្សស្អីក៏អត់ឃ្លានបែបនេះ » ហ្វូតរអ៊ូតិចៗបន្ទាប់ពីរុញជេមចេញ
Gemini « យើងអត់ឃ្លានចំពោះតែឯងតែម្នាក់គត់ » ស្នាមញញឹមបែបព្រាននារីលេចចេញនៅចំពោះមុខហ្វូតតែម្តង ចំណែកឯហ្វូត ពេលលឺជេមតបមកបែបនេះហើយក៏អៀនមុខឡើងក្រហមព្រឿង
Arrived Home 🏠
ចូលមកដល់ក្នុងផ្ទះជេមរៀបនិងឡើងទៅលើហើយតែក៏ឈប់វិញរួចងាកមកប្រាប់អ៊ុំស្រី
Gemini « អ៊ុំ ល្ងាចមិនបាច់ធ្វើអាហារទេណា អ៊ុំសម្រាកចុះ ព្រោះខ្ញុំនិងទៅញុំាអីនៅខាងក្រៅ »
អ៊ុំស្រី « ចា៎លោកប្រុស »
Gemini « ឡើងទៅលើជាមួយយើង » គេទាញដៃហ្វូត
Fourth « ហេតុអីខ្ញុំត្រូវទៅជាមួយលោកដែរ?» គេសួរទាំងទឹកមុខឆ្ងល់
Gemini « យើងមិនសូវស្រួលខ្លួន ដូច្នេះយើងត្រូវការអ្នកមើលថែនោះអី » គេញញឹមចុងមាត់. ពេលដល់ក្នុងបន្ទប់របស់គេជេមបានចាក់គន្លឹះទ្វារ ធ្វើហ្វូតធ្វើខ្លួនមិនត្រូវ
Fourth « លោកសម្រាកសិនទៅ ចាំខ្ញុំទៅធ្វើស៊ុបក្តៅៗឲលោក ញុំាដើម្បីឲមានកម្លាំង » គេរកដើរចេញទៅហើយតែជេមទាញដៃហ្វូតធ្វើឲហ្វូតដួលទៅលើពូក
Gemini « មិនបាច់នោះទេ ព្រោះពេលនេះយើងជាហើយ » ជេមទ្រោបពីលើហ្វូត
Fourth « នេះលោកធ្វើពុតជាឈឺមែនទេ?»
Gemini « យើងមិនបានធ្វើពុតនោះទេ ពេលនៅក្រុមហ៊ុនយើងអស់កម្លាំងមែន តែពេលនេះយើងលែងអីហើយ »
Fourth « មិនគួរណាខ្ញុំចាញ់បោកលោកនោះទេ » គេនិយាយទាំងមុខក្រញ៉ូវ. ដោយទ្រាំនិងទឹកមុខដ៏ខ្ចូតរបស់ហ្វូតមិនបានជេមបានថើបគេទៀត. បបូរមាត់ដ៏ទន់ល្មើយជាមួយនិងស្នាមថើបដ៏ផ្អែមល្ហែមធ្វើឲហ្វូតតបស្នងទៅវិញយ៉ាងពេញចិត្ត.
Fourth « ខ្ញុំគិតថាលោកគួរតែទៅងូតទឹកសិនទៅ » ហ្វូតងាកមុខ ចេញរួចប្រាប់ជេម. ជេមមិនខ្វល់និងសម្តីហ្វូត គេបានទាញមុខហ្វូត មកទល់មុខគេរួចក៏ថើបបន្តទៀត.
Gemini « ចាំត្រៀមខោអាវឲយើងផង » គេងើបពីលើខ្លួនហ្វូតរួចចូលក្នុងបន្ទប់ទឹកបាត់.
Fourth « នេះខ្ញុំមានចិត្តលើគេមែនទេ?» ហ្វូតនិយាយតិចៗម្នាក់ឯង ព្រមទាំងដៃអង្អែលបបូរមាត់របស់គេធ្វើឲគេអៀនឡើងរឹងខ្លួន
ហ្វូតបានរៀបចំខោអាវសម្រាប់ជេមមីណាយរួចរាល់ដោយទុកនៅលើគ្រែ. បន្ទាប់ពីងូតទឹករួចរាល់ហើយគេក៏ស្លៀកពាក់ដើម្បីទៅញុំាអីនៅខាងក្រៅ
Gemini « ហ្វូត! » សម្លេងហៅរបស់ជេមបានធ្វើឲហ្វូតរត់មកយ៉ាងលឿន
Fourth « អឺ តើលោកត្រូវការអ្វីមែនទេ?» ហ្វូតនិយាយទាំងភ្នែកភ្លឹសៗ
Gemini « រៀបចំខ្លួនទៅ ឯងត្រូវទៅក្រៅជាមួយយើង »
Fourth « បាទ?? »
Gemini « ទៅឲលឿនរហ័សបំផុត យើងទុកពេលឲ20នាទី »
Fourth « បាទលោក! » ហ្វូតបានដើរទៅបន្ទប់គេដើម្បីទៅរៀបចំខ្លួនតាមដែលជេមកំណត់.20នាទីក្រោយហ្វូតក៏រួចរាល់
Fourth « ខ្ញុំរួចរាល់ហើយលោក » ហ្វូតចេញពីបន្ទប់គេរួចចុះមកក្រោមដែលជេមកំពុងតែអង្គុយចាំ. ជេមគ្រាន់តែឃើញហ្វូតភ្លាមមើលគេមិនដាក់ភ្នែកតែម្តង ព្រោះតែការតុបតែងដ៍គួរឲស្រលាញ់របស់ហ្វូត ដោយពាក់អាវHoddieដៃវែងជាមួយនិងខោរលុងពណ៌ស រួចបន្ថែមជាមួយនិងស្បែកជើងប៉ាត់តាពណ៌សផងដែរ.

*EPនេះអេដមីនសរសេរទាំងញញឹមព្រោះអៀន☺️😁
See you next EP jaa 🫶❤️

៚FahYing🦁🐭

កូនបំណុល ម្ចាស់ជីវិត⛓️❤️‍🔥Where stories live. Discover now